សាហាវកប់! ចាញ់ហ្គេម eSports: ​បាញ់សម្លាប់​គូប្រកួត២នាក់និងបង្ក​របួស១១នាក់ រួច​បាញ់សម្លាប់​ខ្លួនតាមក្រោយ​

ប៉ូលិស​ក្នុង​តំបន់​បាន​និយាយថា មនុស្ស​២​នាក់​ត្រូវបាន​សម្លាប់ និង ១១ នាក់​ទៀត​បាន​រងរបួស​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​សីហា នៅពេលដែល​អ្នក​ប្រកួត​ហ្គេម​វីដេអូ​ម្នាក់​បាន​បាញ់រះ​ទាំង​កម្រោល មុនពេល​បែរ​កាណុង​ដាក់ខ្លួន​ឯង​នៅ​ទីក្រុង​ជែក​សុន​វី​ល ភាគ​ខាងជើង​រដ្ឋ​ផ្លរីដា​។

លោក​តម្រួត ម៉ៃ វី​លលៀម បានកំណត់​ឈ្មោះ​ជនសង្ស័យ​ក្នុងការ​បាញ់ប្រហារ ​នៅឯ​ការប្រកួត​ហ្គេម​បាល់បោះ Madden 19 American Football eSports ថា ដេវីត កាត​ស៍ (David Katz) វ័យ ២៤ ឆ្នាំ​មកពី​ទីក្រុង​បាល់​ទី​ម័​រ រដ្ឋ​ម៉ា​រី​លែ​ន​។​

លោ​កវី​លលៀម​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​មាន​អ្នកស្លាប់​៣​នាក់​នៅនឹងកន្លែង​កើតហេតុ ដែល​ម្នាក់​ក្នុងចំណោម​នោះ​គឺជា​ជនសង្ស័យ​ដែល​សម្លាប់​ខ្លួនឯង​”។​ លោក​បាន​និយាយថា ក្រុម​ពន្លត់​អគ្គិភ័យ​និង​ជួយសង្គ្រោះ​ក្នុង​មូលដ្ឋាន​បាន​ដឹក​ជនរងគ្រោះ​ចំនួន ៩ នាក់ ដែល​ក្នុងនោះ​មាន ៧ នាក់​បាន​រងរបួស​ដោ​យ​គ្រាប់កាំភ្លើង​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​តំបន់ ខណៈដែល​មនុស្ស​២ នាក់​ផ្សេងទៀត​ដែល​ត្រូវបាន​បាញ់​ដែរនោះ បាន​ទៅ​មន្ទីរពេទ្យ​ដោយ​មធ្យោបាយ​ដឹកជញ្ជូន​ផ្ទាល់ខ្លួន​។​

លោ​កវី​លលៀម​បាន​និយាយថា កាត​ស៍គឺ​ជា​អ្នក​ប្រកួត​ក្នុង eSports និង​បាន​ប្រើ “​យ៉ាងហោចណាស់​កាំភ្លើងខ្លី​មួយ​ដើម​” ដើម្បី​អនុវត្ត​ការបាញ់ប្រហារ​នេះ​។​

ហ្គេម Madden គឺជា​ហ្គេម​វីដេអូ​ពហុ​អ្នកលេង​ដ៏​ពេញនិយម​មួយ ដែល​ផ្អែកលើ​ក្របខ័ណ្ឌ​កីឡាបាល់ទាត់​ឱប​ជម្រើសជាតិ ដែល​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយថា ខ្លួន​មានការ​តក់ស្លុត​និង​សោកសៅ​យ៉ាងខ្លាំង​ចំពោះ​សោកនាដកម្ម​ដ៏​គួរឱ្យ​រន្ធត់​នេះ​។​ ការប្រកួត​នៅឯ​ទីកន្លែង​កម្សាន្ត​និង​ហាង​លក់ទំនិញ The Landing ដែលជា​ការប្រកួត​ជម្រុះ​ក្នុង​តំបន់​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​ជាមួយ​ប្រាក់រង្វាន់​ចំនួន ២៥.០០០ ដុល្លារ បានធ្វើ​ឡើង​នៅ GLHF Game Bar ។​

លោ​កវី​លលៀម​បាន​និយាយថា​ការបាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅក្នុង​ភោជនីយដ្ឋាន Chicago Pizza នៅក្នុង​បរិវេណ GLHF Game Bar នៅ​ម៉ោង ១ និង ៣០ នាទី​រសៀល​៕

error: Content is protected !!