ឃើញហើយស្រក់ទឹកមាត់ហ្មង មឹកអាំងញាត់សាច់ជ្រូកចិញ្ច្រាំ!!!

មឹកអាំងសាច់ជ្រូកចិញ្ច្រាំ រសជាតិប្លែក មិនធ្លាប់មានពីមុនមក តោះមិនសាក មិនដឹងទេ សាកធ្វើ សាកញាំ។

– គ្រឿងផ្សំ: មឹក, សាច់ជ្រូកចិញ្ច្រាំ, គុលជីរវ៉ាន់ស៊ុយ បុកអោយម៉ត់, ខ្ទឹមស បុកឲ្យម៉ត់, ទឹកស៊ីអ៊ីវ, ប្រេងខ្យង, ស្ករស, ម្រេច, ម្សៅស៊ុប, ម្ទេស, ទឹកត្រី, ខ្ទឹមស, ក្រូចឆ្មា។

– វិធីធ្វើ: ១.យកសាច់ជ្រូកចិញ្ច្រាំនឹង ជីរវ៉ាន់ស៊ុយ ខ្ទឹមស ទឹកស៊ីអ៊ីវ ស្ករ ប្រេងខ្យង ម្សៅស៊ុប និងម្រេច ផ្សំចូលគ្នា ច្របល់ចូលគ្នាអោយសព្វល្អ។
២. ទើបយកវាទៅញាត់នៅក្នុងមឹកឲ្យសមល្មមណែនល្អរួចយកឈើចាក់ធ្មេញខ្ទាស់មុខវាកុំឲ្យធ្លាយស្នូលចេញមកក្រៅ។
៣. បន្ទាប់មកយកមឹកទៅដាក់ចំហុយ ពី១៥នាទីដល់២០នាទីរហូតដល់ឆ្អិនល្អ។
៤. ក្រោយមកយកគ្រឿងផ្សំធ្វើទឹកត្រីកោះកុង យកមឹកដែលចំហុយទៅអាំងឲ្យឆ្អិនល្អរួចកាត់កង់ៗ រួចយកទឹកត្រីកោះកុងស្រូបពីលើមឹកជាការស្រេច៕

error: Content is protected !!