Neymar ជូនពរឲ្យ Rakitic & Mbappe មានសំណាងល្អនៅ World Cup

Neymar បានជូនពរកីឡាកររួមក្រុម Kylian Mbappe និងអតីតមិត្តរួមក្រុម Ivan Rakitic ឲ្យសំណាងល្អពេលប្រកួតពាន World Cup វគ្គផ្ដាច់ព្រ័ត្រ។

កីឡាករ Rakitic និង Mbappe នឹងត្រូវជួបគ្នានៅថ្ងៃអាទិត្យខាងមុខនេះ ដែលជាលើកដំបូងរបស់ក្រុមក្រូអាតដែលបានប្រកួតវគ្គផ្ដាច់ព្រ័ត្រ ខណៈដែលក្រុមបារាំងបានឈ្នះពាននេះលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៩៨។

Meus amigos @k.mbappe29 e @ivanrakitic … Nós sabemos como foi duro para vocês chegarem até aqui, agora desfrutem e se divirtam, pois valeu a pena. Estou muito feliz por vocês dois e me emociono vendo a reação dos torcedores dos seus países, França e Croácia, comemorando muito este feito. Não nego, gostaria de estar com um de vocês dentro de campo, mas nesta Copa não deu. Ficou para o Catar… Fico aqui na torcida pelo meu “Golden Boy” e pelo meu parceiro de Barcelona. Espero que vocês se divirtam muito no Domingo, sem esquecer que é uma competição e que independente do resultado vocês já são campeões. Que vocês dois levem aos seus companheiros de elenco meu desejo de uma excelente partida de futebol. Tenho muito orgulho de ter vocês como amigos e o mundo do futebol deve se orgulhar dessa grande final. Boa sorte !!

A post shared by Nj 🇧🇷 👻 neymarjr (@neymarjr) on

ហើយកីឡាករ Neymar ដែលលេងឲ្យក្រុមប្រេស៊ីលបានប្រកួតចាញ់ក្រុមប៊ែលហ្សិកនៅវគ្គ៨ក្រុម បានផ្ញើរសារជូនពរឲ្យអតីតមិត្តរួមក្រុមរបស់ខ្លួននៅក្លឹប Barcelona និង មិត្តរួមក្រុមក្នុងក្លឹប PSG គឺ Mbappe នៅលើបណ្ដាញសង្គម មុនពេលការប្រកួតចាប់ផ្ដើមនៅថ្ងៃស្អែកនេះ។

Neymar សរសេរលើ Instagram ថា “សម្លាញ់ Kylian និង Ivan ពួកយើងដឹងថាអ្នកទាំង២នាក់ពិបាកខ្លាំងណាស់មុននឹងបានឡើងមកដល់វគ្គនេះ ឥឡូវសូមរីករាយនឹងការប្រកួតនេះចុះ។ វាពិតជាមាតម្លៃខ្លាំងណាស់។ ខ្ញុំសប្បាយចិត្តសម្រាប់អ្នកទាំង២ ហើយខ្ញុំក៏សប្បាយចិត្តដែលឃើញអ្នកគាំទ្ររបស់ប្រទេសទាំង២ បារាំង និងក្រូអាត អបអរផងដែរ។ ខ្ញុំចង់លេងនៅលើទីលានជាមួយអ្នកទាំង២នាក់ ប៉ុន្តែពេលនេះវាមិនអាចទេ ចាំជួបគ្នានៅប្រទេសកាតា។”

គាត់បន្តថា “សូមអ្នកទាំង២ នាំការចង់ធ្វើឲ្យការប្រកួតនេះក្លាយជាការប្រកួតដ៏ល្អពីខ្ញុំទៅកាន់មិត្តរួមក្រុមផង។ ខ្ញុំពិតជាមានមោទនៈភាពដែលមានអ្នកទាំង២ជាមិត្តភក្ដិ ហើយពិភពបាល់ទាត់គួរតែមានមោទនៈភាពចំពោះវគ្គផ្ដាច់ព្រ័ត្រនេះ។ សូមសំណាងល្អ!!”

ប្រភព៖ Sports Keeda

error: Content is protected !!