«សូមជួយ ស៊ែរបន្ត» មិនពិតទេដែលថា៖ សាលាបញ្ញាសាស្រ្តអន្តរជាតិ មិនទទួលកវីតូច ពេជ្រ ថៃ…តាមពិត…

អរគុណសម្រាប់ការជួយ ស៊ែរបន្តរ
ទាក់ទងរឿងកុមារ ពេជ្រ ថៃ ដែលជាម្ចាស់ជ័យលាភី The Voice Cambodia Kid រដូវកាលទី១ ក្នុងការទទួលយកអាហារូបករណ៏ សិក្សានៅសាលាបញ្ញាសាស្រ្តអន្តរជាតិ។


នាងខ្ញុំជាអ្នកទទួលខុសត្រូវផ្ទាល់ក្នុងការទទួលយក កុមារ ពេជ្រ ថៃ មកធ្វើតេស្តឲ្យចូលរៀននៅសាលាបញ្ញាសាស្រ្តអន្តរជាតិកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ និងបានជូន កុមារ ពេជ្រ ថៃ ព្រមទាំងឳពុក ម្តាយ ឲ្យមកពិនិត្យមើល សាលាបញ្ញាសាស្រ្តអន្តរជាតិ ទាំងបីសាខា សាខាបឹងកេងកង សាខាទួលគោក និង សាខា សែនសុខ។

 


ក្រោយពីទទួលបានលទ្ធផលតេស្តសិក្សា កុមារ ពេជ្រ ថៃ គឺត្រូវចូលរៀនថ្នាក់ទី ៦ ដូច្នេះនាងខ្ញុំក៏បានជូនដំណឹងទៅខាង លោកអគ្គនាយក ហង្សមាស និងក្រុមគ្រួសារអំពីលទ្ធផលតេស្តសិក្សា របស់ កុមារ ពេជ្រ ថៃ ហើយរង់ចាំទទួល កុមារ ពេជ្រ ថៃ ឲ្យមកចុះឈ្មោះចូលរៀននៅសាលាបញ្ញាសាស្រ្តអន្តរជាតិ ទាំងពីរសាខា គឺសាខាទួលគោក និង សាខា សែនសុខ (ដោយសារសាខាបឹងកេងកង គឺមានចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ ថ្នាក់ទី៧)។

ស្រាប់តែថ្មីៗនេះក៏លឺពត៌មានផ្សាយថា កុមារ ពេជ្រ ថៃ បានចូលរៀននៅសាលាទួលស្វាយព្រៃ ថ្នាក់ទី៨ ទៅវិញ។ នាងខ្ញុំក៏បានទាក់ទងជម្រាបសួរទៅខាង លោកអគ្គនាយក ហង្សមាស អំពី បញ្ហានេះ លោកអគ្គនាយក ក៏បានមានប្រសាសន៏ សុំទោសមកខាងសាលាបញ្ញាសាស្រ្ត អំពីការសម្រេចចិត្តរបស់ក្រុមគ្រួសារ កុមារ ពេជ្រ ថៃ ក្នុងការមិនទទួលយក ថ្នាក់អាហារូបករណ៏របស់សាលាបញ្ញាសាស្រ្តអន្តរជាតិ ទាំងពីរសាខាខាងលើ។

លោកអគ្គនាយកបានបន្តរទៀតថា លោកទទួលស្គាល់អំពីសាលាបញ្ញាសាស្រ្តអន្តរជាតិគឺជាសាលាដែរមានគុណភាពខ្ពស់លើការអប់រំ សូម្បីតែក្រុមគ្រួសារកូនក្មួយរបស់លោកអគ្គនាយក ក៏បានសិក្សានៅសាលាបញ្ញាសាស្រ្តផងដែរ តែនេះជាការសម្រេចចិត្តរបស់ក្រុមគ្រួសារកុមារ ពេជ្រ ថៃ។

 

រហូតមកដល់ពេលនេះ នាងខ្ញុំនៅមិនទាន់បានទទួលពត៌មានថា ហេតុអ្វី បានជាកុមារ ពេជ្រ ថៃ មិនទទួលយកអាហារូបករណ៏របស់សាលាបញ្ញាសាស្រ្តអន្តរជាតិ? សូមបងប្អូនទាំងអស់មេត្តាជួយផ្សព្វផ្សាយពត៌មាននេះបន្តរ ដើម្បីកុំឲ្យមានការភ័ន្តច្រលំបន្តរទៀត។

សូមថ្លែងអំណរគុណទុកជាមុន

ប្រភព៖ Monorea Bun

 

 

បែកធ្លាយ!!! កវីតូច ពេជ្រ ថៃ ច្រៀង១កម្មវិធី សុីថ្លៃជាង១០០០ដុល្លារ…

ស្ទើរមិនគួរឱ្យជឿ ក្រោយពេលកុមារពេជ្រ ថៃ ទទួលបានពានលំដាប់ពិភពលោក “The Voice Kids Cambodia” រដូវកាលទី១ ជាមួយនឹងទឹកប្រាក់ជាង៣ម៉ឺនដុល្លារ ល្បីទូទាំងប្រទេសនោះ ឱកាសចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីនានា តារាល្បីឈ្មោះទាំងវ័យក្មេងរូបនេះ ស៊ីថ្លៃមិនធម្មតាទេ ១កម្មវិធី ពី៨០០ទៅ១២០០ដុល្លារ…។

បើទោះបីក្រោយក្លាយជាម្ចាស់ពាន “The Voice Kids Cambodia” ហើយទទួលរងនូវការរិះគន់កក្រើកបណ្តាញសង្គមហ្វេសប៊ុកក្តី ក៏កុមារពេជ្រ ថៃ នៅតែរក្សាបានភាពលេចធ្លោនៅក្នុងសង្គមសិល្បៈ ថែមទាំងឧស្សាហ៍បង្ហាញវត្តមាននៅតាមកម្មវិធីប្រគំតន្ត្រីធំៗ របស់ទូរទស្សន៍ហង្សមាស និងកម្មវិធីជប់លៀងផ្សេងៗទៀតផង។ ប៉ុន្តែអ្វីដែលស្ទើរមិនគួរឱ្យជឿនោះ ពេជ្រ ថៃ ទទួលបានតម្លៃខ្លួនខ្ពស់ មិនចាញ់តារាចម្រៀងល្បីឈ្មោះមួយចំនួនទេ។

តាមប្រភពពីម្ចាស់កម្មវិធីមួយរូប ដែលធ្លាប់អញ្ជើញពេជ្រ ថៃ ឱ្យច្រៀងនៅក្នុងពិធីសម្ពោធហាងរបស់ខ្លួន កាលពីថ្មីៗនេះ បានឱ្យដឹងថា ពេជ្រ ថៃ ច្រៀងត្រឹមតែ 4ទៅ5បទ ស៊ីថ្លៃ800ដុល្លារ។

ប្រភពដែលសុំមិនបង្ហាញ ឈ្មោះខាងលើ បន្ថែមថា តម្លៃ 800ដុល្លារនេះ ចាត់ទុកថាជាតម្លៃពិសេស មានការយោគយល់គ្នាផង ម៉្យាងដោយសារទីតាំងនៅរាជធានីភ្នំពេញ ប៉ុន្តែបើកម្មវិធីទៅតាមបណ្តាខេត្តឆ្ងាយៗវិញ ពេជ្រ ថៃ ស៊ីថ្លៃចន្លោះពី1000ទៅ1200ដុល្លារឯណោះ គឺប្រហាក់ប្រហែលនឹងតារាល្បីឈ្មោះស្ថិតក្នុងកម្រិត B មួយចំនួនដែរ។

ប្រភពបន្តថា ម្ចាស់កម្មវីធីដែលចង់បានពេជ្រ ថៃ ទៅច្រៀងនៅក្នុងកម្មវិធីរបស់ខ្លួន គឺត្រូវទាក់ទងទៅក្រុមហង្សមាស ត្បិតអី​​ពេជ្រ ថៃ ជាតារាចម្រៀងជាប់ក្រុងត្រាជាមួយហង្សមាស ខណៈដែលតម្លៃខ្លួនពេជ្រ ថៃ ក៏ត្រូវចែកភាគរយខ្លះទៅឱ្យក្រុមហ៊ុនផងដែរ។

ក្រោយពេលទទួលបានពាន “The Voice Kids Cambodia” ពេជ្រ ថៃ បានទទួលរងការរិះគន់ផ្អើលសង្គមហ្វេសប៊ុក ដែលមជ្ឈដ្ឋានជាច្រើនលើកឡើងថា ទឹកដមសំឡេងរបស់ពេជ្រ ថៃ នៅមានកម្រិត បើធៀបទៅនឹងដៃគូប្រកួតប្រជែងរបស់ខ្លួនមួយចំនួន នៅវគ្គផ្តាច់ព្រត្រ័ ដូចជា កុមារឡុង លីគ័ង្គ, កុមារីរ៉ន ចាន់ឌីន, កុមារីឃុយ ម៉ុយហៀង និងកុមារីសុខ សុជាតា ជាដើម ខណៈដែលអ្នកខ្លះលើកឡើងថា ពេជ្រ ថៃ ជាប់ដោយសារមានអ្នកធំជាខ្នងបង្អែកជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះទៀតថា ពេជ្រ ថៃ លាក់អាយុពិត ដើម្បីមានឱកាសចូលប្រឡងនៅក្នុងកម្មវិធីលំដាប់ពិភពលោក ដែលការពិត ពេជ្រ ថៃ មានរូបរាងកាយក្រិន ដែលវ័យ16ទៅ21ឆ្នាំទៅហើយ។ ទស្សនិកជនខ្លះលើកឡើងថា ទឹកដមសំឡេងរបស់ពេជ្រ ថៃ នៅមានកម្រិត ដែលមានសមត្ថភាពតែផ្នែកនិយាយកំប្លុកកំប្លែងតែប៉ុណ្ណោះ ដែលទាក់ចិត្តទស្សនិកជនឱ្យបោះឆ្នោតឱ្យ។

យ៉ាងណាក៏ដោយ ក្រោយពេលស្ងប់ការរិះគន់ ពេជ្រ ថៃ កំពុងឡើងកូដខ្លាំង ដែលមានឱកាសចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីជាច្រើន ថែមទាំងទាញបានតម្លៃខ្លួនខ្ពស់ទៀតផង ដោយមិនចាញ់តារាចម្រៀងល្បីឈ្មោះមួយចំនួននោះទេ ដែលបានជួយឱ្យក្រុមគ្រួសាររបស់ខ្លួនមានជីវភាពប្រសើរឡើង។

ប្រភពពីម្ចាស់កម្មវិធីខាងលើ បានឱ្យដឹងថា មូលហេតុដែលជ្រើសរើសពេជ្រ ថៃ ឱ្យច្រៀងនៅក្នុងកម្មវិធីរបស់ខ្លួន ព្រោះយល់ថា ពេជ្រ ថៃ កំពុងទាញបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ ម៉្យាងបើទោះបីទឹកដមសំឡេងរបស់គេនៅមានកម្រិតក្តី តែពេជ្រ ថៃ ពូកែនិយាយកំប្លុកកំប្លែង ដូចតារាកំប្លែងអាជីពទៅហើយ ថែមទាំងគ្មានការភិតភ័យទៀតផង ដែលធ្វើឱ្យភ្ញៀវកិត្តិយសពេញចិត្តរូបគេយ៉ាងក្រៃលែង។ ពោលគឺរាល់វត្តមានរបស់ពេជ្រ ថៃ បានបង្កបរិយាកាសយ៉ាងរីករាយ។ ដូច្នេះបើទោះបីតម្លៃខ្លួនរបស់ពេជ្រ ថៃ ប្រហាក់ប្រហែលតារាល្បីឈ្មោះមួយចំនួន រូបគេនៅតែស្ថិតនៅក្នុងជម្រើសមួយ។

មានការចាប់អារម្មណ៍ដែរថា ក្រោយពេលពេជ្រ ថៃ ទទួលបានពានលំដាប់ពិភពលោក មានសាលាអន្តរជាតិល្បីឈ្មោះមួយ បានប្រកាសផ្តល់អាហារូបករណ៍ដល់រូបគេ ប៉ុន្តែពេជ្រ ថៃ បែរជាសម្រេចចិត្តមកសិក្សានៅវិទ្យាល័យទួលស្វាយព្រៃ ថ្នាក់ទី8 ទៅវិញ។

យ៉ាងណា តាមប្រភពថា មូលហេតុដែលពេជ្រ ថៃ ពុំបានសិក្សានៅសាលាអាហារូបករណ៍នោះ ដោយសារតែរូបគេខ្សោយភាសា ដែលសាលានោះមិនអាចទទួលយកបាន។

យ៉ាងណា ឱកាសចូលសិក្សានៅសាលាទួលស្វាយព្រៃ ពេជ្រ ថៃ កំពុងទទួលបានការ ស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងមិត្តរួមថ្នាក់របស់គេ ខណៈដែលពេជ្រ ថៃ ពូកែនិយាយកំប្លែង ធ្វើឱ្យលោកគ្រូអ្នកគ្រូ និងមិត្តភក្តិរបស់គេពេញចិត្តយ៉ាងក្រៃលែង។ ទន្ទឹមនឹងនោះ លោកវន វិណារ៉ូ នាយកវិទ្យាល័យទួលស្វាយព្រៃ បនាថ្លែងសរសើរពេជ្រ ថៃ ថា ជាក្មេងឆ្លាត និងពូកែ ថែមទាំងមានដុងខាងផ្នែកសិល្បៈទៀតផង ព្រមទាំងអះអាងថា នឹងជួយជំរុញលើកទឹកចិត្តពេជ្រ ថៃ ទាំងការសិក្សា និងអាជីពសិល្បៈ។

មានការលើកឡើងថា ពេជ្រ ថៃ មិនទាន់ទាំងមានបទចម្រៀងផ្ទាល់ខ្លួនផង ទាញបានតម្លៃខ្លួនជាង1ពាន់ដុល្លារទៅហើយ ដូច្នេះគេរំពឹងថា តារាល្បីឈ្មោះទាំងវ័យក្មេងរូបនេះ នឹងទទួលបានតម្លៃខ្លួនខ្ពស់ជាងនេះបន្ថែមទៀត នៅពេលមានបទផ្ទាល់ខ្លួន ចេញនៅលើទីផ្សារ ខណៈដែលផលិតកម្មរស្មីហង្សមាស កំពុងតែធ្វើបទចម្រៀងថ្មីឱ្យតារាចម្រៀងវ័យក្មេងរូបនេះ៕ ប្រភព៖ អង្គរធំ

 

Related Post

លំហាត់ប្រាណ ៥ក្បាច់ធ្វើឲ្យ ជើង និងត្រគាក ​របស់អ្នក​ស្រឡូន​ស្អាត... មនុស្សស្រី​តែងតែប្រាថ្នា​ចង់បាន​ជើងស្រឡូន និងគ្មានជាតិខ្លាញ់ដោយ​មិនចាំបាច់​ធ្វើលំហាត់ប្រាណ។ អនុវត្ត​លំហាត់ប្រាណងាយៗ​ដែលអ្នក​អាច​ធ្វើនៅ​ផ្ទះបាន អ្នកនឹង​ត្រូវ​ការ​ភាព​អត់ធ្មត់ និងពេលវេលា​ខ្លះរហូត​ដល់អ្នក​បានឃើញ​លទ្ធផល។ ១. អង្គុយលោត ឈរបង្ហើប​កែង...
«ប្រយោគចុកឈាម» ពួកអាសត្វប្រឡាំងកាស … សូមបងប្អូនប្រយ័ត្នចាញ់បោកពួកអាប្រឡាំងកាស អស់នេះ…... ដូចដែលបងប្អូនបានជ្រាបហើយ បន្ទាប់ពីក្មួយប្រុស ពេជ្រ ថៃ ដែលមហាជនហៅថា កវីតួច បានចួលខ្លួនមកបង្ហាញពីសមត្ថភាពនិងទេពកុសល្យ ដ៍អស្ចារ្យរបស់ក្មួយដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍ ហង្សមាស ក្នុងកម្មវិធី The Voice Kids Cambodia រួចមកកាលពីចុងសប្ដាហ៍កន្លងទៅ គឺមិនត្រឹមត...
«រឿងមន្តស្នេហ៍» តែចង់បានខ្លួននារីដែលខ្លួនស្រលាញ់លួចដាក់ថ្នាំក្នុងកែវស្រា ចុងក្រោយ…... នាថ្ងៃឈប់សំរាកការងារប្រចាំឆ្នាំមួយមានបុរសម្នាក់ឈ្មោះចន គាត់បានទទួលការសំរាកលំហែពីក្រុមហ៊ុនដែលគាត់បានធ្វើការទៅកាន់កោះហាវ៉ៃ។ នៅពេលដែលគាត់បានមកដល់សណ្ឋាគារដែលកក់រួចមកគសត់ពិតជាពេញចិត្តកន្លែងនោះណាស់ អាកាសធាតុបរិសុទ្ធ ឆ្នេរខ្សាច់សក្បុសជាពិសេសស្រីៗស្អាតៗ។ ...
អុីចឹងបានបុរសៗ បូករួមទាំងមិត្រៗខ្ញុំមួយចំនួន ឆ្ងាញ់និងខារ៉ាអូខេណាស់! (មានវីដេអូ)... អុីចឹងបានបុរសៗបូករួមទាំងប្រុសខ្ញុំផងដែរ ឆ្ងាញ់និងខារ៉ាអូខេ? ព្រោះជាកន្លែងក្រាបពង ទ្រូងនិងទ្រូងអង្រួនរកគ្នា អស់ប៉ុន្មានអស់ទៅអោយតែពៅផ្តល់ក្តីសុខដ៏អនាធិបតេយ្យចឹងៗដល់រៀមរា ទោះម៉ោងនេះអូនជារបស់បង ហើយម៉ោងក្រោយអូនជារបស់គេដោយ សំខាន់ទុកអោយបងជក់ខ្យល់មួយកម្រួលសិ...
«អាល្លឺម៉ង់» ​ពង​ដាយ​ណូ​ស័​រ អាយុជាង ២០០លានឆ្នាំមុន បាន​ញាស់​កូន​ក្នុង​សារមន្ទីរ​ Museum Für Naturkunde (មានវីដេអូ)... ពី​មុនគេ​ធ្លាប់តែ​ស្រមើល​ស្រមៃ និង សិក្សា​តាម​ផូស៊ីល​ហើយ​គូរ​រូបរាង​តាម​ការប៉ាន់ស្មាន​លើ​ការសិក្សា​តែប៉ុណ្ណោះ ។ ឥលូវ​នេះ​ស្រាប់តែ​ដាយ​ណូ​ស័​រ​ពិត​គឺ​ប្រាកដ​ខ្លួន​ឡើង​តាមរយៈ​ការ​ញាស់​ពី​ពង​វា​ដែល​ក្លាយជា​ថ្ម ២០០​លាន​ឆ្នាំមុន​បន្ទាប់ពី​គេ​យក​រក្សាទុក​ក...
error: Content is protected !!