បញ្ជីឈ្មោះអ្នកចាំទីមានតម្លៃខ្លួនថ្លៃជាងគេបំផុតទាំង១០ ក្នុងប្រត្តិសាស្ត្របាល់ទាល់

យើងសូមបង្ហាញបញ្ជីកីឡាករអ្នកចាំទីមានតម្លៃថ្លៃជាងគេបំផុតទាំង១០ ក្នុងប្រត្តិសាស្ត្របាល់ទាល់វិញម្ដង ហើយក្នុងនោះកីឡាករវ័យក្មេង Kepa Arrizabalaga គឺជាអ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃជាងគេក្នុងចំណោមកីឡាករទាំងអស់ ដោយគេមានតម្លៃ ៨០លានអឺរ៉ូ។

1- Kepa Arrizabalaga៖ ក្លឹបតោខៀវ Chelsea បានចំណាយប្រាក់ 80លានអឺរ៉ូក្នុងការទិញផ្ដាច់កុងត្រាពីក្រុម Atletic Club ដើម្បីយកកីឡាករអេស្ប៉ាញរូបនេះមកកាន់ទឹកដីអង់គ្លេស

2- Alisson Becker៖ ក្លឹប Liverpool ចំណាយប្រាក់ ៧៥លានអឺរ៉ូទៅ AS Roma ដើម្បីទិញយកកីឡាករប្រេស៊ីលនេះ

3- Gianluigi Buffon៖ អតីតអ្នកចាំទី Juventus នេះត្រូវបានក្លឹប Parma លក់ឲ្យ Juve ក្នុងតម្លៃខ្លួន ៥២.៨លានអឺរ៉ូកាលពីឆ្នាំ២០០១

4- Ederson Moraes៖ ក្លឹប Manchester City សុខចិត្តចំណាយប្រាក់ ៤០លានអឺរ៉ូទៅ Benfica ដើម្បីទិញកីឡាករដែលលោក Pep ចូលចិត្ត

5- Manuel Neuer៖ កាលពីឆ្នាំ២០១១ ក្លឹប Bayern Munich បានចំណាយប្រាក់ ៣០លានអឺរ៉ូដើម្បីទិញគេពីក្លឹប Schalke 04

6- Jordan Pickford៖ ក្លឹប Everton បានចំណាយប្រាក់ ២៨.៥លានអឺរ៉ូទៅ Sunderland ដើម្បីទិញអ្នកចាំទីវ័យក្មេងនេះ

7- Francesco Toldo៖ កាលពីឆ្នាំ២០០១ ក្លឹប Fiorentina បានលក់រូបគេទៅឲ្យ Inter Milan ក្នុងតម្លៃខ្លួន ២៦.៥លានអឺរ៉ូ

8- Bernd Leno៖ ក្លឹប Arsenal បានទិញ Leno ពីក្លឹប Bayer Leverkusen ក្នុងតម្លៃ ២៥លានអឺរ៉ូកាលពីពេលថ្មីៗនេះ

 

9- De Gea៖ ក្លឹបបិសាចក្រហម Manchester United បានទិញ De Gea ពីក្រុម Atletico Madrid ក្នុងតម្លៃប្រហែល ២៥លានអឺរ៉ូកាលពីរដូវកាល ២០១១/១២

10- Alex Meret៖ ក្លឹប Napoli បានចំណាយប្រាក់ ២២លានអឺរ៉ូទៅឲ្យ Udinese ដើម្បីទិញអ្នកចាំទីវ័យ២១ឆ្នាំរូបនេះ៕

ប្រភព៖ Marca

error: Content is protected !!