Real ចង់បានអតីតកីឡាករ Barcelona ដើម្បីមកជំនួសកន្លែង Modric នាពេលអនាគត

ដូចដែលបានចុះផ្សាយកាលពីលើកមុនអ៊ីចឹងថា Modric មិនទាន់សម្រេចចិត្តនៅឡើយនោះទេ ទោះបីជាគេត្រឡប់មកហ្វឹកហាត់វិញក៏ដោយ ព្រោះគ្មានរណាអាចបញ្ជាក់អ្វីឲ្យច្បាស់បាននោះទេ។ អ៊ីចឹង ហេតុអី Real មិនប្រុងត្រៀមខ្លួនឲ្យហើយ?

បើសិន Modric ចេញពីក្លឹប Real Madrid នឹងអាចមានបញ្ហានៅតំបន់បម្រើកណ្ដាល។ ហើយម្យ៉ាងគ្មាន Kovacic ទៀត ជម្រើសចុងក្រោយសម្រាប់លោក Lopetegui នឹងអាចសម្រេចចិត្តដាក់កីឡាករ Kroos, Casemiro និង Ceballos ហើយសម្រាប់លេងនៅតំបន់ខ្សែបម្រើ។

កាសែត AS បានចុះផ្សាយថា Real អាចនឹងទិញយកកីឡាករខ្សែបម្រើ Thiago Alcantara ពីក្លឹប Bayern Munich។ លោក Lopetegui ក៏ធ្លាប់បានធ្វើការជាមួយ កីឡាករខ្សែបម្រើអេស្ប៉ាញនេះដែរ កាលលោកដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ហើយអតីតកីឡាកររបស់ Barca រូបនេះក៏មានសមត្ថភាពប្រហាក់ប្រហែលនឹង Modric ដែរ ដែលគេអាចនឹងមកជំនួសកន្លែងនេះ ក្នុងពេលអនាគត៕

ប្រភព៖ Sports Keeda

error: Content is protected !!