ឌី​ជេ ពុ​យ​នុយ នៅ​សុខៗ​រង​ការ​ប្រហារ​នៅពេល​ផ្សាយ​ផ្ទាល់​លើ​ហ្វេ​ស​ប៊ុ​ក​

ភ្នំពេញ​: ឌី​ជេ ពុ​យ​នុយ (PUY NUY) ដែល​ភាគច្រើន ប្រិយមិត្ត​នៅតាម​វិទ្យុ ពិតជា​ស្គាល់ ប្រិយមិត្ត​ជាច្រើន​ទៀត ក៏បាន​ស្គាល់ តាមរយៈ ការចាក់​ភ្លេង​រាំលេង​សប្បាយ តាម​កម្មវិធី​ផ្សេងៗ ។ ពុ​យ​នុយ ជា​ពិធីករ​ដ៏​ល្បី នៅតាម​បណ្តា​វិទ្យុ និង​មាន​អ្នកគាំទ្រ​ជាច្រើន ប៉ុន្តែ ខណៈពេល​មួយ ដែល​ពុ​យ​នុយ កំពុង ផ្សាយ​ផ្ទាល់ ក្នុង​កម្មវិធី​វិទ្យុ​មួយ ក៏មាន​អ្នក​ចូល​មើល តាមរយៈ​ហ្វេ​ស​ប៊ុ​ក​យ៉ាងច្រើន​។ ប៉ុន្តែ​មាន គណនី ហ្វេ​ស​បុក ឈ្មោះ Vichka Chan ជា​ចូលមក ខម​មេន​(Comment)​ដោយ​ជេរ​ថា “​អាចោរ​យួន​”​។​

​ឌី​ជេ ពុ​យ បាន​ឲ្យ​ដឹងថា ការ​ចូលមក ខម​មិន បែបនេះ ហាក់ដូចជា​មិន​សមរម្យ​សោះ ដែល​មក​លាប​ពណ៌​ចោទប្រកាន់ មិន​សម​ហេតុផល ប៉ុន្តែ​បើ ខម​មិន បែប​រិះគន់​ស្ថាបនា គឺ​ទទួលយក​ទាំងស្រុង​តែម្តង តែ​នេះ​មិនមែន​ទេ​។​

​ឌី​ជេ ពុ​យ បន្តថា ជាធម្មតា​ទេ អ្នក​និយាយ​វិទ្យុ ដែល​ត្រូវ​ឈរ និយាយ អង្គុយ​និយាយ ពេលខ្លះ ក៏​អាច​ដេក​និយាយ​ផងដែរ ព្រោះ​ជា​កន្លែង​ផ្សាយ​តែ សម្លេង ហើយ​នេះ​គ្រាន់តែ ផ្សាយ​ផ្ទាល់​តាមរយៈ ហ្វេ​ស​បុក បន្ថែម ក្នុង​ការទទួល សំណូមពរ នូវ​បទ​ចម្រៀង​ផ្សេងៗ​ប៉ុណ្ណោះ​។​

​ទោះបីជា​យ៉ាងណា ក៏មាន Comment លើកទឹកចិត្ត និង​គាំទ្រ ជាច្រើន ដែល​ផ្តល់​ដល់ ឌី​ជេ ពុ​យ​នុយ ផងដែរ​៕

error: Content is protected !!