គួរឲ្យអាសូរណាស់! ប្ដីយំឱបសពប្រពន្ធដែលទាញទូរដែកឆ្លងចរន្តរភ្លើងឆក់ស្លាប់

ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវភ្លើងឆក់ស្លាប់នៅកន្លែងបន្ទាប់ពីទាញទូរដែកស្រាបើតែឆ្លងចរន្តភ្លើង កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៨ស្ថិត នៅផ្ទះលេខ៧ ផ្លូវបេតុង ក្រុមទី១ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាកសពមានឈ្មោះ យឿន ឆៃគា ភេទស្រីអាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់ផ្ទះលេខ៧ ផ្លូវបេតុង ក្រុមទី១ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសំដីប្ដីឈ្មោះ អ៊ឹម វណ្ណដា បានអោយដឹងថា មុនពេលកើតហេតុ បានចូលទៅលាងចានឆ្នាំ រួចមក បានទាញទូរដែក ពេលនោះ ក៏បានហៅប្តីអោយជួយ ទាញទូរ តែប្តីបានមកទាន់ផង ជនរងគ្រោះបានទាញទូរដែក ទៅប៉ះនិងចរន្តអគ្គីសនី បណ្តាលអោយដួល .ក្រោយមកក៏ប្តី ចូលទៅឃើញប្រពន្ធដេកដួលស្លាប់បាត់ទៅហើយ ។

តាមការពិនិត្យ របស់ការិយាល័យបច្ចេកទេស និងលោកឧញ៉ាវេជ្ជបណ្ឌិតនងសុវណ្ណារ័ត្ន និងក្រុមពិនិត្យកោសល្យវិច័្ឆយរបស់ស្នងការនគរបាលរាជធានីភ្នំពេញឃើញថា ជនរងគ្រោះបានស្លាប់ដោយសារឆក់ខ្សែរភ្លើងពិតប្រាកដមែន ក្រោយពិនិត្យរួចសមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរអានបន្ត

រថយន្ដ១គ្រឿងកំពុងបើកសុខៗឆ្លងចរន្ត បង្កជាអណ្ដាតភ្លើងឆេះខ្ទេច

កំពង់ចាម: កាលពីព្រឹកថ្ងៃទី៣០កក្កដានេះ វេលាម៉ោងប្រមាណ៨និង២០នាទី មានករណីឆេះរថយន្ដ១គ្រឿង នៅចំណុចវាលយន្ដហោះ។ ភ្លាមៗត្រូវបានសមត្ថកិច្ចធ្វើការអន្តរាគមន៍ចុះទៅពន្លត់។

ប្រភពពីនគរបាលបានឲ្យដឹងថា រថយន្ដរងគ្រោះនោះ ម៉ាក Ford Express ស្លាកលេខ ភ្នំពេញ 2Q 3077 ដែលម្ចាស់ឈ្មោះ សួរ ថេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន០២គ្រឿង។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ជាលទ្ធផល កម្លាំងជំនាញបានពន្លត់រលត់ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ៕

error: Content is protected !!