​ទឹម​ រដ្ឋា ប្រាប់ពីគន្លឹះថែរក្សារាងឲ្យស្អាត

ដើម្បីរក្សាបានតំណែងជាតារាបង្ហាញម៉ូដដ៏ពេញនិយម និងមានរាងស្អាត​ឲ្យកាន់តែមានភាពជឿជាក់បន្ថែមទៀត តារាបង្ហាញម៉ូត កញ្ញា​ ទឹម រដ្ឋា​ បានបង្ហាញគន្លឹះខ្លះៗដល់អ្នកគាំទ្រ អោយមានការរក្សាបាននូវសុខភាព និងរក្សាសម្រស់អោយកាន់តែក្មេងជាងវ័យ​។​ នោះគឺការហាត់ប្រាណ ដែលមិនត្រូវខកខាន ទោះក្នុងកាលទេស: បែបណាក៏ដោយដាច់ខាត គឺមិនត្រូវបោះបង់ការហាត់ប្រាណឡើយ។

ថ្លែងក្នុងពិធីសម្ពោធការបើកដំណើរការក្លឹបហាត់ប្រាណ ឡាសង់តេ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ កាលពីពេលថ្មីៗនេះ​ កញ្ញា​ បាននិយាយថា​ ក្នុងមួយថ្ងៃ នាងបានចំណាយពេលហាត់ប្រាណ​ យ៉ាងហោចណាស់កន្លះម៉ោងក្នុងមួយថ្ងៃ នេះមិនទាន់បូករួមទាំងការស្ទីម និងធ្វើលំហាត់ប្រាណផ្សេងៗនោះទេ។

តារាបង្ហាញម៉ូដ ទឹម រដ្ឋា បានបន្ថែមថា នាងបានធ្វើលំហាត់ប្រាណ​ ស្ទីម និងសោណា នាងយល់ថា​ ក្រៅពីជួយឲ្យនាងមានរាងស្អាតហើយ ថែមទាំងមានសុខភាពបរិបូរណ៍ថែមទៀតផង៕

error: Content is protected !!