loading...

បុរសក្រចកដៃវែងជាងគេលើពិភពលោក សុខចិត្តកាត់វាទុកតាំងវិញម្ដង

បុរសជនជាតិឥណ្ឌា លោក Shridhar Chillal​ ក្រោយមិនដែលកាត់ក្រចកដៃសោះអស់៦៦ឆ្នាំ ​ដែលជា​ម្ចាស់​កំណត់ត្រា​ពិភពលោក ​ខាង​មាន​ក្រចកដៃ​វែង​បំផុត​បានសុខចិត្តកា​ត់វា​ចេញ ​និង​​តម្កល់​វា​ទុក​ក្នុង​សារមន្ទីរ​មួយ​។

បុរស​អាយុ​៨២​ឆ្នាំនេះ មិនដែល​បាន​កាត់​ក្រចក​ទេ​ចាប់តាំងពី​ឆ្នាំ​១៩៥២ នៅពេល​គាត់​អាយុ​១៤​ឆ្នាំ។ ​ពេល​ត្រូវបាន​វាស់​ជា​លើកចុងក្រោយ ក្រចកដៃ​សរុប​របស់គាត់​​មាន​ប្រវែង​៩,០៩៦​ម៉ែត្រ ប្រវែង​ស្មើ​ឡានក្រុង​មួយ​។​ គ្រាន់តែ​ម្រាមដៃ​មួយ​មាន​ក្រចក​ប្រវែង​១,៩៧៨​ម៉ែត្រ​។​

ដោយសារតែទុកក្រចកយូរឆ្នាំពេក ដៃឆ្វេងរបស់លោក Chillal ស្ទើរតែពិការ ដោយមិនអាចបើកប្រអប់ដៃ ឬកម្រើកម្រាមដៃបានរហ័សនោះទេ។ ប៉ុន្តែ ការលំបាកនេះ ត្រូវបាន​ដោះស្រាយ ដោយសារ​មន្ទីរ​មួយ​នៅ​អាមេរិក​ បានរៀបចំ​ពិធី​កាត់​ក្រចក​នេះ​ កាលពី​ថ្ងៃ​ពុធ​ទី​១១​កក្កដា៕

error: Content is protected !!