loading...

Dalic: បើក្រុមក្រូអាតអាចបញ្ឈប់ Messi ដូច្នេះក៏អាចបញ្ឈប់ Mbappe & Griezmann បានដែរ

លោក Zlatko Dalic គ្រូបង្វឹករបស់ក្រុមជម្រើសជាតិក្រូអាត បាននិយាយថា កូនក្រុមរបស់លោកអាចយកឈ្នះក្រុមបារាំង នៅការប្រកួតយកពាន World Cup នេះ បានសម្រេចដូចអ្វីដែលពួកគេបានធ្វើចំពោះ Lionel Messi និង Harry Kane អ៊ីចឹង។

ក្រុមរបស់លោក Dalic បានយកឈ្នះក្រុមតោកំណាចអង់គ្លេស ក្នុងលទ្ធផល 2-1 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តាមរយៈការវាយបកក្រោយក្រុមអង់គ្លេស បានបើកការនាំមុខមុននៅដើមតង់ទី១ ដើម្បីឲ្យក្រុមក្រូអាត អាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង ក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ខ្លួន។

ក្នុងដំណើររបស់គេនៅ World Cup 2018 ក្រុមក្រូអាតបានធ្វើរឿងជោគជ័យយ៉ាងធំសម្បើមមួយ ដោយការលត់ក្រុមអាហ្សង់ទីន ក្នុងលទ្ធផលល្អឥតខ្ចោះ 3-0 នៅក្នុងពូល។ ហើយក្រោយមកពួកគេបានយកឈ្នះក្រុមដាណឺម៉ាក និងរុស្ស៊ី ក្នុងការទាត់បាល់ប៉េណាល់ទី កាត់សេចក្ដី យ៉ាងជោគជ័យផងដែរ៕

ប្រភព៖ Goal

error: Content is protected !!