ឡូយម្យ៉ាងដែរ! រុស្ស៊ីបញ្ចេញ​ឯកសណ្ឋាន​មនុស្ស​យន្ត​ដូច​ក្នុង​រឿង Star Wars

មើលទៅ​វា​ពិតជា​ស្រដៀង​ណាស់​ទៅនឹង​ឯកសណ្ឋាន​មនុស្ស​យន្ត ដែល​ពាក់​ដោយ​តួអង្គ​ក្នុង​ខ្សែភាពយន្ត ប្រឌិត​បែប​វិទ្យាសាស្ត្រ​រឿង Star Wars ប៉ុន្តែ​វា​ជា​ម៉ូត​គំរូ​នៃ​ឯកសណ្ឋាន​ប្រយុទ្ធ​ដែល​ប្រទេស​រុស្ស៊ី សង្ឃឹមថានឹង​បំពាក់​ឱ្យ​ទាហាន​របស់ខ្លួន​ដែល​ត្រូវ​ចូល​សមរភូមិ​ប្រយុទ្ធ​នៅ​ថ្ងៃ​អនាគត​។​

​ឯកសណ្ឋាន​ប្រយុទ្ធ​ដែលជា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​នេះ រួមមាន​ទាំង​មួក​ការពារ​ក្បាល និង​ខោអាវ​ក្រោះ​សម្រាប់​ការពារ​ខ្លួន​ពី​គ្រាប់កាំភ្លើង​ផងដែរ ពោលគឺ​ដូច​ឈុត​មនុស្ស​យន្ត​តែម្តង​។​

​បច្ចេកវិទ្យា​យោធា​គួរឱ្យ​ញាក់សាច់​ដែល​ផលិតឡើង​នៅ​វិទ្យាស្ថាន ស្រាវជ្រាវ​នៃ​ការស្ថាបនា​ម៉ាស៊ីន​ប្រយុទ្ធ ( Central Research Institute for Precision Machine Building) ដែលមាន​មូលដ្ឋាន នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី​នេះ​ត្រូវ​បានដាក់​បង្ហាញ​កាលពីពេល​ថ្មីៗ​នៅ​សកល​វិទ្យាល័យ​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ( National University of Science and Technology) ក្នុង​ទីក្រុង​មូ​ស្គូ​៕

error: Content is protected !!