Real Madrid ត្រៀមប្រាក់ 150 លានផោន សម្រាប់ទិញយក Hazard

មានការចុះផ្សាយព័ត៌មានមិនផ្លូវការមួយថា ក្លឹប Real Madrid កំពុងតែត្រៀមកីឡាករ Eden Hazard ក្នុងតម្លៃខ្លួន 150លានផោន ពីក្លឹប Chelsea នេះបើតាមការចុះផ្សាយរបស់កាសែត Daily Mail។

ក្លឹប Real Madrid ត្រូវការទិញកីឡាករថ្មីនៅពេលនេះ គឺដោយសារត្រូវការមកជំនួស Cristiano Ronaldo ដែលបានប្រកាសជាផ្លូវការថា ទៅចូលរួមជាមួយក្លឹបអ៊ីតាលី Juventus កាលពីដើមសប្ដាហ៏នេះ។

ហើយក្លឹបជឿជាក់ថាពួកគេអាចនាំយកកីឡាករវ័យ 27ឆ្នាំរបស់ Chelsea មកបាន ដោយសារតែ Hazard ក៏មិនទាន់បានបន្តចុះកុងត្រាថ្មីជាមួយក្លឹបនៅទឹកដី Stamford Bridge នៅឡើយទេ៕

ប្រភព៖ Goal

error: Content is protected !!