រៀម ច័ន្ទ​បូរ​មី ឡើង​កម្មវិធី “​កុន​ខ្ញុំ​” បង្ហាញខ្លួន ក្រោយ​ក្រឡាប់​ឡាន ក្បែរ​ស្លាប់​

(​ភ្នំពេញ​)៖ តារា​សម្តែង​កញ្ញា រៀម ច័ន្ទ​បូរ​មី បានបង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ថត​ទុក​សម្រាប់​ទូរទស្សន៍ ជាតិ “​កុន​ខ្ញុំ​” កាលពី​ថ្មីៗ​នេះ សម្រាប់​ចាក់ផ្សាយ​ក្នុង​ខែសីហា ឆ្នាំ​២០១៨ ក្រោយ​នាង​ជួប គ្រោះថ្នាក់ ចរាចរណ៍​ក្រឡាប់​ឡាន​ស្ទើរតែ​អស់​ជីវិត កាលពី​ថ្មីៗ​នេះ​។​

ការបង្ហាញ​វត្តមាន​របស់​នាង សម្រាប់​កិច្ចសំភាសន៍ “​កុន​ខ្ញុំ​” របស់​ទូរទស្សន៍​ជាតិ​លើក​នេះ បានធ្វើឱ្យ​អ្នកដឹកនាំ និង​ទស្សនិកជន​ភ្ញាក់ផ្អើល​ចំពោះ រៀម ច័ន្ទ បូរ​មី ដែល​លឺដំណឹង​គ្រោះថ្នាក់ ចរាចរណ៍​ក្រឡាប់​រថយន្ត​ស្ទើរតែ​ខ្ទេច ប៉ុន្តែ​អាយុជីវិត​នាង​ថ្លៃ​ពេលនោះ គ្មាន​របួសធ្ងន់​ឡើយ​។ នាងរង​គ្រោះ​ស្រាល​ប៉ុណ្ណោះ ប៉ុន្តែ​រថយន្ត​របស់​នា​ង រង​ការខូចខាត​ច្រើន​នៅពេល​ត្រឡប់​ពី​ការ សម្តែង​វិញ នៅតាម​ផ្លូវ​ក្នុង​ខេត្តកំពង់ធំ កាលពី​ខែ​មុន​។

បន្ទាប់​ចប់​កិច្ច​កម្មវិធី “​កុន​ខ្ញុំ​” តារា​សម្តែង​សិច​ស៊ី​រូបនេះ បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា នាង​ពិតជា​សប្បាយចិត្ត សម្រាប់​ការអញ្ជើញ​នាង​ឡើង​កម្មវិធី​នេះ ខណៈ​នាង​ទើបតែ​ស្រួល​ស្រាល​ច្រើន​ពី​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ខែ​មុន ។

សម្រាប់​ការបង្ហាញ​ខ្លួន លើ​ទូរទស្សន៍​ជាតិ​នេះ នាង​ចង់​បញ្ជាក់ថា នាង​មិន​បញ្ហា​អ្វី​ធ្ងន់​ឡើយ សូម្បី​មុខរបួស​លើ​ទ្រូង​ដែល​ដាច់​សាច់​នោះ ក៏បាន​ជាសះស្បើយ​ជិត​ល្អ​ដូចដើម​។ ដូច្នេះ​សម្រាប់ ការថត​រឿង ការងារ​ដែល​កក់​ទុក​នោះ គឺ នាង​ចូលធ្វើ​ការងារ​ថត​ធម្មតា វិញ​ដដែល​មិនឱ្យ​បាត់ បង់​ទីផ្សារ​ឡើយ​។​

កញ្ញា រៀម ច័ន្ទ​បូរ​មី បាន​ប្រាប់ថា សម្រាប់​ឆ្នាំនេះ នាង​ទទួលបាន​ការងារ​សម្តែង​ជា​រឿង បន្តបន្ទាប់​គ្នា ប៉ុន្តែ​នាង​ជួប​រឿង​ផង គ្រាន់តែ​ឈានចូល​បាន​ពាក់កណ្តាល​ឆ្នាំ ឈឺ​ផង​ជួប​គ្រោះ ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ផង ដែល​ធ្វើឱ្យ​នាង​មិន​នឹកស្មាន ហើយ​ក្រោយមក​នាង​ចេះ តែ​សំពះ​នឹក​ដល់​ព្រះ សុំ​តែ​ពរ​ពី​ព្រះ ជួយ​នាង​សុំ​សេចក្តីសុខ​។​

មានមុខ​លើ​ទូរទស្សន៍​ជាតិ ទ​ទក “​កុន​ខ្ញុំ​” លើក​នេះ​ជាការ បង្ហាញខ្លួន​របស់​នាង ក្រោយ​ជួប រឿង​ស៊យ ហើយ នាង​នៅតែ​ស្អាត និង​អាច​ថែរក្សា​សម្រស់​បាន​ដូចដើម​ដដែល​៕

error: Content is protected !!