មិន​នឹកស្មានថា​ទឹកដូង​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ថ្នាក់​នឹង​សោះ​

ទឹក​ដូង​​ខ្ចី​​ទទួល​បាន​​ការ​ពេញនិ​​យ​ម​យ៉ាង​ខ្លាំងពី​សំ​ណាក់​មនុស្ស​ស្ទើរ​គ្រប់​វ័យ​។ វា​ត្រូវ​បាន​គេនិយាយថា ផ្តល់​​អត្ថ​ប្រ​យោ​​ជ​ន៍យ៉ាង​​ច្រើន​ដល់​សុខ​ភាព​រាប់​ចាប់​ពី ​ផ្តល់​ជាតិ​ទឹកដែល​បាត់​បង់​ បង្កើន​ការ​រំ​លា​យ​អា​ហារ​ និង​ជួយ​សម្រក​ទម្ងន់ជា​ដើម​។ ដោយ​មាន​​កា​ឡូរី​ត្រឹម​៥០​​ក្នុង​មួយ​ពែង ដូច្នេះ​គេ​មិន​គួរ​មើល​រំ​លង​​ភេ​ស​ជ្ជៈ​បង្កើន​ថាមពលពី​ធម្ម​ជាតិ​នេះ​ទេ ។ ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រ​យោជន៍​ផ្សេង​ទៀត​ដែល​បាន​មក​ពី​ការ​ទទួល​ទាន​ទឹក​ដូង ៖

១-​ផ្តល់​​អត្ថ​ប្រ​យោ​ជន៍​​ជា​​អា​ហា​រូប​ត្ថម្ភ​ដល់​រាង​កាយ ៖ ជា​ធម្ម​ជាតិ​របស់​ទឹក​ដូងគឺ​​មានសារ​ធាតុ​កា​បូ​អីុ​ដ្រាត​ក៏​ដូចជា សារ​ធាតុ​ស្ករ​កម្រិត​ទាបខណៈ ​សារ​ធាតុ​ខ្លាញ់​សេរី​គឺ​មាន​ ៩៩​ភាគ​រយ ។ ​វា​មាន​ តុ​ល្យ​ភាព​ធម្ម​ជាតិ​នៃ​សូដ្យូម កាល់​ស្យូ​ម​និងម៉ា​ញេ​ស្យូ​ម​។ លើស​ពី​នេះ​ទៀត ទឹក​ដូង​ផ្ទុក​ទៅ​ដោយ​រ៉ែ​ប៉ូ​តា​ស្យូម​​ក្នុង​ប​រិ​មា​ណ​ដ៏​​ច្រើន​ ។ ប៉ូ​តា​ស្យូម​មាន​ប្រ​សិទ្ធ​ភាព​​ជួយ​រក្សា​ឱ្យ​ដំណើរ​លោត​របស់​បេះ​ដូង​មាន​ភាព​ទៀង​ទាត់​និង​ត្រឹម​ត្រូវ​ ហើយ​ក្នុង​នាម​ជា​ភេសជ្ជៈ​បំ​ពេញ​ជាតិ​ទឹក​ដែល​បាត់​បង់​ ទឹក​ដូង​ខ្ចី​បាន​ជួយ​ឱ្យ​សាច់​ដុំ​ បណ្តា​សរ​សៃ​ប្រ​សាទ​ និង​តម្រង​នោម​មាន​ដំណើរ​ការ​។ យោង​តាមទិន្ន​ន័យ​​អា​ហាររូបត្ថម្ភ​របស់​​​​ក្រសួ​​​ង​កសិ​កម្ម​​សហ​រដ្ឋ​អា​មេរិក​ឱ្យ​ដឹង​ថា ក្នុង​ទឹក​ដូង​មួយ​ផ្លែ​​​​មានផ្ទុក​​សារ​ធាតុ​រ៉ែ​ប៉ូ​តា​ស្យូម​ប្រ​ហែល​ជា​៥១៥មិល្លី​ក្រាម​​ពោល​គឺ​ប្រ​ហែល​២២​​ភាគ​រយ ច្រើន​ជាង​ចេក​មួយផ្លែ​ដែល​មានប៉ូ​តា​ស្យូម​៤២២​មិល្លី​ក្រាម​។

២-ជួយ​ពង្រឹង​ប្រ​ព័ន្ធ​ការ​ពារ​​រាង​កាយ​ ៖ ដោយ​វត្ត​មាន​​អា​ស៊ីត​ឡូ​រិច​នាំ​ឱ្យ​ការ​ទទួល​ទាន​ទឹក​ដូង ​អាច​ជួយ​ពង្រឹង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​ដ្បិត​អាស៊ីតឡូ​រិច​ មាន​កម្លាំង​ប្រ​ឆាំង​វីរុស បាក់​តេរី​ និង​ពពួក​ផ្សិត ។ ជាមួយ​ល​ក្ខ​ណ​​ស​ម្ប​ត្តិ​​ទាំង​នេះ ​នាំ​ឱ្យការ​ទទួល​ទាន​ទឹក​ដូង​​អាច​ជួយ​​ពង្រឹងដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​ ក៏​ដូច​ការ​ប្រ​យុទ្ធ​ប្រឆាំង​នឹង​​ជំងឺប៉េស​និង​ជំងឺ​គ្រុន​ក្តៅ​។

៣-ជួយ​បង្គ្រប់​ជាតិ​ទឹក​ដែល​បាត់​បង់​ ៖ ទឹក​ដូង​មាន​​សមត្ថភាព​​ស្ដារ​​ឡើង​វិញ​នូវ​វត្ថុ​រាវ​របស់​រាង​កាយ​ដែល​បាត់បង់ ។ រាប់​សត​វត្ស​​មក​ហើយ​ វា​ត្រូវ​បាន​​គេ​ប្រើ​ជា​​ភេ​សជ្ជៈ​​អូ​រា​៉​​លីត​ធម្មជាតិ ។ ចូរ​បំ​ភ្លេចចោល​នូវ​បណ្តា​ភេសជ្ជៈ ​ប៉ូវ​កម្លាំង​ដែល​ផ្អែម​ដោយ​ស្ករ​ ហើយ​ជំ​នួស​មក​វិញ​​​នូវ​ទឹក​ដូង​ខ្ចី​​ដែល​មាន​គុណប្រ​យោជន៍​ជា​អា​ហា​​រូប​ត្ថ​ម្ភដល់​រាង​កាយ​ ។ ​វា​ជា​ជម្រើស​​​ភេសជ្ជៈ​ធម្ម​ជាតិ​ដ៏​សម​ស្រប​ដែល​អាច​ជំ​នួស​បណ្តា​ភេសជ្ជៈ​មាន​កាឡូរី​ខ្ពស់។ ទឹកដូង​ខ្ចី​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​ស្ករ​កើត​ពី​​ធម្ម​ជាតិក្នុង​ចំ​នួន​មួយ​ដែល​រាង​កាយ​ងាយ​ស្រួល​ក្នុង​ការ​ស្រូប​យក​ ។ អ្នក​ដែលមាន​​ជំងឺ​រាករូស ​និង​ការខ្វះ​ជាតិ​ទឹក​​អាច​ផឹក​ទឹក​ដូងខ្ចី​បាន​ដោយ​ដាក់​អំ​បិ​ល​តិច​តួច។

៤-ការ​ពារ​ប្រ​ឆាំង​នឹង​​ការ​រលាក​ផ្លូវ​ទឹកនោម​៖ ដោយ​សារ​តែទឹក​ដូង​គឺជាភេសជ្ជៈ​ដែល​​បង្កើន​​​ការ​ផលិត​ទឹក​នោម​​ ដូច្នេះ​វា​ជួយ​គ្រប់​គ្រង​លំ​ហូរ​ទឹក​នោម​ដោយ​បង្កើន​ការ​បង់​ជើង​តូច ។ ដោយ​មូល​ហេតុ​នេះ​ នាំ​ឱ្យ​វា​ក្លាយ​ជា​ភ្នាក់​ងារ​ជួយ​សម្អាត​ផ្លូវ​ទឹក​នោម​ ទប់​ស្កាត់​បាននូវ​ការ​រលាក ៕

error: Content is protected !!