គ្រូបង្រៀន​ម្នាក់​ស្លាប់​ទាំង​កំពុង​រួមភេទ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ​

បុរស​សញ្ជាតិ​អៀរ​ឡង់​ម្នាក់ ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ប្រទេស​ថៃ ត្រូវគេ​ជឿថា កំពុង​រួមភេទ​នៅ​កៅអី​ក្រោយ អំឡុង​ពេលដែល​អ្នកបើក​ប​រថយន្ត​បាត់បង់​ម្ចាស់ការ​។​

គ្រូបង្រៀន​ភាសា​អង់គ្លេស​ឈ្មោះ ច​ន ម៉ា​ឡូ​ន (John Malone) វ័យ ៣៩ ឆ្នាំ​បានធ្វើ​ដំណើរ​ក្នុង​រថយន្ត Suzuki ពណ៌​ខ្មៅ​ហើយ​រំពេច​នោះ​ឡាន​ក៏​បាត់បង់​ម្ចាស់ការ​និង​បុក​សំណង់​បេ​តង់​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ វេលា​ម៉ោង​១​ទៀបភ្លឺ​។​

​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ពី​រថយន្ត​ក្រឡាប់​ជាច្រើន​ជុំ និង​កញ្ចក់​បាន​បែកខ្ចាយ នៅ​ផ្លូវ​មួយ​ក្នុង​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​។​

​លោក ម៉ា​ឡូ​ន ត្រូវបាន​ទាញ​ចេញពី​បំណែក​រថយន្ត​ទាំង​ននលគក​នៅ​កៅអី​ក្រោយ ជាមួយ​នារី​ស្រាត​ថៃ​ម្នាក់​រកឃើញ​នៅ​ទី​នោះដែរ ដែល​រួច​ផុតពី​គ្រោះថ្នាក់​។ អ្នក​ទាំងពីរ​មិនបាន​ប្រើ​ខ្សែក្រវ៉ាត់​ការពារ​សុវត្ថិភាព​ឡើយ​។​

ចំណែក​អ្នកបើកបរ​វិញ និង​ស្ត្រី​ម្នាក់ទៀត​អង្គុយ​កៅអី​មុខ ដែលជា​ជនជាតិ​ថៃ​ទាំងពីរ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​កែ​សំ​រ៉ាត់ ស្រី​បុ​រិ​ន​។​ ឥឡូវ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ស៊ើបអង្កេត​ករណីនេះ​៕​

error: Content is protected !!