PSG ចង់បានកីឡាករឆ្នើមវ័យក្មេងរបស់ក្រុម Barcelona

ក្លឹបអ្នកមានបារាំង Paris Saint Germain បានធ្វើការព្យាយាមទិញយកតារាវ័យក្មេង Ousmane Dembele ពីក្លឹប Barcelona។

ក្លឹបយក្សរបស់បារាំងនេះ មិនទាន់បានចូលតុ ដើម្បីជជែកគ្នាពី Dembele នោះទេ ប៉ុន្តែពួកគេអាចវាស់ស្ទង់ជាមួយ Barca សិនពីការផ្ទេរនេះ ដោយសារកីឡាករស្លាបនេះ មានតម្លៃខ្លួនផ្ដាច់កុងត្រាដល់ទៅ ៣៦០លានផោនឯណោះ។

បើតាមកាសែត Sport ក្នុងប្រទេសអេស្ប៉ាញ និងកាសែត Paris United នៅក្នុងប្រទេសបារាំង បានផ្សាយថា ក្លឹបជើងឯក LaLiga នឹងមិនប្រលែងការផ្ទេរនេះ ទៅតាមចិត្តទេ ទោះបីជា Barca ដឹងថាការផ្ទេរទៅកាន់ PSG គឺជាក្ដីស្រមៃរបស់ Dembele ក៏ដោយ។ Barcelona និងមិនលក់កីឡាករវ័យ២១ឆ្នាំនេះ ដែលទើបតែបានចុះកុងត្រា៥ឆ្នាំជាមួយក្លឹបនោះទេ ព្រោះពួកគេមិនអាចទិញ Antoine Griezmann ពី Atletico Madrid។

ក្លឹប Arsenal ក៏បានចាប់អារម្មណ៍លើ Dembele ដែរ ដោយចង់ខ្ចីជើងគេក្នុងតម្លៃ ១០លានផោន និងអាចទិញផ្ដាច់នៅពេលក្រោយក្នុងតម្លៃខ្លួន ៩០លានផោន។ PSG ចង់ឲ្យ Dembele មករួមក្រុមជាមួយ Kylian Mbappe ក្រោយពេលពួកគេបានទៅចូលរួមការប្រកួត ជាមួយគ្នាឲ្យបារាំង នៅក្នុងប្រទេសរុស្ស៊ី ហើយចង់បង្កើតខ្សែប្រយុទ្ធជួរមុខដ៏កំពូលជាមួយ Neymar ផងដែរ។

Dembele បានទៅចូលរួមជាមួយ Barca ដោយការផ្ទេរពីក្លឹប Borussia Dortmund ក្នុងតម្លៃ ១០០លានផោន កាលពីរដូវកាលមុន ដើម្បីទៅជំនួស Neymar ដែលបានផ្ទេរទៅកាន់ PSG ប៉ុន្តែកីឡាករវ័យក្មេងនេះ មិនសម្រចបំណងរបស់គេឡើយនៅទឹកដី Camp Nou៕

ប្រភព៖ 9sportpro

error: Content is protected !!