Real Madrid ដាក់សំណើទិញ Hazard ម្ដងទៀតក្នុងតម្លៃខ្លួន ២០០លានផោន

ក្រុមជើងឯកទ្វីបអឺរ៉ុបនេះ នៅតែចង់បានតារាឆ្នើមរបស់ Chelsea មកជំនួសកន្លែងរបស់ Cristiano Ronaldo ដដែល។

ក្លឹប Real Madrid ត្រៀមដាក់សំណើរថ្មីតម្លៃ ២០០លានផោន ឬ ២២៤លានអឺរ៉ូ សម្រាប់ទិញយក Hazard ពីក្រុម Chelsea។ នេះបើតាមការចុះផ្សាយរបស់កាសែត Daily និង Sunday Express។ លោកគ្រូបង្វឹក Mauricio Sarri របស់ក្រុមតោខៀវបានបញ្ជាក់ហើយថា លោកនឹងមិនព្រមលក់ Hazard នោះទេ ប៉ុន្តែ Real ត្រូវការអ្នកទៅជំនួសកន្លែងរបស់ Cristiano Ronaldo ជាចាំបាច់។

ហើយបន្ថែមលើសំណើចាស់ដែលមានតម្លៃ ១៥០លានផោន សម្រាប់ទិញ Hazard នោះ ពេលនេះក្លឹបបានជួបប្រជុំគ្នា ហើយសម្រេចថា នឹងដាក់សំណើរថ្មីមួយទៀតដែលថ្លៃជាងមុន ដើម្បីទិញឲ្យបានមុនថ្ងៃបិទទីផ្សារដៅដូរកីឡាកររបស់លីគ LaLiga នៅថ្ងៃទី៣១ខែសីហានេះ៕

LIVERPOOL, ENGLAND – DECEMBER 23: Eden Hazard of Chelsea looks on during the Premier League match between Everton and Chelsea during the Premier League match between Everton and Chelsea at Goodison Park on December 23, 2017 in Liverpool, England. (Photo by Alex Livesey/Getty Images)

ប្រភព៖ Gaol

error: Content is protected !!