Bonucci: “Ronaldo តែងតែផ្ដោតអារម្មណ៍ជានិច្ចតាំងពីគេមកដល់ដំបូងម្លេះ”

ក្រុមសេះបង្កង Juventus មិនសូវមានសំណាងល្អប៉ុន្មាននោះទេ រាល់ពេលប៉ះក្រុម Real Madrid ហើយពួកគេធ្លាប់តែចាញ់ភាគច្រើន តែវាជារឿងដែល Bonucci គិតថា រឿងនេះនឹងមិនអាចកើតឡើងម្ដងទៀតឡើយ។

ឥឡូវនេះ Cristiano Ronaldo ប្ដូរមកពាក់អាវឆ្នូតសខ្មៅវិញម្ដង ហើយកីឡាករខ្សែការពាររូបនេះ គិតថា Juventus កាន់តែខ្លាំងជាងមុន ហើយ Real Madrid កាន់តែខ្សោយជាងមុន។

Bonucci បាននិយាយថា “គាត់តែងតែផ្ដោតអារម្មណ៍ជានិច្ចតាំងពីមកដល់ដំបូងម៉្លេះ។ បើយើងមើលត្រឡប់ទៅក្រោយវិញ បើយើងអាចជួប Real Madrid ពេលប្រកួតនៅ Champions League យើងនឹងមិនចាញ់ពួកគេ 1-0 ម្ដងទៀតឡើយ។ រាល់ការប្រកួតជាមួយ Real Madrid កន្លងមក យើងតែងតែជួបរឿងបែបនោះ ប៉ុន្តែចាប់ពីពេលនេះទៅមុន គឺមិនអាចទៀតទេ។”

Bonucci ក៏បាននិយាយសរសើរពី Ronaldo ផងដែរពេលហ្វឹកហាត់ ហើយនិយាយថា Ronaldo បានអភិវឌ្ឍច្រើនណាស់៕

ប្រភព៖ Marca

error: Content is protected !!