លី​សាច់ជ្រូក​យកទៅ​ផ្ទះ​ដោយ​សេរី បន្ទាប់ពីខេត្តស៊ីឈ័នរងគ្រោះដោយទឹកជំនន់

អ្នកភូមិ​រាប់សិប​នាក់​នៅ​ក្រុង​ចុង​គី​ញ របស់​ចិន​ភាគ​និរតី បាននាំគ្នា​ទៅ​ស្រង់យក​ជ្រូក​អណ្តែត​ក្នុង​ទន្លេ ​ខណៈដែលជ្រូកទាំងនោះ ​ត្រូវបាន​ទឹក​ហូរ​នាំយក​មកពី​កសិដ្ឋាន ​​ដែល​ត្រូវ​ទឹក​ជន់​លិច​។​ ទីក្រុង​នេះ ​ត្រូវ​ជន់​លិច​ដោយ​ទឹកជំនន់​ហូរ​មកពី​ខេត្ត​ស៊ី​ឈ័ន​ក្បែរ​ខាង ដែល​បាន​ជួប​ការ​ធ្លាក់ភ្លៀង​ដ៏​ខ្លាំង​ ចាប់តាំងពី​ដើមខែ​មិថុនា​មក​។

​រូប​វីដេអូ​បញ្ចេញ​កាលពី​ថ្ងៃ​សុក្រ​​ទី​១៣​កក្កដា បង្ហាញ​ជ្រូក​ជាច្រើន​ត្រូវបាន​អ្នកភូមិ​នាំយក​វា​ទៅកាន់​ផ្ទះ​រៀងៗ​ខ្លួន​។​ ​ក្នុង​ឃ្លី​ប ជ្រូក​មួយចំនួន​អាច​ឮ​ស្រែកយំ ​ក្នុងពេល​ត្រូវបាន​សង្គ្រោះ​ និង​មួយ​ដេក​ស្តូកស្តឹង​គ្មាន​ដង្ហើម​នៅលើ​ដី ខណៈ​ខ្សែ​ចង​ជុំវិញ​ករប​ស់វា​ ហើយ​បុរស​ម្នាក់​ញញឹម​ហែក​​មាត់​ចង់​ដល់​គុ​ម្ភ​ត្រ​ចៀម​ ក្នុងពេល​លី​ជ្រូក​មួយ​ទៅផ្ទះ ​ខណៈ​អ្នកស្រុក​មួយចំនួនទៀត​ឈរ​មើល​ហើយ​សើច​។​

​បើតាម​កាសែត​ China Daily មនុស្ស​ប្រមាណ​៥២.០០០​នាក់​បាន​ភៀសខ្លួន​ ដោយសារ​ទឹកជំនន់​។​ នៅ​ស៊ី​ឈ័ន យ៉ាងតិច​មនុស្ស​៣​នាក់​ត្រូវបាន​សម្លាប់​ និង​៩២៣.០០០​នាក់ ​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នៅក្នុង​ខេត្ត​ដែលមាន​មនុស្ស​ជាង​៨៧​លាន​នាក់​។ ​ដំណាំ​៣៦.៩០០​ហិកតា​រង​ផលប៉ះពាល់​។​

​ក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយ​ បា​នប​ញ្ចូ​ន​ក្រុមការងារ​ពាក់ព័ន្ធ​ នឹង​ជំនួយ​គ្រោះមហន្តរាយ អគ្គិភ័យ និង​សុវត្ថិភាព​ផលិតកម្ម​ ទៅកាន់​តំបន់​រងគ្រោះ​៕​

 

error: Content is protected !!