ស្ពាននៅវៀតណាមដែលទម្រមានរូបរាងជាបាតដៃ១គូ កំពុងទាក់ទាញអ្នកទេសចរ

ស្ពាន​មួយ​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រើន ជាមួយនឹង​ការ​រចនា​យ៉ាង​ស្រស់ស្អាត អម​ជាមួយ​បាតដៃ​ថ្ម ២ ទ្រ​ស្ពាន​និង​ទេសភាព​ធម្មជាតិ​ហ៊ុមព័ទ្ធ​ជុំវិញ​។​

ស្ពាន​មាស ឬ Golden Bridge ស្ថិតនៅ​កម្ពស់​ប្រមាណ​ជា ១.៤០០ ពាន់​ម៉ែត្រ​ធៀប​នឹង​នីវ៉ូទឹក​សមុទ្រ​នៅលើ​ជួរ​ភ្នំ​ត្រុ​ង​ស៊ន ក្នុង​រមណីយដ្ឋាន​ធម្មជាតិ Sun World Ba Na Hills ។​

ស្ពាន​មាស​នោះ​មាន​ប្រវែង​ប្រមាណ ១៥០ ម៉ែត្រ រាង​កោង ដែល​អនុញ្ញាតឱ្យ​អ្នកទេសចរ​មើល​ទេសភាព​ជុំវិញ និង​ថតរូប​ភាព​បាន​យ៉ាង​ស្អាត​បំផុត​។ ការ​រចនា​ស្ពាន​នេះ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន TA Landscape Architecture ខណៈដែល​ដៃ​ថ្ម គឺ​ត្រូវបាន​ឆ្លាក់​ចេញពី​ថ្មភ្នំ​នោះ​តែម្ដង​៕

ព័ត៌មានគួរអានបន្ត

ស្និទ្ធនឹងគ្នាយ៉ាងនេះ ខាត់ វៃហាំង និង ស៊ីន យូប៊ីន ជាគូស្នេហ៍នឹងគ្នាឬ?

ភាព​ស្និទ្ធ​ស្នាល និង កាន់​តែ​ស៊ី​ចង្វាក់​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​តារាសម្តែង​រួម​ជំនាន់​ល្បី​ឈ្មោះ​លំដាប់​ជួរ​មុខ ខាត់ វៃហាំង និង ស៊ី​ន យូប៊ីន កាន់​តែ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហា​ជន ស្រប​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​ទទូច​ឱ្យ​អ្នក​ទាំង​ពីរ​ចាប់​ដៃ​ដើរ​លើវិថី​ស្នេហ៍​ជា​មួយ​គ្នា​ក្នុង​នាមជាតារាល្បី​ដូច​គ្នា​។

ជានិច្ចកាលគេ​តែង​តែ​ឃើញ​សកម្មភាព​នៃ​តារាសម្តែង​វ័យ​ក្មេង​ជួរ​មុខ​រួម​ជំនាន់​ទាំង​ពីរ​ដួង​នេះ បញ្ចេញ​នូវ​ភាព​ស្និទ្ធ​ស្នាល​បែប​ឃ្យូដៗ​ទៅ​កាន់​មហា​ជន ក៏​ដូចជា​បណ្ដា​អ្នក​គាំទ្រ​ប្រៀបដូច​ជា​អ្នក​ទាំង​ពីរ​ជាគូ​ស្នេហ៍​ដែល​បាន​ស្រឡាញ់​គ្នា ហើយ​សាង​អនុស្សាវរីយ៍​ជា​ច្រើន​ម៉ឺន​ជំពូកជា​មួយ​គ្នា​យ៉ាង​ដូច្នេះ​ដែរ ។ ជាក់​ស្ដែង​ដូចជា​រូបភាព​ជា​ច្រើន​សន្លឹក​របស់​អ្នក​ទាំង​ពីរ​ដែល​បាន​ថតជា​មួយ​ទាំង​ក្នុង​ពេល​សម្តែង​ទាំង​ក្នុង​សកម្មភាព​ឯកជនគឺ​មាន​ភាព​ស្និទ្ធ​ស្នាល​និង​ជិ​ស្និទ្ធ​គ្នា​ខ្លាំង​ណាស់ ហើយ​រូបភាព​ទាំង​នោះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហា​ជន​ទៀត​ផង ក៏​ព្រោះ​តែគ្រប់​គ្នា​ចង់​ឃើញ​អ្នក​ទាំង​ពីរ​ចាប់​ដៃ​គ្នា​សាងជាគូ​ស្នេហ៍​ដ៏​សុភមង្គលដូច​ដែល​រូបភាព​បាន​បង្ហាញ​ឱ្យ​ឃើញ​នោះ ។

ទោះ​បីជា​យ៉ាង​ណា កន្លង​មកតារាសម្តែង​រួម​ជំនាន់​ល្បី​ឈ្មោះ​មួយ​គូ​នេះ មិន​ធ្លាប់​បាន​ចេញ​មុខ​អះអាង​ថា អ្នក​ទាំង​ពីរ​មាន​ចំណងស្នេហាជា​មួយ​គ្នា​ម្ដងណា​នោះ​ឡើយ គឺ​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​មហា​ជនផ្គូរផ្គងពីមាត់​មួយ​ទៅ​មាត់​មួយ​តែ​ប៉ុណ្ណោះ៕

error: Content is protected !!