លោក Pochettino មិនទាន់ច្បាស់ថាត្រូវទិញកីឡាករថ្មីចូលក្លឹបឬអត់នោះទេ

លោកគ្រូបង្វឹក Mauricio Pochettino មិនទាន់ប្រាកដទេថា តើក្រុម Tottenham Spurs នឹងធ្វើការទិញកីឡាករថ្មីឬអត់ទេ សម្រាប់រដូវកាលថ្មីខាងមុខនេះ។

ត្រឡប់មកមើលការប្រកួត Champions League វិញ បន្ទាប់ពីពួកគេបានបញ្ចប់ EPL ដោយឈរនៅលេខ៣ កាលពីរដូវកាលមុននោះ ពេលនេះក្រុមលេខ៤ Liverpool បានចំណាយប្រាក់សន្ធឹកសន្ធាប់ទៅលើកីឡាករឆ្នើមថ្មីៗ យកមកពង្រឹងក្រុម ប៉ុន្តែក្រុម Spurs វិញមិនទាន់ទិញសូម្បីតែម្នាក់។

ការគ្មានសកម្មភាពលើទីផ្សារនេះ គឺដោយសារលោក Pochettino ប្រាប់ថ្នាក់ដឹកនាំក្លឹបថាត្រូវតែក្លាហាន និងហ៊ានប្រឈមហានិភ័យ ដើម្បីអាចប្រកួតប្រជែងជាមួយក្រុមខ្លាំង។ មានកីឡាករជាច្រើនដែលត្រូវគេរាយការណ៍ថា នឹងផ្ទេរមក Spurs ដូចជា Bale, Jack Grealish, និង Anthony Martial ជាដើម ប៉ុន្តែលោក Pochettino មិនអាចបញ្ជាក់ឲ្យបានច្បាស់ពីរឿងនេះទេ។

លោក Pochettino និយាយថា “កាលពីរដូវកាលមុន ខ្ញុំបានប្រាប់អ្នកពីឈ្មោះកីឡាករខ្លះៗ ប៉ុន្តែរដូវកាលនេះខ្ញុំមិនទាន់ដឹងទេ ព្រោះខ្ញុំមិនទាន់ដឹងថា តើយើងនឹងទិញកីឡាករចូលឬទេ។ ពួកយើងកំពុងគិត៕”

ប្រភព៖ Goal

ព័ត៌មានគួរអានបន្ត

Vidal អាចនឹងផ្ទេរទៅ Inter Milan ឬ Man Utd?

ប្រធានក្លឹប Bayern Munich លោក Karl-Heinz Rummenigge បានបញ្ជាក់ថាក្លឹបចង់លក់កីឡាករ Arturo Vidal នៅរដូវក្ដៅនេះ។ មានសេចក្ដីរាយការណ៍ថា Vidal នឹងផ្ទេរទៅក្រុម Inter Milan និង Man Utd ដោយក្លឹបអាចនឹងទិញកីឡាករខ្សែបម្រើថ្មី។

លោក Rummenigge បាននិយាយថា “យើងបាននិយាយច្រើនដងហើយថា យើងមានកីឡាករខ្សែបម្រើនៅសល់១ ឬ២នាក់ទៀតនៅក្នុងក្រុម។ យើងគួរតែធ្វើបែបណាមួយ ដើម្បីកុំឲ្យគ្រូបង្វឹកពិបាកសម្រេចចិត្តពេក។ បើមានកីឡាករណាចង់ចាកចេញ យើងនឹងធ្វើតាមបំណងនោះ។”

មានគេរាយការណ៍ថា Bayern នឹងលក់ Vidal ក្នុងតម្លៃ ៣៥លានអឺរូ ហើយក្រុម Inter Milan នឹងទិញរូបគេក្នុងតម្លៃខ្លួនប៉ុណ្ណោះ៕

ប្រភព៖ 9sportpro

error: Content is protected !!