ប្រុសៗគួរយល់ដឹង៖​សុខភាពផ្លូវចិត្តមនុស្សស្រី ពេលមានរដូវ

មនុស្សស្រី ពេលកំពុងមានរដូវ តែងតែមានអារម្មណ៍ឆេវឆាវ។ ក្នុងអំឡុងនោះអ្នកត្រូវការអ្នកផ្ទះ និងអ្នកនៅជុំវិញថ្នាក់ថ្នមអារម្មណ៍ តែភាគច្រើន គឺគេមិនដឹង ហើយពេលខ្លះ គេដឹងតែគេមិនអើពើ មិនយកចិត្តទុកដាក់ឡើយ ដូច្នេះស្ត្រីត្រូវចេះថែផ្លូវចិត្តដោយខ្លួនឯង។ សូមសាកល្បងវិធីខាងក្រោមនេះ ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ ពេលមានរដូវ៖

  1. ប្រសិនបើអាច គួរព្យាយាមនៅឲ្យឆ្ងាយ ពីក្រុមមនុស្ស និងភាពអ៊ូរអ
  2. ញ៉ាំអាហារ ដែលមានវីតាមីន និងជីវជាតិ
  3. ចៀសវាងអាហារផ្អាប់ ប្រៃ និងជូរខ្លាំង
  4. គួរញ៉ាំផ្លែឈើ ឬទឹកផ្លែឈើ ដែលមានរសជាតិជូរអែម ជាពិសេសគឺផ្លែប៉ោម និងផ្លែសារី (គួរញ៉ាំនៅពេលព្រឹក និងពេលថ្ងៃ ហាមពេលល្ងាច និងយប់)
  5. គួរផ្អាកលេងកីឡា ឬការធ្វើលំហាត់ប្រាណ
  6. គួរអានសៀវភៅ សូត្រធម៌ ស្តាប់ធម៌ទេសនា ស្តាប់ចម្រៀង ឬភ្លេង មនោសញ្ចេតនា
  7. គួរតាំងសមាធិយ៉ាងហោចណាស់ ១៥នាទី មុនពេលចូលគេង

វិធីសាស្ត្រទាំង 7ខាងលើ អាចជួយសម្រួលផ្លូវចិត្ត និងអារម្មណ៍របស់អ្នកឲ្យស្ងប់ នឹងន កាត់បន្ថយភាពឆេវឆាវ។ អារម្មណ៍ផ្លូវចិត្តពេលមានរដូវ អាចជះឥទ្ធិពល ដល់ចិត្តគំនិត បុគ្គលិកលក្ខណៈរបស់អ្នក ប្រសិនបើអ្នកមិនបានមើលថែឲ្យល្អ។ អ្នកអាចនឹងក្លាយជាមនុស្ស ដែលឆាប់ខឹងច្រឡោត ផ្តាច់ការ អាត្មានិយមជាដើម។ សូមចំណាយពេលខ្លះ យកចិត្តទុកដាក់នឹងខ្លួនអ្នក កុំបណ្តែតបណ្តោយឲ្យសោះ៕

 

ប្រភព៖ ទំនើប – Tomnerb

Related Post

ដឹងទេ!!! ទទួលទាន​ទឹកដូងក្នុងអំឡុងពេល​មានគភ៌ ធ្វើអោយកូនស្អាត​តាំងពីនៅក្នុងពោះ... ការ​ទទួលទាន​ទឹកដូង​រាល់ថ្ងៃ គឺជា​រឿង​មួយ​ល្អ​ណាស់​សម្រាប់នារីៗយើង ព្រោះ​នឹងធ្វើ​ឱ្យ​សាច់ និង​ស្បែក​របស់​អ្នក​ស្អាត មាន​សុខ​ភាពល្អ ចុះបើ​ស្ត្រី​មានគភ៌​វិញ តើ​នៅតែ​អាច​ទទួលទាន​ទឹកដូង​ទៀត​បាន​ដែរឬទេ? ថ្ងៃនេះ​យើង​មាន​ចម្លើយ​អំពី​រឿងនេះ​មក​ជម្រាបជូន​ដូចខា...
រឿងដែលអ្នកម្តាយត្រូវដឹង! ពេលកូនប្រសូតមុនកំណត់... ប្រសូត​មុន​កំណត់​របស់​ស្ត្រី ​មានគភ៌​អាច​កើតឡើង​បាន​តាមច្រើន​មូលហេតុ តើ​ត្រូវ​ទប់ទល់​យ៉ាងណា ដើម្បីឱ្យ​កូនតូច​មាន​សុខភាព​រាងកាយ​រឹងមាំ? ថ្ងៃនេះ យើងមានចំណេះដឹង​ក្នុងការ​ត្រៀមខ្លួន និង​មើលថែទាំ​នៅពេល​កូន​ប្រសូត​ចេញមក​មុន​កំណត់ ហើយ​តើ​មានរឿង​ណា​ដែល​ត្រូវ...
មិនគួរឲ្យជឿ! ពងមាន់ និងទឹកខ្មេះ អាចការពារជំងឺទឹកនោមផ្អែមបាន... បច្ចុប្បន្ន មានមនុស្សជាច្រើននៅទូទាំងពិភពលោកកំពុងតែរងគ្រោះដោយសារជំងឺទឹកនោមផ្អែម នេះក៏ព្រោះតែកត្តារស់នៅប្រចាំថ្ងៃ រួមជាមួយនឹងការទទួលទានរបបអាហារមិនត្រឹមត្រូវ។ ពពួកអាហារ ជាពិសេសភេសជ្ជ:ដែលមានផ្ទុកជាតិផ្អែមខ្លាំង អាចបង្កឲ្យដំណើរការនៃគ្លុយកូសក្នុងឈាមមានភាពម...
«រឿងមន្តស្នេហ៍» តែចង់បានខ្លួននារីដែលខ្លួនស្រលាញ់លួចដាក់ថ្នាំក្នុងកែវស្រា ចុងក្រោយ…... នាថ្ងៃឈប់សំរាកការងារប្រចាំឆ្នាំមួយមានបុរសម្នាក់ឈ្មោះចន គាត់បានទទួលការសំរាកលំហែពីក្រុមហ៊ុនដែលគាត់បានធ្វើការទៅកាន់កោះហាវ៉ៃ។ នៅពេលដែលគាត់បានមកដល់សណ្ឋាគារដែលកក់រួចមកគសត់ពិតជាពេញចិត្តកន្លែងនោះណាស់ អាកាសធាតុបរិសុទ្ធ ឆ្នេរខ្សាច់សក្បុសជាពិសេសស្រីៗស្អាតៗ។ ...
មិនគួរអោយជឿ៖ ប្រេងអូលីវមិនត្រឹមតែសម្រាប់ចំអិនអាហារទេ វាអាចជួយរក្សាក្រចកដៃនិងជើង…... ដោយ ចរិយា ឱសថផ្ទះបាយមានរបស់ខ្លះមិនត្រឹមតែប្រើសម្រាប់អាហារទេ អាចប្រើសម្រាប់ការថែរក្សាសម្រស់បានទៀតផង។ តួយ៉ាងដូចជាប្រេងអូលីវ អ្នកអាចយកទៅសម្រាប់ចំអិនអាហារ ហើយអ្នកក៏អាចប្រើប្រេងនេះមកថែរក្សាក្រចកដៃ និងជើងរបស់អ្នកបានដូចគ្នាដែរ។ ១. ផលប្រយោជន៍របស់ប្...
error: Content is protected !!