អ្នកហូបចាំតែរកពេទ្យទៅ!!! បង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយចំនួន១៧តោន

ភ្នំពេញ៖ ក្រោយពីបានធ្វើការ​ស្រាវជ្រាវស៊ើបអង្កេត កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ សរុបទំងន់ទាំងអស់ប្រមាណ ១៧តោន ក្នុងផ្ទះ លេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងផលិតនិងវេចខ្ចប់ប៊ីចេងក្លែងក្លាយ ឈ្មោះ សុខ វួចលីន ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញទីតាំងខាងលើនេះ បានវេចខ្ចប់ប៊ីចេងក្លែងក្លាយ និងភ័ស្តុតាងរួមមាន: ប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន ១២៥បាវ ប៊ីចេងរាយម៉ាកWin winចំនួន ១៤០បាវ ប៊ីចេងច្រករួច(500g)ចំនួន ៣២បាវ ប៊ីចេងច្រករួចម៉ាកGold Cupចំនួន ៤៧កេស ប៊ីចេងរូបវែក(250g) ម៉ាស៊ីនដេរម៉ាត់បាវ២គ្រឿង ម៉ាស៊ីនអ៊ុតម៉ាត់ថង់ ០១គ្រឿង ម៉ាស៊ីនរុំខ្សែ និងកាត់ខ្សែចំនួន ២គ្រឿង ជញ្ជីងថ្លឹង ២គ្រឿង បាវរូបវែក ៩៣បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទំងន់ទាំងអស់ប្រមាណ ១៧តោន។

ក្រោយពីការត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង សមត្ថកិច្ចបានសំរេចដកហូត និងរក្សាទុកក្លុំបេបិទទីតាំងខាងលើ ហើយបាននាំខ្លួនម្ចាស់ទីតាំងមកសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕

error: Content is protected !!