ពាក្យគ្រាមភាសាខ្លះនៅបន្ទាយមានជ័យ អានលេងៗទៅ កុំអោយ​ពេល​ទៅ​លេង​ស្ដាប់​គេនិយាយ​គ្នា​អត់បាន

ពាក្យគ្រាមភាសាខ្លះនៅបន្ទាយមានជ័យ
– សោ = អស់កំលាំង
– យ៉ាក = ពិបាក
– រ៉ណា = នរណា
– ស្នំតើ = សមតើ, ល្អជាតើ, ឧ.កូននេះស្នំតើ ចេះជួយការងារម៉ែឪ។

– កិញ = ពូកែ
– ល្អែង, រអែង = ឧស្សាហ៍
– ល្ពោត = ត្របែក
– ដិញ = ដឹង

– ហាប់ណុង = ស្ទើរតែ, ជិត, ឧ. ភ័យហាប់ណុងស្លាប់
– ទឹកជា = ទឹកសាបធម្មតា (ទឹកពាង ទឹងអណ្តូង លើកលែងទឹកដាំពុះ ទឹកតែ)
– ផន់ = របស់(បញ្ជាក់កម្មសិទ្ធិ), ឧ. ផ្ទះផន់ញ៉ុម= ផ្ទះរបស់ខ្ញុំ
– មៀវ = ឆ្មារ

– តាណេះ តាណុះ = ទីនេះ ទីនោះ
– អង់កាឡុប = សំបកកង់
– សំអែល = ពោះវៀនកង់
– ចុះ = មើម, ឧ. ចុះត្រាវ ចុះឈូក
– ស្លល្វែក្តាម = សម្លខួក្តាម

– ជុំ = ផង, ជាមួយ, ឧ. ទៅស្រុកជុំអ្នកណា?
– កំប៉េស = ច្រើនណាស់, ឧ. នៅវត្តពេលបុណ្យទាន មនុស្សកំប៉េស
– ណឺ = ណា (ប្រើដើម្បីសុំ), ឧ. កុំរត់ចោលគ្នាណឺ
– សាច់មាន់ = ជ្រាំងខ្នុរ

– សន្លុះ = តឺនុយដាក់អាវក្នុងខោរឺសំពត់, ឧ. កូនសិស្សត្រូវស្លៀកពាក់សន្លុះអោយបានសមរម្យ។
– ប្រោ = អត់ស្អាត, ឧ. រូបរាងប្រោដូចខ្ញុំ មានអ្នកណាស្រលាញ់?
– ដង្គត់ = គល់ឈើ
– ឆងរ៉ង = ប្រឡាយទឹក

– ដុប = ព្រៃ
– ចង្កោយជើង=កែងជើង
– គើយ = ធ្លាប់, ឧ. មិនគើយលឺ មិនគើយឃើញ
– បន = កន្លែង, ឧ. បនដេក = កន្លែងដេក, បនបាយ = ផ្ទះបាយ
– ដឺ = ទួល, ឧ. ដេញគោអោយស៊ីស្មៅលើដឺ ព្រោះបនផ្សេងទឹកលិចអស់។

– សឹត = ស្រដៀង, ឧ.ពីនាក់បងប្អូននេះមុខសឹតគ្នា។

ប្រភព៖ FB «Sinet Sem»

error: Content is protected !!