ព្យាករណ៍លទ្ធផលរវាង Torino vs Roma

កាលពីរដូវកាលមុនក្រុម Roma ពិតក្រុមដែលគួរឲ្យចាប់អារម្មណ៍ណាស់ ហើយរដូវកាលនេះ ក៏គេនៅតែសង្ឃឹមថា ក្រុមនេះនឹងខ្លាំងដូចគ្នាផងដែរ។ ទោះជាយ៉ាងណា ក្រុមរបស់លោក Eusebio Di Francesco បានផ្លាស់ប្ដូរមួយចំនួន ដោយពួកគេបានលក់កីឡាករឆ្នើម២នាក់ចេញ គឺកីឡាករ Alisson បានចេញទៅក្រុម Liverpool ក្នុងតម្លៃខ្លួនអ្នកចាំទីថ្លៃជាងគេបំផុត របស់ប្រទេសប្រេស៊ីល ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ចំណែកកីឡាករ Radja Nainggolan ដែលមានទម្រង់លេងល្អដែរនោះ ក៏បានចេញទៅកាន់ក្រុម Inter Milan ផងដែរ។

ក្នុងរដូវកាលនេះក្រុម Roma បានទិញចូលកីឡាករ Javier Pastore ពីក្រុម PSG និងកីឡាករវ័យក្មេង Justin Kluivert ពីក្រុម Ajax ដើម្បីមកពង្រឹងតំបន់ប្រយុទ្ធនៅខាងលើ ក៏ដូចជាកីឡាករ Bryan Cristante ពីក្រុម Atalanta ផងដែរ ហើយពេលនេះ Roma នឹងត្រូវជួបជាមួយក្រុម Torino ក្នុងថ្ងៃដំបូងរបស់ខ្លួននៅលីគ Serie A។

ចំណែកក្រុម Torino វិញក៏បានពង្រឹងក្រុមផងដែរ បន្ទាប់ពីពួកគេបានបាត់បង់កៅអីពាន Europa League មក ហើយបានទប់កីឡាករ Andrea Belotti ឲ្យនៅមួយរដូវកាលទៀត ដោយពួកគេចង់បានតំណែងកំពូលទាំង៧ក្រុម។

កន្លងមកក្រុម Roma មិនដែលចាញ់ទេក្នុងការប្រកួត១១ដងចុងក្រោយ នៅក្រៅដីក្នុងលីគ Serie A ហើយ Roma ប្រកួតចាញ់តែម្ដងប៉ុណ្ណោះ ក្នុងការជួបគ្នា១៦ក្រុមចុងក្រោយនៅ Serie A ដោយ Roma ឈ្នះ១១ដង និងស្មើគ្នា ៤ដង។

ការទស្សន៍ទាយគូនេះ៖ Roma 2-0 Torino

ប្រភព៖​ Leaguelane

error: Content is protected !!