បើចង់ឲ្យសម្រស់​ក្មេង​ជាង​វ័យ​២០​ឆ្នាំ សូមសាកល្បង​វិធី​នេះ…!!!

ទឹក​គឺជា​សារធាតុ​រាវ​ដែល​អ្នក​ត្រូវតែ​ញ៉ាំ​ជា​រៀងរាល់ថ្ងៃ ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ និង​មាំមួន ប៉ុន្តែ​ប្រសិនជា​ពេលដែល​អ្នក​ពិសារ​ទឹក ហើយ​អ្នកចេះ​បន្ថែម​របស់​ទាំង​៣​ប្រភេទ ចូលទៅ​ក្នុងនោះ អ្នកនឹង​អាចមាន​សម្រស់​ស្អាត​ជាមិនខាន​។ តើ​មាន​អ្វី​ខ្លះទៅ​ដែល​អ្នក​គួរតែ​ដាក់ទៅក្នុង​នោះ​?

– អំបិល​

អំបិល​គឺជា​គ្រឿងផ្សំ​ដែល​អ្នក​មិនអាច​ខ្វះ​បាន​នៅពេលដែល​អ្នក​ចម្អិនម្ហូប​មិន​ខ្វល់​ថា​អ្នកធ្វើ​ម្ហូប​អ្វី​ទេ អ្នក​ត្រូវតែ​ដាក់​ជានិច្ច វា​មិន​ត្រឹមតែ​អាចដាក់​ក្នុង​ម្ហូប​នោះទេ តែ​ប្រសិនជា​អ្នកយក​វា​ទៅ​លាយ ជាមួយ​ទឹក ហើយ​ញ៉ាំ នោះ​វា​នឹង​ជួយ​សម្រាប់​មេរោគ​ទាំងឡាយ​ដែលមាន​ក្នុង​រាងកាយ​អ្នក ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការល្អ នោះ​វា​នឹង​ជួយ​ការពារ​រាងកាយ​អ្នក​មិន​ឲ្យ​មាន ជាតិពុល​ឡើយ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ក្មេង​ជានិច្ច​។​

ទឹកឃ្មុំ​

យើងខ្ញុំ​ជឿជាក់ថា​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ទឹកឃ្មុំ​រួចមកហើយ គឺ​វា​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​តឹង និង​ម៉ត់​រលោង ហើយ​ប្រសិនជា​អ្នកយក​ទឹកឃ្មុំ​មួយ​ស្លាបព្រា ឆុង​ជាមួយ​ទឹក​ញ៉ាំ​នៅពេល​យប់ វា​នឹងធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ហើយ​មិន​ក្រោក​នៅ​ពាក់កណ្តាល យប់​ឡើយ ដោយសារតែ​វា​ជួយ​រក្សា​សម្ពាធ​ឈាម​អ្នក​ឲ្យ​ថេរ​។​

​ក្រូចឆ្មារ​


​អ្នក​អាច​យក​ក្រូចឆ្មារ​នេះ​ចិត​ជា​ពីរ ឬ​បី​ចំណិត ហើយ​ឆុង​ជាមួយ​ទឹក​ចំនួន​ប៉ុន្មាន​ម៉ោង​ក្រោយ ទើប​ញ៉ាំ នោះ​វា​នឹង​អាច​បញ្ចេញ​សម្ថ​ភាព​របស់​វា​ដោយ​ជួយ​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ ហើយ​មាន ស​ម្ជ​ស្ស​កាន់តែ​ស្អាត និង​ក្មេង​ជា​វ័យ​៕​ ដោយ: www.health.com.kh

error: Content is protected !!