សំនួរ​​អ្នកកាសែត: ​តើ​ពួកអ្នកចង់ទៅ​ធ្វើ​ខួបកំណើត​ក្នុងរូងភ្នំនោះ​ឬ?

ប្រទេស​ថៃ ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ​កាលពី​ថ្ងៃ​ទី​១៨ ​កក្កដា ក្មេង​ប្រុស​ទាំង​១២​នាក់​និង​គ្រូបង្វឹក​បាល់​ទាត់​ពួក​គេ ដែល​ជួយ​សង្គ្រោះ​ដោយ​ប្រតិបត្តិការ​អន្តរជាតិ​ដ៏​ស្មុ​គ្រ​ស្មាញ​មួយ ចេញពី​រូងភ្នំ​ថៃ​មួយ បាន​ហៅ​ការ​តាម​រក​ពួក​គេ​ឃើញ​ក្នុង​រូងភ្នំ ក្រោយ​ជាប់​ក្នុង​នោះ​ដល់​ទៅ​៩​ថ្ងៃ ថា​វា​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​។

កុមារ​ឈ្មោះ​ADUL SAM ON អាយុ​១៤​ឆ្នាំ​ជា​កុមារ​ដែល​ឆ្លើយ​ជា​ភាសា​អង់គ្លេស​ទៅ​កាន់​ពួក​អ្នក​មុជទឹក​អង់គ្លេស ដែល​តាម​រក​ពួក​គេ​ឃើញ ក្រោយ​ជាប់​ក្នុង​រូង​៩​ថ្ងៃ និយាយ​ថា​យើង​បាន​ឭុ​សំឡេង​មនុស្ស ខួរ​ក្បាល​ខ្ញុំ​ពុំ​ដើរ​ល្អ​ឡើយ ក្រោយ​ជាប់​ក្នុង​រូង​ដាច់​បាយ​ច្រើន​ថ្ងៃ​។ ​គេ​ថា​ជា​រឿង​អស្ចារ្យ​ដែល​ពួក​គេ​ត្រូវ​បាន​សង្គ្រោះ​។

ចំណែក​កុមារ​PORNCHAI KHAMLUAN​អាយុ​១៥​ឆ្នាំ​រៀបរាប់​ថា ពួក​យើង​គ្មាន​អ្វី​ហូប​ឡើយ​ដោយ​ផឹក​តែ​ទឹកភ្លៀង​រយៈពេល​៩​ថ្ងៃ​ហើយ​នាំ​គ្នា​បួងសួង​បន់ស្រន់​។​យើង​ផឹកទឹក​ដែល​ហូរ​កាត់​ថ្ម​។ រីឯ​លោក​EKKAPOL CHANTAWONG គ្រូបង្វឹក​បាល់ទាត់​អាយុ​២៥​ឆ្នាំ ជា​មនុស្ស​ពេញវ័យ​តែ​ម្នាក់​គត់ ក្នុង​ក្រុម​នេះ​និយាយ​ថា​ដើម្បី​ឲ្យ​យើង​បាន​រួចខ្លួន យើង​បាន​សាកល្បង​កកាយ​រក​ច្រកចេញ ដោយ​គិត​ថា​ពុំ​អាច​រង់ចាំ​អាជ្ញាធរ​មក​ជួយ​ឡើយ ប៉ុន្តែ​ពុំ​បាន​ផល​។​គ្រូបង្វឹក​រូប​នេះ​ជា​មនុស្ស​រស់នៅ​ក្នុង​វត្ត​ច្រើន​ឆ្នាំ​។

ក្រុមបាល់់ទាត់​កុមារ​ក្រុម​ជ្រូកព្រៃ​នេះ ជាប់​ក្នុង​រូ​ូ​ង​ភ្នំ​ទឹក​ជន់​លិច​ចាប់ពី​ថ្ងៃ​ទី​២៣​មិថុនា មក​ហើយ​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​រូង​រហូត​ដល់​ថ្ងៃ​ទី​១០​កក្កដា​ទើប​នាំ​ចេញ​មក​បាន​ ។ ពេល​អ្នកកាសែត​សួរ​ពួក​គេ​ថា «ហេតុ​អីនាំ​គ្នា​ចូល​ក្នុង​រូងភ្នំ? ​តើ​ចង់ទៅ​ធ្វើ​ខួបកំណើត​ឱ្យ PHEERAPHAT ​ដែល​មាន​អាយុ​គម្រប់​១៦​ឆ្នាំ​នា​ថ្ងៃ​នោះ​ប្ញុ?» ។ ពួក​កុមារ​ទាំងនេះ​បានអះអាង​ថា​ «ទេ គ្រាន់​ជា​ជា​ការ​ដើរ​លេង​ធម្មតា ​ជុំ​មិត្ត​រួម​ក្រុម​ប៉ុណ្ណោះ ​។​ ប៉ុន្តែ​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​មក​ភ្លាម​ៗ ហើយ​ទឹកបាន​ឡើង​ខ្ពស់​យ៉ាង​ឆាប់​បំផុត​បង្ខំ​ឲ្យ​ពួក​យើង​ចូល​កាន់តែ​ជ្រៅ​ក្នុង​រូងភ្នំ» ។

គ្រូបង្វឹក​និយាយ​ថា យើង​ពុំ​មាន​ស្បៀង​បន្តិច​ណា​ឡើយ​ជាប់​ខ្លួន​។​យើង​ផឹក​តែ​ទឹក​ដែល​ហូរ​កាត់​ថ្ម ។​ទឹក​បន្ត​ឡើង​ប​ង្វំ​ឲ្យ​ពួក​យើង​លូន​ចេញ​បន្ត​រហូត​ដល់​ហួស​ពី​តំបន់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ PATTAYA BEACH.​។​ពួក​យើង​មាន​តែ​នាំ​គ្នា​មក​ស្ថិត​លើ​ផ្ទាំង​ថ្ម ដែល​ខ្ពស់​ហួស​ពី​ទឹក រង់ចាំ​ពួក​អ្នក​សង្គ្រោះ​ទៅ​ជួយ​ហើយ​នាំ​គ្នា​បួង​សួង​។​ពួក​យើង​បោះបង់​ចោល​កង់​និង​ថង់​ស្ពាយ​កីឡា​នៅ​មុខ​រូង ដែល​នោះ​ជា​តម្រុយ​ដល់​ពួក​អ្នករុករក​និង​ឪពុក​ម្ដាយ​ពួក​គេ​ចាប់អារម្មណ៍​ថា​ពួក​គ​ពិតជា​ជាប់​ក្នុង​រូងភ្នំ​។

ក្មេង​ប្រុស​ឈ្មោះ​MONGKOL BOOMPIEM អាយុ​១៣​ឆ្នាំ​រៀបរាប់​ថា ខ្ញុំ​ពិតជា​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ថា​ពុំ​អាច​ត្រឡប់​មក​ផ្ទះ​វិញ​បាន​។​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចេះ​តែ​កន្លង​ផុត​ទៅ ក្នុង​រូងភ្នំ​ពិតជា​ត្រជាក់​ហើយ​សើម សម្រាប់​ពួក​គេ​ដែល​មាន​តែ​ខោអាវ​កីឡា​មួយ​សម្រាប់​ម្នាក់​ជាប់​ខ្លួន​។​ពួក​គេ​នៅ​អែប​ជាប់​ៗ​គ្នា​ដើម្បី​ឲ្យ​មាន​កម្ដៅ​។​ក្រោយ​ថ្ងៃ​ទី​៩​នៃ​សុបិន​អាក្រក់ ទីបំផុត​ពួក​គេ​ស្ដាប់​ឮុ​សំឡេង​មនុស្ស និ​ឃើញ​ភ្លើង​ពិល​ចាំង​ពី​ផ្ទៃ​ទឹក​លាយ​ភក់ ហើយ​ក៏​បាន​ជួប​ពួក​អ្នក​សង្គ្រោះ​។

ក្រោយ​ចេញពី​ពេទ្យ​ជួប​បណ្ដា​អ្នកកាសែត ក្រុម​ក្មេង​នេះ​ពាក់​អាវយឺត​មាន​រូប​ជ្រូកព្រៃ​ជា​សញ្ញា​ឈ្មោះ​ក្រុម​របស់​ពួក​គេ រួច​ពួក​គេ​បាន​ទាត់​បាល់​ក្នុង​បន្ទប់​សារព័ត៌មាន​។​ពួក​គេ​ក៏​រៀបរាប់​ដែរ​ថា បាន​មើល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​វគ្ក​ផ្ដាច់ព្រ័ត្រ កាលពី​យប់​ថ្ងៃ​ទី​១៥​កក្កដា​ក្នុង​មន្ទីរពេទ្យ រួច​ពួក​គេ​ច្រើន​នាក់​អះអាង​ថា ចង់​ក្លាយជា​អ្នក​ទាត់​បាល់​អាជីព​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក​SUNSERN KAEWKUMNERD និយាយ​ថា ជាមួយ​សន្និសីទ​សារ​ព័ត៌មាន​នោះ ហើយ​បន្ទាប់​មក​ពួក​គេ​វិល​ទៅ​រក​ជីវភាព​ធម្មតា​វិញ ពួក​គេ​នឹង​គ្មាន​ការ​រំខាន​ដោយ​បណ្ដា​សារ​ព័ត៌មាន​ទៀតឡើយ​។អ្នក​ទាំងនេះ​ចេញពី​មន្ទីរពេទ្យ​មួយ​ថ្ងៃមុន​ការ​កំណត់​ពី​ដំ​បួង គ្រាន់តែ​ដំបូង​ត្រូវ​ពាក់​វ៉ែនតា​ការពារ​ពន្លឺព្រះអាទិត្យ​ដើម្បី​ឲ្យ​បាន​ស៊ាំ​ព្រោះ​ពួក​គេ​ជាប់​ក្នុង​រូងភ្នំ​ពុំ​មាន​ពន្លឺ​រយៈពេល​ដល់​ជាង​២​ស​ប្ដា​ហ៍ ។ កុមារ​ទាំងនេះ​ក៏​អះអាង​ដែរ​ថា ពួក​គេ​ពេល​នេះ​ចេះ​ហែល​ទឹក​អស់ហើយ៕

error: Content is protected !!