យ៉ាងហោចមានអ្នកស្លាប់១៣២នាក់ ក្នុងអំពើហិង្សាបោះឆ្នោតនៅប៉ាគីស្ថាន ខណៈអតីតនាយករដ្ឋមន្ត្រីត្រូវចាប់ខ្លួន

យ៉ាងហោចណាស់មានមនុស្សស្លាប់១៣២នាក់ ក្នុងការវាយប្រហារនៅក្នុងយុទ្ធនាការបោះឆ្នោតដ៏មានបញ្ហានៅប៉ាគីស្ថាន កាលពីថ្ងៃសុក្រទី១៣កក្កដា នៅពេលតែប៉ុន្មានម៉ោង មុនការចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តីណាវ៉ាហ្ស៍ សារីហ្វ ពេលលោកវិលមកកាន់ប្រទេសវិញ។

នៅក្នុងខេត្តបាលូជីស្ថាន អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់មនុស្ស១២៨នាក់ រួមមានបេក្ខជនម្នាក់ ដែលឈរឈ្មោះជាសមាជិកសភាខេត្ត។ មនុស្ស៤នាក់ទៀតស្លាប់នៅក្នុងការវាយប្រហារនៅភាគពាយ័ព្យ នៃប្រទេស។ មនុស្សជិត៣០០នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកខាងលើ។

ការវាយប្រហារបានកើតឡើងប៉ុន្មានម៉ោងមុន លោក សារីហ្វ បានវិលពីក្រុងឡុងដ៍ ជាមួយកូនស្រី ម៉ាយ៉ាម ដើម្បីប្រឈមការនាំខ្លួនចូលគុក១០ឆ្នាំ ចំពោះការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ។ នាង ម៉ាយ៉ាម ប្រឈមការជាប់គុក៧ឆ្នាំផងដែរ។ លោកត្រូវបាននាំទៅកាន់កន្លែងឃុំឃាំង ដើម្បីបំពេញទោសជាប់គុក តែទោះជាយ៉ាងណាលោករំពឹងថា នឹងប្តឹងឧទ្ធរណ៍ និងសុំការនៅក្រៅឃុំដោយបង់ប្រាក់ធានាខ្លួន។

ក្រុមរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវចំ ពោះការវាយប្រហារនេះ តែមិនបានបញ្ជាក់ហេតុផលចំពោះការបំផ្ទុះគ្រាប់នេះទេ៕

error: Content is protected !!