ប្រធានក្លឹប Barça និង PSG ជួបគ្នានៅទីក្រុង Madrid ដើម្បីដោះដូរ Rabiot និង Dembele

មានការជួបពិភាក្សាគ្នាក្នុងការដោះដូរកីឡាករ Adrien Rabiot និង Ousmane Dembele ដោយមានប្រធានក្លឹប Barça និង PSG គឺលោក Josep Maria Bartomeu និងលោក Nasser Al Khelaifi ត្រូវបានគេដឹងថា បានដើរចេញពីសណ្ឋាគារមួយក្នុងទីក្រុង Madrid នៃប្រទេសអេស្ប៉ាញ។

នៅយប់ថ្ងៃនេះ នឹងមានការជួបគ្នារវាងក្លឹបធំៗក្នុងទីក្រុង Madrid ដដែលនេះដើម្បីប្រជុំគ្នាប្រចាំឆ្នាំសម្រាប់សហព័ន្ធក្លឹបបាល់ទាត់អឺរ៉ុប។ ប៉ុន្តែកាមេរ៉ារបស់អ្នកកាសែត AS បានតាមថតការជួបប្រជុំគ្នា យ៉ាងយូរ រវាងលោក Jose Maria Bartomeu ជាប្រធានក្លឹប Barcelona លោក Nasser Al Khelaifi ជាប្រធានក្លឹប PSG និងលោក Andrea Agnelli ដែលជាប្រធានក្លឹប Juventus ហើយដែលក្រោយមកគេឃើញពួកលោកបានដើរចេញពីសណ្ឋាគារ Gran Melia Felix Hotel ជាមួយគ្នាផងដែរ។

ចំណែកការជួបគ្នាទ្វេភាគីរវាងលោក Al Khelaifi និង Bartomeu ត្រូវបានគេរាយការណ៏ថាគឺជាការជួបគ្នាដើម្បីពិភាក្សាអំពីវាសនារបស់កីឡាករ Adrien Rabiot ដែលក្លឹប Barcelona ចង់បាន និងកីឡាករ
Omanman Dembele ដែលជាកីឡាករដែលក្លឹប PSG ចង់បានដូចគ្នា៕

ប្រភព៖ 9sportpro

error: Content is protected !!