ភ្លៀងខ្យល់មុននេះបន្តិច បណ្ដោយ​ឲ្យ​ដើមឈើ​បាក់​សង្កត់​រថយន្ត​២​គ្រឿង​

ភ្នំពេញ​: ដើមឈើ​យ៉ាង​ធំ​បាន​ធ្លាក់​បាក់​មកលើ​ផ្លូវ ហើយ​បាន​ត្រូវ​ធ្លាក់ចំ​ពីលើ​រថយន្ត​២​គ្រឿង​រង​ការខូចខាត ខណៈ​ភ្លៀង​និង​ខ្យល់ កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​លេខ​២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។​

​ករណីនេះ អ្នកធ្វើដំណើរ​បាន​ភ្ញាក់ផ្អើល មុនដំបូង​ស្មាន​តែមាន​ករណី​រញ្ជួយ​ដី តែ​ក្រោយមក​ទើប​ហួសចិត្ត​មិន​នឹកស្មានថា ទឹកភ្លៀង​មាន​ឥទ្ធិ​ផល​រហូត​ដ៏​ប​ង្គោ​ភ្លើង​មួយ​ដើម​ធ្លាក់ចំ​ពីលើ​រថយន្ត​២ គ្រឿង ទី​១ រថយន្ត​ម៉ាក​ព្រុស មួយគ្រឿង និង​ទី​២ រថយន្ត​ម៉ា​កកូ​រូ​ឡា មួយគ្រឿង​ទៀត រង​ការខូចខាត រួម​និង​ដើមឈើ​មួយ​ដើម​យ៉ាងនេះ​ផងដែរ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ​នោះឡើយ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុចកើតហេតុ ហើយ​បាន​ហៅ​រថយន្តស្ទូច​យក​ដើមឈើ ដើម្បី​យក​ចេញពី​រថយន្ត​វិញ ចំណែក​ដើមឈើ​ត្រូវបាន​អាជ្ញាធរ​ធ្វើការ​កាត់​យកចេញ ដើម្បី​កុំ​ឲ្យ​ស្ទះចរាចរណ៍​ផងដែរ​៕

error: Content is protected !!