សូ លីហ្សា បង្ហាញ​រាង​ម៉ា​កប់​ ក្រោយ​សម្ងំ​ហាត់ប្រាណ​មួយរយៈ​!

សូ លីហ្សា ត្រូវបាន​គេ​ចាត់ទុកជា​តារា​សម្តែង​ស្រី​រូប​ស្រស់​ដែល​និយម​តុបតែង​ខ្លួន​បែប​ទាន់សម័យ​គួរឱ្យ​ទាក់ទាញ ។ អ្វីដែល​កត់សម្គាល់ ក្រោយពី​សម្ងំ​ហាត់ប្រាណ​សម្រក​រាង​មួយរយៈ​ពេលនេះ សូ លីហ្សា បាន​បង្អួតរាង​ក្នុង​ឈុត​ប៊ី​គី​នី ដែល​មើល​ពីក្រោយ​ពិតជា​អ៊ែ​ម​អស់​ស្ទះ មាន​បុរស​មិនតិច​ទេ​លួច​សរសើរ​សម្រស់​ស្រី​ស្អាត​ម្នាក់នេះ ។

​ថ្មីៗ​នេះ​ស្រី​ស្អាត សូ លីហ្សា បានបង្ហាញ​រាង​ក្នុង​ឈុត​មៃ​យ៉ូ​មួយឈុត​ដោយ​នាង​ថត​បង្អួតរាង​ពីក្រោយ​ដែល​បង្ហាញ​ពី​ត្រគាក​រីកសាយ​មើលទៅ​ពិតជា​ស្រស់ស្អាត​ដែល​នារី​ជាច្រើន​ប្រាថ្នា​ចង់បាន ។ មានការ​លើកឡើងថា​ទម្រាំ​ង​បាន​រូបរាង​បែបនេះ សូ លីហ្សា បាន​ព្យាយាម​ប្រឹងប្រែង​ហាត់ប្រាណ​សម្រក​ខ្លាំងណាស់ ។ តែ​ពេលនេះ​នាង​មិនទាន់​ពេញចិត្ត​នៅឡើយ​ទេ​ព្រោះ​គិតថា​ខ្លួន​មិនទាន់មាន​រូបរាង​ស្រ​ឡូ​ន​តាម​អ្វីដែល​ចង់បាន ។

​ស្របពេល​ប្រជាប្រិយភាព​កាន់តែ​រីក​ខ្ពស់ សូ លីហ្សា កាន់​តែមាន​សម្រស់​ស្រស់ស្អាត និង​និយម​លេងខ្លួន​ជាមួយ​សម្ភារៈ​ទាន់សម័យ ។ សូ លីហ្សា កំពុង​លេចមុខ​លេច​មាត់​នៅក្នុង​រឿង​ភាគ​និង​ស្ប៉ត​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់ ។ ក្រៅ ពី​សិល្បៈ សូ លីហ្សា ក៏​ជា​ម្ចាស់​ហាង​សាឡ​ន មួយ​ដែរ ។ កន្លងមក​ស្រី​ស្អាត​ម្នាក់នេះ​ក៏មាន​បំណង​ចង់​ក្លាយជា​តារាចម្រៀង​តែ​ពេលនេះ​មិនទាន់​សម្រេចបំណង​នៅឡើយ​ទេ ៕

error: Content is protected !!