loading...

«ដោតបេះដូងប្រុសៗណាស់» មិត្តបងចិត្តបានណាស់ប្តីសម្លាញ់ តាមពិតអូនមិនត្រូវការកម្លាំងចិត្តទេ…

នេះហើយទឹកចិត្តប្រពន្ធ រកនៅណាបាន ពេលបងចេញទៅផឹកសីុម្តងៗ​ បងអត់ដឹងថាអូនបារម្ភពីបងទេ បងថាបានជួបមិត្តចាស់ខានជួបគ្នាយូរ បបួលគ្នាទៅខារ៉ាអូខេ បងថាយប់បន្តិចបានបងត្រឡប់មកផ្ទះ អូនយល់ព្រម​ តែចុងក្រោយ….

ពេទ្យប្រាប់ថា បងនឹងត្រូវសន្លប់បែបនេះក្នុងពេលដ៏យូរបន្ទាប់ពីវះកាត់ ហើយនៅពេលបងដឹងខ្លួនវិញ បងអាចប្រឈមមុខនឹឹងភាពពិការ. លោកប្តីអើយ បេះដូងអូនខ្ទេចខ្ទាំអស់ហើយ មុននេះបើបងស្តាប់អូន កុំរឹងរូស បងប្រហែលជាមិនអីទេ។ ពេលដែលមិត្តបងនាំបងចេញទៅក្រៅផឹកសីុម្តងៗ ចិត្តអូនសែនបារម្ភ អូនដឹងថាបងស្រលាញ់មិត្តបងណាស់ បើពេលគេហៅបងមិនទៅ បងខ្លាចគេអន់ចិត្ត មិនរាប់រកបងទៀត បងអត់គិតដល់ចិត្តអូនសោះ បងតែងតែគិតថា ប្រពន្ធម្នាក់នេះចូលចិត្តរករឿងខឹងបងពេលបងចេញទៅផឹកសីុម្តងៗ បងអត់ដឹងថាអូនបារម្ភបង ស្រលាញ់បងប៉ុណ្ណាទេ ប្រពន្ធណាក៏ស្រលាញ់ប្តី ហើយចង់អោយប្តីល្អជានិច្ច។

បងទៅចូលរួមអាពាហ៍ពិពាហ៍គេ ម៉ោង១០យប់ហើយ បងថាបានជួបមិត្តចាស់ខានជួបគ្នាយូរ បបួលគ្នាទៅខារ៉ាអូខេ បងថាយប់បន្តិចបានបងត្រឡប់មកផ្ទះ អូនយល់ព្រមតាមសំណើរបង ព្រោះអូនដឹងថា ទោះអូនឃាត់ក៏បងនៅតែទៅ បើអូនខឹង បងនឹងរឹតតែធុញអូនថែម ប្តីអើយ! ពេលនេះឃើញទេ បងត្រូវគ្រោះថ្នាក់ចរាចរ ជិះបុកបង្គោលភ្លើង ដោយសារបងស្រវឹង! ឃើញទេប្តីសម្លាញ់អូនអើយ! ពេលបងឈឺដេកដូចពេលនេះ អូនជាប្រពន្ធដើរខ្ចីលុយ ចងការគេ ចងការធនាគារដើម្បីមើលជំងឺបង គេប្រាប់អូនថា មិនបាច់ព្យាបាលបងអោយអស់លុយច្រើនទេ ទុកលុយមើលកូនទៅ គេនិយាយបែបនេះ មកពីគេមិនស្រលាញ់បង មិនទុកបងសំខាន់ តែប្រពន្ធបងគឺស្រលាញ់បង មិនទុកបងចោលទេ ទោះខឹងណាស់ដែលបងមិនស្តាប់អូន មិនស្រលាញ់អូន និងកូនបន្តិចសោះ។

មិត្តដែលនាំបងផឹកសីុនោះក៏បានមកមើលបងដែរ គេសួរអូនថា ចំណាយមើលបងអស់ប្រហែលប៉ុន្មាន? អូនប្រាប់គេថា ប្រហែល១មឺុនដុល្លារ អូនស្មានថាគេនឹងជួយព្យាបាលបងខ្លះ តែគេគ្រាន់តែយកទឹកដោះគោឆៅមួយយួរមកមើលបង ហើយនិយាយថា “ហឺុ! អានិតណាស់ ទោះមិនអាចជួយជាលុយបាន តែនឹងជួយជាកម្លាំងចិត្ត”។

 

មិត្តបងចិត្តបានណាស់ប្តីសម្លាញ់ តាមពិតអូនមិនត្រូវការកម្លាំងចិត្តទេ អូនត្រូវការលុយដើម្បីមើលជំងឺបង និងកម្លាំងកាយដើម្បីមើលថែបង ហើយ និងកូន​ អូនក៏បានឆាតទៅរកស្រីៗមួយចំនួនដែលបងតែងលួចលាក់ទាក់ទងកម្សាន្តសប្បាយអស់នោះដែរ ដែលកាលពីបងមិនទាន់ឈឺ បងប្រាប់អូនថា ពេលបងខឹងអូន បងតែងទៅបន្ធូអារម្មណ៍ជាមួយនាងៗទាំងនោះ អូនប្រាប់គេថាពេលនេះបងឈឺធ្ងន់ ចង់អោយនាងៗមកជួយមើលថែបង ដើម្បីអូនមានពេលទៅធ្វើការរកលុយ តែបងដឹងថាគេនិយាយថាម៉េចទេ គេថា “ខ្ញុំឆ្កួតមែន? ប្តីខ្លួនឯងសោះ ដើរហៅគេមកជួយមើលថែ គេគ្មានពេលទេ ពេលវេលាគេជាមាសប្រាក់”

ចង់ប្រាប់ដល់ប្តីៗផ្សេងៗថា គ្រោះថ្នាក់មើលមិនឃើញទេ កុំប្រលែងជាមួយគ្រោះថ្នាក់ ដែលនាំបញ្ហាពិបាកដល់ខ្លួនឯង និងគ្រួសារ

ប្រភព៖ ជីវិតគ្រួសារ couple life

បែកធ្លាយ!!! កវីតូច ពេជ្រ ថៃ ច្រៀង១កម្មវិធី សុីថ្លៃជាង១០០០ដុល្លារ…

ស្ទើរមិនគួរឱ្យជឿ ក្រោយពេលកុមារពេជ្រ ថៃ ទទួលបានពានលំដាប់ពិភពលោក “The Voice Kids Cambodia” រដូវកាលទី១ ជាមួយនឹងទឹកប្រាក់ជាង៣ម៉ឺនដុល្លារ ល្បីទូទាំងប្រទេសនោះ ឱកាសចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីនានា តារាល្បីឈ្មោះទាំងវ័យក្មេងរូបនេះ ស៊ីថ្លៃមិនធម្មតាទេ ១កម្មវិធី ពី៨០០ទៅ១២០០ដុល្លារ…។

បើទោះបីក្រោយក្លាយជាម្ចាស់ពាន “The Voice Kids Cambodia” ហើយទទួលរងនូវការរិះគន់កក្រើកបណ្តាញសង្គមហ្វេសប៊ុកក្តី ក៏កុមារពេជ្រ ថៃ នៅតែរក្សាបានភាពលេចធ្លោនៅក្នុងសង្គមសិល្បៈ ថែមទាំងឧស្សាហ៍បង្ហាញវត្តមាននៅតាមកម្មវិធីប្រគំតន្ត្រីធំៗ របស់ទូរទស្សន៍ហង្សមាស និងកម្មវិធីជប់លៀងផ្សេងៗទៀតផង។ ប៉ុន្តែអ្វីដែលស្ទើរមិនគួរឱ្យជឿនោះ ពេជ្រ ថៃ ទទួលបានតម្លៃខ្លួនខ្ពស់ មិនចាញ់តារាចម្រៀងល្បីឈ្មោះមួយចំនួនទេ។

តាមប្រភពពីម្ចាស់កម្មវិធីមួយរូប ដែលធ្លាប់អញ្ជើញពេជ្រ ថៃ ឱ្យច្រៀងនៅក្នុងពិធីសម្ពោធហាងរបស់ខ្លួន កាលពីថ្មីៗនេះ បានឱ្យដឹងថា ពេជ្រ ថៃ ច្រៀងត្រឹមតែ 4ទៅ5បទ ស៊ីថ្លៃ800ដុល្លារ។

ប្រភពដែលសុំមិនបង្ហាញ ឈ្មោះខាងលើ បន្ថែមថា តម្លៃ 800ដុល្លារនេះ ចាត់ទុកថាជាតម្លៃពិសេស មានការយោគយល់គ្នាផង ម៉្យាងដោយសារទីតាំងនៅរាជធានីភ្នំពេញ ប៉ុន្តែបើកម្មវិធីទៅតាមបណ្តាខេត្តឆ្ងាយៗវិញ ពេជ្រ ថៃ ស៊ីថ្លៃចន្លោះពី1000ទៅ1200ដុល្លារឯណោះ គឺប្រហាក់ប្រហែលនឹងតារាល្បីឈ្មោះស្ថិតក្នុងកម្រិត B មួយចំនួនដែរ។

ប្រភពបន្តថា ម្ចាស់កម្មវីធីដែលចង់បានពេជ្រ ថៃ ទៅច្រៀងនៅក្នុងកម្មវិធីរបស់ខ្លួន គឺត្រូវទាក់ទងទៅក្រុមហង្សមាស ត្បិតអី​​ពេជ្រ ថៃ ជាតារាចម្រៀងជាប់ក្រុងត្រាជាមួយហង្សមាស ខណៈដែលតម្លៃខ្លួនពេជ្រ ថៃ ក៏ត្រូវចែកភាគរយខ្លះទៅឱ្យក្រុមហ៊ុនផងដែរ។

ក្រោយពេលទទួលបានពាន “The Voice Kids Cambodia” ពេជ្រ ថៃ បានទទួលរងការរិះគន់ផ្អើលសង្គមហ្វេសប៊ុក ដែលមជ្ឈដ្ឋានជាច្រើនលើកឡើងថា ទឹកដមសំឡេងរបស់ពេជ្រ ថៃ នៅមានកម្រិត បើធៀបទៅនឹងដៃគូប្រកួតប្រជែងរបស់ខ្លួនមួយចំនួន នៅវគ្គផ្តាច់ព្រត្រ័ ដូចជា កុមារឡុង លីគ័ង្គ, កុមារីរ៉ន ចាន់ឌីន, កុមារីឃុយ ម៉ុយហៀង និងកុមារីសុខ សុជាតា ជាដើម ខណៈដែលអ្នកខ្លះលើកឡើងថា ពេជ្រ ថៃ ជាប់ដោយសារមានអ្នកធំជាខ្នងបង្អែកជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះទៀតថា ពេជ្រ ថៃ លាក់អាយុពិត ដើម្បីមានឱកាសចូលប្រឡងនៅក្នុងកម្មវិធីលំដាប់ពិភពលោក ដែលការពិត ពេជ្រ ថៃ មានរូបរាងកាយក្រិន ដែលវ័យ16ទៅ21ឆ្នាំទៅហើយ។ ទស្សនិកជនខ្លះលើកឡើងថា ទឹកដមសំឡេងរបស់ពេជ្រ ថៃ នៅមានកម្រិត ដែលមានសមត្ថភាពតែផ្នែកនិយាយកំប្លុកកំប្លែងតែប៉ុណ្ណោះ ដែលទាក់ចិត្តទស្សនិកជនឱ្យបោះឆ្នោតឱ្យ។

យ៉ាងណាក៏ដោយ ក្រោយពេលស្ងប់ការរិះគន់ ពេជ្រ ថៃ កំពុងឡើងកូដខ្លាំង ដែលមានឱកាសចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីជាច្រើន ថែមទាំងទាញបានតម្លៃខ្លួនខ្ពស់ទៀតផង ដោយមិនចាញ់តារាចម្រៀងល្បីឈ្មោះមួយចំនួននោះទេ ដែលបានជួយឱ្យក្រុមគ្រួសាររបស់ខ្លួនមានជីវភាពប្រសើរឡើង។

ប្រភពពីម្ចាស់កម្មវិធីខាងលើ បានឱ្យដឹងថា មូលហេតុដែលជ្រើសរើសពេជ្រ ថៃ ឱ្យច្រៀងនៅក្នុងកម្មវិធីរបស់ខ្លួន ព្រោះយល់ថា ពេជ្រ ថៃ កំពុងទាញបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ ម៉្យាងបើទោះបីទឹកដមសំឡេងរបស់គេនៅមានកម្រិតក្តី តែពេជ្រ ថៃ ពូកែនិយាយកំប្លុកកំប្លែង ដូចតារាកំប្លែងអាជីពទៅហើយ ថែមទាំងគ្មានការភិតភ័យទៀតផង ដែលធ្វើឱ្យភ្ញៀវកិត្តិយសពេញចិត្តរូបគេយ៉ាងក្រៃលែង។ ពោលគឺរាល់វត្តមានរបស់ពេជ្រ ថៃ បានបង្កបរិយាកាសយ៉ាងរីករាយ។ ដូច្នេះបើទោះបីតម្លៃខ្លួនរបស់ពេជ្រ ថៃ ប្រហាក់ប្រហែលតារាល្បីឈ្មោះមួយចំនួន រូបគេនៅតែស្ថិតនៅក្នុងជម្រើសមួយ។

មានការចាប់អារម្មណ៍ដែរថា ក្រោយពេលពេជ្រ ថៃ ទទួលបានពានលំដាប់ពិភពលោក មានសាលាអន្តរជាតិល្បីឈ្មោះមួយ បានប្រកាសផ្តល់អាហារូបករណ៍ដល់រូបគេ ប៉ុន្តែពេជ្រ ថៃ បែរជាសម្រេចចិត្តមកសិក្សានៅវិទ្យាល័យទួលស្វាយព្រៃ ថ្នាក់ទី8 ទៅវិញ។

យ៉ាងណា តាមប្រភពថា មូលហេតុដែលពេជ្រ ថៃ ពុំបានសិក្សានៅសាលាអាហារូបករណ៍នោះ ដោយសារតែរូបគេខ្សោយភាសា ដែលសាលានោះមិនអាចទទួលយកបាន។

យ៉ាងណា ឱកាសចូលសិក្សានៅសាលាទួលស្វាយព្រៃ ពេជ្រ ថៃ កំពុងទទួលបានការ ស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងមិត្តរួមថ្នាក់របស់គេ ខណៈដែលពេជ្រ ថៃ ពូកែនិយាយកំប្លែង ធ្វើឱ្យលោកគ្រូអ្នកគ្រូ និងមិត្តភក្តិរបស់គេពេញចិត្តយ៉ាងក្រៃលែង។ ទន្ទឹមនឹងនោះ លោកវន វិណារ៉ូ នាយកវិទ្យាល័យទួលស្វាយព្រៃ បនាថ្លែងសរសើរពេជ្រ ថៃ ថា ជាក្មេងឆ្លាត និងពូកែ ថែមទាំងមានដុងខាងផ្នែកសិល្បៈទៀតផង ព្រមទាំងអះអាងថា នឹងជួយជំរុញលើកទឹកចិត្តពេជ្រ ថៃ ទាំងការសិក្សា និងអាជីពសិល្បៈ។

មានការលើកឡើងថា ពេជ្រ ថៃ មិនទាន់ទាំងមានបទចម្រៀងផ្ទាល់ខ្លួនផង ទាញបានតម្លៃខ្លួនជាង1ពាន់ដុល្លារទៅហើយ ដូច្នេះគេរំពឹងថា តារាល្បីឈ្មោះទាំងវ័យក្មេងរូបនេះ នឹងទទួលបានតម្លៃខ្លួនខ្ពស់ជាងនេះបន្ថែមទៀត នៅពេលមានបទផ្ទាល់ខ្លួន ចេញនៅលើទីផ្សារ ខណៈដែលផលិតកម្មរស្មីហង្សមាស កំពុងតែធ្វើបទចម្រៀងថ្មីឱ្យតារាចម្រៀងវ័យក្មេងរូបនេះ៕ ប្រភព៖ អង្គរធំ

 

«ក្តៅៗ! ជួយស៊ែរផង» លោកតាបណ្ឌិត កុល ផេង ផ្តល់អាហារូបករណ៍ ១០០% ដល់កវីតូច ពេជ្រ ថៃ

ពិតជារីករាយជំនួសកវីតូចណាស់! តាមរយៈប្រភព Facebook ព្រះតេជគុណ Chhouk បានបង្ហោះដូចខាងក្រោម៖

#ដំណឹងដ៏រីករាយដល់ប្អូនប្រុស_ពេជ្រ_ថៃ

នៅពេលដែលខ្ញុំផុសថានឹងជួយផ្ដល់សម្លៀកបំពាក់ដល់ប្អូនពេជ្រ ថៃ មានអ្នកសួរខ្ញុំថា ហេតុអីមិនជួយគាត់ផ្នែកសម្ភារៈសិក្សាវិញ ដូចជាកាតាប សៀវភៅ និងកង់ជិះជាដើម? ខ្ញុំក៏មិនបានសន្យាអីដែរទៅលើការសិក្សារបស់គាត់ ព្រោះវាហួសលទ្ធភាពរបស់ខ្ញុំ។

បន្ទាប់មក ខ្ញុំបានពាំនាំដំណឹងនេះជូនលោកតាបណ្ឌិត កុល ផេង ដោយលោកមានចិត្តមេត្តា ករុណា ចំពោះអ្នកខ្សត់ លោកតា ក៏សណ្ដោសផ្ដល់អាហារូបករណ៍ដល់ប្អូនប្រុសតូច ពេជ្រ ថៃ ពេញតែម្ដងទាំងថ្នាក់ភាសាអង់គ្លេស (IEAP) ទាំងថ្នាក់បរិញ្ញាប័ត្រ (BA) នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ ដែលជាសាលាដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជាយើង ទោះបីគាត់ប្រឡង The Voice Kids Cambodia ធ្លាក់ឬជាប់ក៏ដោយ។ ហើយលោកតាក៏មានបណ្ដាំខ្លះដល់ប្អូនប្រុស ពេជ្រ ថៃ ដែរគឺ ” ចៅ​  ពូ​កែ​សិល្បៈ​ហើយ តែ​ចៅ​  កុំ​ភ្លេច​ប្រឹង​ប្រែង​រៀន​សូត្រ​ឲ្យ​ចប់​ថ្នាក់​ទី​១២ សាលា​បញ្ញាសាស្ត្រ​ត្រៀម​កៅ​អី​អាហារ​រូប​ករណ៍​ជូន​ចៅ​  ១០០ ភាគរយ “។

#បញ្ជាក់៖ រហូតមកដល់ពេលនេះ ខ្ញុំនៅមិនទាន់ទទួលបានការទាក់ទងផ្ទាល់ពីប្អូនប្រុសតូចនៅឡើយទេ។ បើបងប្អូនណាដឹង សូមជួយផ្ដល់ដំណឹងនេះដល់គាត់ ឬអ្នកជិតស្និទ្ធិគាត់ឲ្យទាក់ទងមកអាត្មាផង។ សូមអរព្រះគុណ និងអរគុណ។

ខាងក្រោមនេះជារូបភាពដែលដែលព្រះតេជគុណបានរៀបរាប៖

សូមជួយ Share បន្តអោយសាច់ញាតិកវីតូច ក៏ដូចជាកវីតូច ពេជ្រ ថៃ បានដឹងដំណឹងល្អនេះផង។ សូមអរគុណ

 

ប្រភព៖ https://www.facebook.com/chhouk.lotus/posts/1578750512198226

Related Post

ចូលដល់ក្នុងផ្ទះ ហៅនរណាក៏មិនឆ្លើយ!! មួយសន្ទុះមកទើបមន្ទីរពេទ្យ ទូរស័ព្ទមកប្រាប់ថា…... ៚ពេលខ្ញុំឈានជើងចូលមកដល់ក្នុងផ្ទះ ខ្ញុំចម្លែកចិត្តយ៉ាងខ្លាំង ព្រោះអីម្នាក់ៗក្នុងផ្ទះ មិនចាប់អារម្មណ៍នឹងខ្ញុំសោះ។ គ្មាននរណាសួរនាំខ្ញុំទេថា តើខ្ញុំទើបមកពីណា? ហេតុអីថ្មើរនេះ ទើបមកដល់? ឬក៏នាំគ្នានិយាយលេង ដូចសព្វមួយដងក៏ទេដែរ។ វារឹតតែធ្វើឲ្យខ្ញុំប្លែកចិត្តជ...
ត្រូវតែ​អាន…សម្រាប់​អ្នក​ដែល​ចង់​រៀបការ​មុន​បញ្ចប់វ័យសិក្សា អាន​ហើយ ស៊ែរ​ចែកគ្នា​អាន​ផង!... បើ​អ្នក​បាន​ជួប​គូព្រេង​ដែល​ល្អ គូស្នេហ៍​ដែល​ល្អ​នោះ គឺជា​រឿង​ល្អ​ខ្លាំងណាស់ តែ​ក្នុងអំឡុង​អាយុ 20 ឆ្នាំ អាចនិយាយបាន​ថា​ជា​អំឡុង​ពេលដែល​មនុស្ស​យើង​កំពុង “ស្វែងរក​ខ្លួនឯង” ការរៀប​ការ​អាច​នឹង​លឿន​ពេក​ហើយ​បើសិន​អ្នក​នៅ​មិនដែល​ធ្លាប់បាន​សាកល្បង​ស្វែងរក​ខ...
អុីចឹងបានបុរសៗ បូករួមទាំងមិត្រៗខ្ញុំមួយចំនួន ឆ្ងាញ់និងខារ៉ាអូខេណាស់! (មានវីដេអូ)... អុីចឹងបានបុរសៗបូករួមទាំងប្រុសខ្ញុំផងដែរ ឆ្ងាញ់និងខារ៉ាអូខេ? ព្រោះជាកន្លែងក្រាបពង ទ្រូងនិងទ្រូងអង្រួនរកគ្នា អស់ប៉ុន្មានអស់ទៅអោយតែពៅផ្តល់ក្តីសុខដ៏អនាធិបតេយ្យចឹងៗដល់រៀមរា ទោះម៉ោងនេះអូនជារបស់បង ហើយម៉ោងក្រោយអូនជារបស់គេដោយ សំខាន់ទុកអោយបងជក់ខ្យល់មួយកម្រួលសិ...
បែកធ្លាយ!!! កវីតូច ពេជ្រ ថៃ ច្រៀង១កម្មវិធី សុីថ្លៃជាង១០០០ដុល្លារ…... ស្ទើរមិនគួរឱ្យជឿ ក្រោយពេលកុមារពេជ្រ ថៃ ទទួលបានពានលំដាប់ពិភពលោក “The Voice Kids Cambodia” រដូវកាលទី១ ជាមួយនឹងទឹកប្រាក់ជាង៣ម៉ឺនដុល្លារ ល្បីទូទាំងប្រទេសនោះ ឱកាសចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីនានា តារាល្បីឈ្មោះទាំងវ័យក្មេងរូបនេះ ស៊ីថ្លៃមិនធម្មតាទេ ១កម្មវ...
គ្រូវិទ្យាល័យម្នាក់ចាប់បង្ខំសិស្សស្រីប្រមាណជាង១២០០០​នាក់ រំលោភបានសម្រេច ហើយថតជាវីដេអូបាន១៥​ម៉ឺន​សន្លឹក... គ្រូ​បង្រៀន​ម្នាក់​ក្នុង​ប្រទេស​ជប៉ុន កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត បន្ទាប់​ពី​ថត​រូប​នារី និង​ក្មេង​ស្រី​គ្រប់​វ័យ ​ប្រមាណ​ជាង ១២០០០​នាក់ អំឡុង​ពេល​រួម​ភេទ​​ជាមួយ។ ​ គ្រូបង្រៀន​ជនជាតិ​ជប៉ុន​ឈ្មោះ Yuhei Takashima បាន​រង​ការ​ចោទប្រកាន់​ថា​មា...
error: Content is protected !!