ព័ត៌មានផ្លូវការ: Real Madrid ទិញបានអ្នកចាំទី Thibaut Courtois បានសម្រេច

ក្លឹប Real Madrid ទិញបានអ្នកចាំទី Thibaut Courtois បានសម្រេច កាលពីល្ងាចថ្ងៃពុធ ដោយអ្នកចាំទីសញ្ជាតិប៊ែលហ្សិករូបនេះយល់ព្រមចុះកុងត្រារយៈពេល៦ឆ្នាំ ហើយគេត្រឡប់មកកាន់ទឹកដីទីក្រុង Madrid វិញ ដោយសប្បាយរីករាយបំផុត។

បន្ទាប់ពី Chelsea ទិញក្នុងឆ្នាំ២០១១ ពេលនោះគេបានទៅលេងនៅក្លឹប Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល៣ឆ្នាំ ដើម្បីទៅជំនួស David de Gea ដែលបានផ្ទេរទៅ Man Utd។ កាលគេលេងនៅទឹកដី Estadio Vicente Calderon នេះហើយដែលគេបានបង្កើតកេរ្ត៏ឈ្មោះឲ្យអ្នកគ្រប់គ្នាបានស្គាល់ ក្រោមការដឹកនាំរបស់លោក Diego Simeone និងបានជួយ At. Madrid ឲ្យបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពាន Champions League ទៀតផង។

គេចង់ត្រឡប់ទៅលេងនៅ LaLiga ជាយូរមកហើយ ដោយសារកូនរបស់គេរស់នៅទីនោះ បន្ទាប់ពីគេបានត្រឡប់ទៅកាន់ Stamford Bridge វិញ ប៉ុន្តែពេលនេះ បំណងរបស់គេបានសម្រេចហើយ គឺគេត្រឡប់ទៅលេងនៅក្រុង Madrid វិញ ប៉ុន្តែមិនមែនលេងឲ្យក្លឹបចាស់របស់គេទេ តែជាក្លឹបដែលជាគូប្រជែងទៅវិញទេ៕

ប្រភព៖ Marca

error: Content is protected !!