Kim Kardashian បង្អួតរាង​សិច​ស៊ី​ឃើញ​ហើយ​ស្ទើរ​ឈាមច្រមុះ

ដោយ​ស្លៀកពាក់​ឈុត​រឹប​ស្បែក​ពណ៌​ផ្កាឈូក​ដ៏​សិច​ស៊ី នាង ​Kim Kardashian បានបង្ហាញ​នូវ​រាង​ដ៏​ស្អាត​មិនគួរ​ឱ្យ​ជឿ​របស់​នាង​នៅលើ​កូន​នាវា​កម្សាន្ត​មួយ​នៅ​ទីក្រុង​ម៉ា​យ​អា​មី​។​

​គីម​កា​ដា​សៀន​អាយុ ៣៧ ឆ្នាំ​បានបង្ហាញ​រាង​ដ៏​ស្រ​ឡូ​ន​របស់​នាង​នៅ​ថ្ងៃ​ឈប់សម្រាក​ជាមួយ​កូន​របស់​នាង ឈ្មោះ​ន័​រ អាយុ ៥ ឆ្នាំ និង ឈ្មោះ​សេន អាយុ ២ ឆ្នាំ​។​

​ម្ចាស់​ហាង KKW Beauty រូបនេះ​បាន​ស្លៀក​ឈុត​រឹប​រាង​ម៉ាក Chanel ដោយ​បង្ហាញ​ចង្កេះអង្ក្រង​មិនគួរ​ឱ្យ​ជឿ​របស់​នាង ដែល​នេះ​ជា​លើក​ទី​២​ក្នុង​រយៈពេល​មិន​ដល់​១​សប្តាហ៍ ដែល​នាង​បាន​ស្លៀកពាក់​ឈុត​បែបនេះ​។​

​គីម​កា​ដា​សៀន​ក៏បាន​ស្លៀកពាក់​ឈុត​រឹប​ខ្លាំង​ចូលរួម​ពិធី​ខួបកំណើត​គម្រប់ ២១ ឆ្នាំ​របស់​ប្អូនស្រី​នាង​ផងដែរ គឺ​នាង ខាយ​លី ជែ​ន​ន័​រ ដែល​រៀបចំ​នៅ​សង្កាត់​ដេលី​អា នៅ​ទីក្រុង​វេស​ហូលីវូដ រដ្ឋ​កាលីហ្វ័រ​ញ៉ា កាលពី​សប្ដាហ៍​មុន​៕

error: Content is protected !!