រថយន្ដ១គ្រឿងកំពុងបើកសុខៗឆ្លងចរន្ត បង្កជាអណ្ដាតភ្លើងឆេះខ្ទេច

កំពង់ចាម: កាលពីព្រឹកថ្ងៃទី៣០កក្កដានេះ វេលាម៉ោងប្រមាណ៨និង២០នាទី មានករណីឆេះរថយន្ដ១គ្រឿង នៅចំណុចវាលយន្ដហោះ។ ភ្លាមៗត្រូវបានសមត្ថកិច្ចធ្វើការអន្តរាគមន៍ចុះទៅពន្លត់។

ប្រភពពីនគរបាលបានឲ្យដឹងថា រថយន្ដរងគ្រោះនោះ ម៉ាក Ford Express ស្លាកលេខ ភ្នំពេញ 2Q 3077 ដែលម្ចាស់ឈ្មោះ សួរ ថេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន០២គ្រឿង។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ជាលទ្ធផល កម្លាំងជំនាញបានពន្លត់រលត់ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ៕

ព័ត៌មានគួរអានបន្ត

ទឹកខ្មៅ​លើ​ចង្អុលដៃ ក្លាយជា​ប្រធានបទ​ក្តៅ​នៅ​ពេញ​ហ្វេ​ស​ប៊ុ​ក​ក្នុងប្រទេស​កម្ពុជា​

ចាប់តាំងពី​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ គេ​សង្កេតឃើញថា រូបភាព​ស្នាម​ទឹកខ្មៅ​លើ​ចង្អុលដៃ និង​ទឹកមុខ​ញញឹម បាន​លេចចេញ​ស្ទើរតែ​គ្រប់​គណនី​ហ្វេ​ស​ប៊ុ​ក​ក្នុងប្រទេស​កម្ពុជា​។​

​ស្នាម​ទឹកខ្មៅ​លើ​ចង្អុលដៃ​នេះ ជា​សក្ខីភាព​មួយ​បង្ហាញថា​ពួកគាត់​បាន​បំពេញ​ករណី​កិច្ច​ជា​ពលរដ្ឋ ដែល​បាន​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​និង​គណបក្ស​ដែល​ពួកគាត់​ស្រឡាញ់​ពេញចិត្ត​។​


​ ​
​ទាំងនេះ​បង្ហាញ​ឱ្យដឹងថា ប្រជាពលរដ្ឋ​ទាំងឡាយ ដែលជា​ម្ចាស់​ជោគវាសនា​របស់​ជាតិ បានចាប់ផ្តើម​នាំគ្នា​ចូលរួម​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ នា​ព្រឹក​ព្រលឹម ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​តាម​មណ្ឌល​នីមួយៗ មាន​ពលរដ្ឋ​ដែលមាន​ឈ្មោះ​បោះឆ្នោត​ជាច្រើន​កកកុញ បាន​ចូលរួម​បោះឆ្នោត​ជូន​គណបក្សនយោបាយ ដែល​ខ្លួន​ពេញចិត្ត ដើម្បីឱ្យ​ដឹកនាំ​ប្រទេស​រយៈពេល​៥​ឆ្នាំ​បន្តទៀត​។ ពលរដ្ឋ​ខ្លះ​ក៏បាន​បោះឆ្នោត​រួចហើយ ឯ​ពលរដ្ឋ​ខ្លះទៀត​ក៏​កំពុងធ្វើដំណើរ​ទៅកាន់​ការិយាល័យ​បោះឆ្នោត​។​

​សូមបញ្ជាក់ថា​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ នេះ​ប្រព្រឹត្តទៅ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃអាទិត្យ​នេះ មិនមាន​ច្រើន​ថ្ងៃ​ដូច​ការឃោសនា​របស់​ក្រុម​បំផ្លាញ​ការបោះឆ្នោត​នោះឡើយ​។​
​យោងតាម​គណៈកម្មការ​ជាតិ​បោះឆ្នោត​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៨​នេះ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ២២,៩៦៧​កន្លែង នៅ​ទូទាំងប្រទេស និង​មាន​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៨,៣៨០,២១៧​នាក់​។ ជាមួយគ្នានេះ អាសនៈ​នៅ​អាណត្តិ​នេះ មាន​ចំនួន​ទៅដល់​១២៥ ដែល​កើនឡើង​ប្រមាណ ២​អាសនៈ​ថែមទៀត បើ​ធៀប​នឹង​ការបោះឆ្នោត​នេះ កាលពី​អាណត្តិ​ទី​៥ នា​ខែកក្កដា ឆ្នាំ​២០១៣​។​

​ចំណែក​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ មាន​រហូតដល់​ជាង​៩​ម៉ឺន​នាក់ ត្រូវបាន គ​.​ជ​.​ប ទទួលស្គាល់​ជា​ផ្លូវការ ក្នុងនោះ​អ្នក​អង្កេត​ការណ៍​អន្តរជាតិ​មាន​រហូតដល់​ជាង​៥០០​នាក់ មកពី​ជាង​៧០​ស្ថាប័ន ជុំវិញ​ពិភពលោក រួមមាន​ដូចជា សហគមន៍​អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្ត្រាលី និង​តំបន់​មួយចំនួនទៀត ខណៈ​ឆ្នាំ​២០១៣ ក្នុងការ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៥ មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ត្រឹម​២៤៣​នាក់​ប៉ុណ្ណោះ​៕​ ប្រភព Rasmeinews

error: Content is protected !!