ខ្លាំងបាត់! ថៃបង្កើតការប្រកួតប្រជែង «បង្គន់ស្អាត»

នៅថ្ងៃទី១៨សីហានេះ អាខោនហ្វេសប៊ុកផ្លូវការរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីបានបង្ហោះព័ត៌មានខ្លី និងគួរឲ្យចាប់អារម្មណ៍មួយស្ដីពី ការបង្កើតការប្រកួតប្រជែង «បង្គន់ស្អាត» នៅប្រទេសថៃ។

លោករដ្ឋមន្ត្រីបានសរសេរថា ចាប់ពីឆ្នាំ ២០០៩ មក ដើម្បីបង្កើនគុណភាពជីវិតពលរដ្ឋ អាជ្ញាធរទីក្រុងបាងកក ប្រទេសថៃ បានបង្កើតជាការប្រកួតប្រជែង «បង្គន់ស្អាត» ដោយយកទីតាំង ១២ ជាមុខសញ្ញា គឺមាន: មណ្ឌលសាសនា ហាងប្រេងឥន្ធនៈ ផ្សារ ភោជនីយដ្ឋាន មន្ទីរពេទ្យ ហាងទំនិញនិងផ្សារទំនើប អគាររដ្ឋ មណ្ឌលកំសាន្ត សួនសាធារណៈ គ្រឹស្ថានសិក្សា កន្លែងរង់ចាំរថយន្តក្រុង បង្គន់តាមដងវិថី។

គេបានកត់សំគាល់ឃើញថា កន្លែងដែលមានបង្គន់ស្អាតមិនគ្រាន់តែរក្សាម៉ូយចាស់បានទេ តែនៅទាក់ទាញភ្ញៀវថ្មីថែមទៀត ដែលគេទុកចិត្តថា នឹងទទួលបានផាសុកភាព និង អនាម័យមានការធានា នៅក្នុងទីកន្លែងទាំងនោះ៕

error: Content is protected !!