Lopetegui: “លទ្ធផលការប្រកួត Super Cup មិនអាចធ្វើឲ្យផ្លាស់ប្ដូរគោលការណ៍ដោះដូរកីឡាករឡើយ”

ការប្រកួតចាញ់នៅវគ្គផ្ដាច់ព្រ័ត្រពាន UEFA Super Cup ត្រូវបាន Madrid លោក Julen Lopetegui គ្រូបង្វឹកក្រុម Real បញ្ជាក់ថាមិនអាចធ្វើឲ្យផ្លាស់ប្ដូរគោលការណ៍ដោះដូរកីឡាករឡើយ។ ហើយនេះក៏ជាការប្រកួតចាញ់ជាលើកដំបូង ក្នុងរយៈពេល ១៨ឆ្នាំរបស់ Real ផងដែរ។

គ្រូបង្វឹក Real Madrid បានឆ្លើយសំនួរអ្នកាសែតថា “ពួកគេចាប់ផ្ដើមការប្រកួតបានល្អ ដោយរកបានគ្រាប់បាល់មុនពួកយើង ដែលនេះជាអ្វីដែលខ្ញុំមិនអាចគិតដល់។ បន្ទាប់មកក្រុមទាំងមូល បានព្យាយាមវាយបកវិញដោយយើងនាំមុខ 2-1 ហើយពួកយើងមានស្ថានភាពល្អច្រើនពេលនោះ ប៉ុន្តែពួកយើងមិនអាចទាញផលចំណេញបានច្រើនទេ ហើយពួកគេមានឱកាសល្អក៏បានប្រើឱកាសនោះតាមស្មើរវិញ។”

លោកបន្តថា “បន្ទាប់មកនៅម៉ោងបន្ថែមវគ្គទី១ ពួកយើងបានគ្រប់គ្រងបានច្រើន និងបានបង្កើតឱកាសបានច្រើន។ ហើយពួកគេបានឆក់យកឱកាសល្អ ដើម្បីរកគ្រាប់បាល់បានទៀត។ បន្ទាប់ពីការស៊ុតគ្រាប់ទី៣មក ពួកយើងបានបាត់បង់ទម្រង់លេង ប៉ុន្តែរឿងបែបនេះតែងតែកើតឡើង នៅក្នុងកាលៈទេសៈបែបនេះ។

ខ្ញុំមិនសប្បាយចិត្តនោះទេដែលប្រកួតចាញ់បែបនេះ ប៉ុន្តែវាជារឿងធម្មតាទេពេលចាញ់។ ថ្ងៃស្អែកពួកយើងត្រូវភ្ញាក់ឡើងវិញ ហើយត្រៀមខ្លួនសម្រាប់ការប្រកួត LaLiga ហើយនឹងចាប់ផ្ដើមសារជាថ្មីចាប់ពីពេលនោះទៅ៕”

ប្រភព៖ Marca

error: Content is protected !!