អតីតកីឡាករ PSG និយាយថា Neymar អាចនឹងទៅលេងនៅក្លឹប Real Madrid

កីឡាករ Yuri Berchiche អតីតមិត្តរួមក្រុមរបស់ Neymar បាននិយាយថា Neymar ទំនងជានឹងទៅលេងនៅក្លឹប Real Madrid បើសិនគាត់ចង់ត្រឡប់ទៅកាន់ LaLiga ដោយចេញពីក្លឹប PSG។

កីឡាករប្រេស៊ីលនេះ ត្រូវបានគេផ្សាយជាច្រើនខែមកហើយ រហូតមកដល់ពេលនេះ ដែលថាគេអាចនឹងត្រឡប់ទៅកាន់លីគកំពូលអេស្បាញ LaLiga វិញ ទោះបីជាគេបានបញ្ជាក់ថា គេសប្បាយចិត្តនៅប្រទេសបារាំងក្ដី ហើយ Real ក៏បានបដិសេធកាលពីខែមុន ក្នុងការទាក់ទងទិញ Neymar ផងដែរ។

Yuri ដែលបានលេង នៅក្លឹប PSG កាលពីរដូវកាលមុន ហើយពេលនេះ បានផ្ទេរទៅកាន់ក្លឹប Athletic Bilbao នៅ LaLiga គិតថា Neymar នឹងទៅលេងនៅក្លឹបម្ចាស់ជើងឯកអឺរ៉ុប បើគេចាកចេញពី PSG ទោះបីជាគេធ្លាប់មានទំនាក់ទំនងខ្លាំងជាមួយក្លឹប Barcelona ក្នុងពេលកន្លងមកក្ដី។

Yuri បាននិយាយប្រាប់កាសែត El Larguero ថា “ខ្ញុំអាចមើលឃើញថា គេនឹងទៅចូលរួមជាមួយក្លឹប ដែលមានឯកសណ្ឋានពណ៌ស ច្រើនជាងទៅនៅក្លឹបដែលមានឯកសណ្ឋានពណ៌ក្រហម និងខៀវ។ គាត់ធ្លាប់សប្បាយចិត្តណាស់ពេលនៅ Barcelona។ គេនៅតែស្រឡាញ់លីគ LaLiga ព្រោះខ្ញុំបាននិយាយជាមួយគេពីរឿងនេះ ពួកយើងមានទំនាក់ទំនងគ្នាល្អណាស់ ហើយគេជាមនុស្សអស្ចារ្យម្នាក់ផងដែរ៕”

ប្រភព៖ sportskeeda

error: Content is protected !!