Real Madrid លើកពានដំបូងសម្រាប់រដូវកាលនេះ

ក្រុម Real Madrid បានលើកពាន Trofeo Santiago Bernabéu ជាលើកទី៨ ក្រោយពេលប្រកួតឈ្នះក្រុម AC Milan ក្នុងលទ្ធផល 3-1 ដែលរកគ្រាប់បាល់បានដោយ Karim Benzema, Gareth Bale និង Borja Mayoral ដើម្បីឈ្នះបានប្រចាំក្លឹបនេះ។

ការប្រកួតកាលពីថ្ងៃសៅរម្សិលមិញនេះ គឺជាការជួបគ្នាជាលើកទី៦០ឆ្នាំ នៃការជួបគ្នានៅពានទ្វីបអឺរ៉ុបចុងក្រោយកាលពីឆ្នាំ១៩៥៨។ ការប្រកួតនេះ ក៏ជាការស្វាគមន៍អតីតកីឡាកររបស់ Real ផងដែរគឺ Gonzalo Higuain ដោយកីឡាករអាហ្សង់ទីនវ័យ៣២ឆ្នាំនេះ បានដឹកនាំខ្សែប្រយុទ្ធឲ្យ AC Milan បន្ទាប់ពីផ្ទេរពី Juve ក្នុងលក្ខខណ្ឌខ្ចីជើង។

Higuain បានបង្ហាញដល់អ្នកគាំទ្រ AC Milan ថាគេពិតជាមានសមត្ថភាពជួយក្រុមបាន ដោយការស៊ុតមួយគ្រាប់ពេលប៉ះក្រុមចាស់របស់គេ។ ចំណែកក្រុម Real Madrid វិញបានបង្ហាញថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្តដំណើរទៅមុខទៀតយ៉ាងរលូន ទោះបីជា Cristiano Ronaldo ចាកចេញពីក្លឹបយ៉ាងណាក្ដី។ ហើយពេលនេះក្លឹបអធិរាជស នឹងត្រូវផ្ដោតលើការប្រកួតពាន UEFA Super Cup ទល់នឹងក្រុម Atletico Madrid វិញម្ដង ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែសីហាខាងមុខ៕

ប្រភព៖ 9sportpro

error: Content is protected !!