Keylor Navas: “បើចង់ឲ្យខ្ញុំចាកចេញពីក្លឹប សូមឲ្យខ្ញុំស្លាប់វិញល្អជាង”

អ្នកចាំទី Keylor Navas បានបង្ហាញថា គេនឹងនៅប្រកួតប្រជែង ហើយមិនចាកចេញពីក្លឹប Real Madrid នោះទេ ទោះបីជាក្លឹបបានទិញ Thibaut Courtois ជាផ្លូវការហើយក៏ដោយ។

កីឡាករអ្នកចាំទីសញ្ជាតិកូស្តារីកានេះ បានផ្ទេរមក Real Madrid ពីក្រុម Levante កាលពីឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន ១០លានអឺរ៉ូ។ Navas បាននិយាយក្នុងកម្មវិធី Onda Cero ថា “ជាការពិតណាស់ ខ្ញុំនិយាយទាំងបង្ខំទៅចុះ ខ្ញុំមានបំណង់ប្រាថ្នាតែមួយទេ បើចង់ឲ្យខ្ញុំចាកចេញពីក្លឹប សូមឲ្យខ្ញុំស្លាប់វិញល្អជាង។”

សរុបមកគេលេងឲ្យ Real ក្នុងការប្រកួតផ្លូវការបានចំនួន ១៤១ប្រកួត ហើយឈ្នះពាន Champions League ៣ដង ពាន League ១ដង ពាន Club World Cup ៤ដង ពាន European Super Cup ៣ដង និងពាន Spanish Super Cup ១ដង៕

ប្រភព៖ Marca

error: Content is protected !!