អុីចឹងបានបុរសៗ បូករួមទាំងមិត្រៗខ្ញុំមួយចំនួន ឆ្ងាញ់និងខារ៉ាអូខេណាស់! (មានវីដេអូ)

អុីចឹងបានបុរសៗបូករួមទាំងប្រុសខ្ញុំផងដែរ ឆ្ងាញ់និងខារ៉ាអូខេ? ព្រោះជាកន្លែងក្រាបពង ទ្រូងនិងទ្រូងអង្រួនរកគ្នា អស់ប៉ុន្មានអស់ទៅអោយតែពៅផ្តល់ក្តីសុខដ៏អនាធិបតេយ្យចឹងៗដល់រៀមរា ទោះម៉ោងនេះអូនជារបស់បង ហើយម៉ោងក្រោយអូនជារបស់គេដោយ សំខាន់ទុកអោយបងជក់ខ្យល់មួយកម្រួលសិន។
«និយាយលេងទេខ្ញុំមិនដល់ថ្នាក់ហ្នឹងទេ មានតែលើសហ្នឹង»

Credit: Phorn Sophal

 

ទស្សនាវីដេអូ៖

»» រឿងរ៉ាងដែលចុងក្រោយនឹកស្មានមិនដល់…នៃលទ្ធផលលះបង់ប្រពន្ធល្អ ទៅយកនារី KTV…

ក្រោយពេលរៀបការបាន 3ឆ្នាំ ជីវិតអាពាហ៍ពិពាហ៍របស់ពួកយើងសោះកក្រោះខ្លាំងណាស់ ប្រពន្ធខ្ញុំលែងស្អាតដូចពីមុនទៀតហើយ ទឹកមុខក៏លែងស្រស់ថ្លារ ថ្ងៃណាក៏នាងមានទឹកមុខស្ងួតៗជានិច្ច.. ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែអស់អារម្មណ៍លើនាង។

ខ្ញុំបានទាក់ទងស្រីម្នាក់ផ្សេងទៀតលួចលាក់ នាងនោះស្អាត ហើយពូកែរយកចិត្តខ្ញុំណាស់ ខ្ញុំបានស្គាល់នាងនៅកន្លែង ktv មួយ នៅជាមួយនាងយល់ថាសប្បាយចិត្តណាស់ ពុះកញ្រ្ជោលណាស់ អោយតែពេលណាខ្ញុំមានអារម្មណ៍តប់ប្រម៉ល់ពីណាពីណីម៉ោ ខ្ញុំតែងណាត់នាងចេញក្រៅ ញាុំរបស់អីដែលនាងចូលចិត្ត ហើយដើរហាងទិញរបស់ដែលនាងចង់បាន មិនថាកាបូប ខោអាវ ទូរស័ព្ទ ខ្ញុំទិញអោយនាងទាំងអស់សំខាន់អោយតែនាងធ្វើអោយខ្ញុំសប្បាយ.. តែតាមពិតមិនមែនដោយសារខ្ញុំជាអ្នកមាននោះទេ លុយទាំងអស់គឺជាប្រាក់ខែទាំងអស់របស់ខ្ញុំ ព្រោះថាតាំងពីរៀបការហើយប្រពន្ធខ្ញុំមិនដែលទាមទារកាន់កាប់លុយឡើយ ព្រោះនាងយល់ថាប្រាក់ខែខ្ញុំតិច នាងទុកអោយខ្ញុំចាត់ចែងខ្លួនឯង ព្រោះនាងក៏មានចំណូលផ្ទាល់ខ្លួនរបស់នាងដែរ។

ថ្ងៃមួយក្រោយពីណាត់ជួបស្រីលួចលាក់របស់ខ្ញុំហើយត្រឡប់ទៅផ្ទះវិញ ចូលដល់ផ្ទះភ្លាម ប្រពន្ធខ្ញុំសក់ក្បាល កន្រ្ទីងកន្រ្ទើង ខោអាវចាស់រលុងឃុង មុខសុទ្ធតែញើស កំពុងលាងសំអាតបង្គន់ នាងលាងយ៉ាងយកចិត្តទុកដាក់ ឃើញខ្ញុំហើយក៏នាងមិនទាំងនិយាយស្វាគមន៍ខ្ញុំមួយម៉ាត់ផង. មិនដឹងយ៉ាងម៉េចពេលនោះខ្ញុំយល់ថា ប្រពន្ធខ្ញុំគួរអោយខ្ពើម រួចហើយចាប់ពីយប់នោះមក ខ្ញុំលែងគេងបន្ទប់រួមគ្នាជាមួយនាងទៀតហើយ ដូច្នេះរៀងរាល់យប់នាងគេងជាមួយនឹងកូនអាយុ3ខែរបស់ពួកយើង។​

នៅពេលដែលកូនខ្ញុំអាយុ5ខែ ខ្ញុំយល់ថាខ្ញុំលែងរស់នៅជាមួយនាងទៀតហើយ យល់ថាបរិយាសក្នុងផ្ទះកាន់តែអាប់អួរ កាន់តែគួរអោយធុញ ហើយខ្ញុំតែងឈ្លោះជាមួយនាងញឹកញាប់ ដូច្នេះទីបំផុតខ្ញុំក៏សុំនាងលែងលះគ្នា នាងនៅតែទឹកមុខនឹងថ្កល់ដដែល ហើយក៏យល់ព្រម នាងបានចាកចេញពីផ្ទះ និងយកកូនទៅជាមួយផង ហើយខ្ញុំយល់ថា វាជារឿងត្រឹមត្រូវណាស់ដែលភាគីម្តាយមានភារកិច្ចថែទាំកូន។

ក្រោយពេលលែងលះខ្ញុំបានយកស្រីលួចលាក់របស់ខ្ញុំជាប្រពន្ធពេញមុខរស់នៅក្នុងផ្ទះជាមួយខ្ញុំ ពីដំបូងយល់ថាមានសេចក្តីសុខណាស់ នាងតែងខ្លួនស្អាតៗ បាញ់ទឹកអប់ក្រអូប ស្រូបទាញចិត្តខ្ញុំរាល់ថ្ងៃ តែជីវភាពរស់នៅពេលនេះមិនដូចពីមុននោះទេ ប្រពន្ធក្រោយខ្ញុំមិនចេះធ្វើម្ហូប ដាំបាយ ក៏មិនចេះធ្វើកិច្ខការផ្ទះដែរ ក្រោយពេលចេញពីធ្វើការ ខ្ញុំមកដល់ផ្ទះវិញ ផ្ទះរញ៉េរញ៉ៃ បង្គន់គគ្រិច ធុំក្លិនឆ្អេះៗ ក្នុងបន្ទប់គេង ខោអាវរញ៉េរញ៉ៃ នៅលើគ្រែតុរសំអាងមានតាំងពីខោទ្រនាប់ប្រលាក់ឈាមរដូវរបស់នាង ដូច្នេះខ្ញុំត្រូវធ្វើជាចុងភៅ តែពេលខ្លះខ្ញុំក៏ខ្ជិលដែរដូច្នេះ តែងតែចេញទៅញាុំនៅក្រៅជាញឹកញាប់ ហើយចុងសប្តាហ៍ខ្ញុំត្រូវសំអាតផ្ទះ លាងបង្គន់ អ៑ុតខោអាវ បោកខោអាវ និយាយទៅសព្វគ្រប់ តែខ្ញុំបានម៉ោវិញត្រឹមរូបផុសក្នុងហ្វេសប៑ុក ” លោកប្តី ធ្វើការផ្ទះទៀតហើយ ធ្វើម៉េចប្រពន្ធមិនចេះធ្វើម្ហូប ស្រលាញ់បងណាស់” តែប៉ុណ្ណឹង តែខ្ញុំនៅស្តាយ នៅឈ្លក់វង្វេងនឹងខ្លួនប្រាណរបស់នាងនៅឡើយ ដូច្នេះអោយខ្ញុំធ្វើអីក៏ខ្ញុំធ្វើដែរ..

តែក្រោយម៉ោ កាន់តែហត់សព្វគ្រប់ រកលុយផង ធ្វើការផ្ទះផង ហើយប្រពន្ធក្រោយក៏មិនចេះសន្សំសំចៃអីដែរ នាងចេះតែធ្វើខ្លួន ទិញឡេ ទិញម្សៅ តែងខ្លួនថតផុស ហ្វេសប៑ុក យូរៗទៅពួកយើងក៏ឈ្លោះគ្នា នាងថា “នាងមិនចេះធ្វើអីបែបនេះ តាំងពីដើមម៉ោ ហើយខ្ញុំម៉ោយកនាងធ្វើអី បើថាពិបាកពេក នាងទៅធ្វើការនៅ ktv វិញចុះ ដើម្បីអោយគេឯងដឹងផង ថាខ្ញុំវាគ្មានសមត្តភាព ប្រពន្ធមួយចិញ្ចឹមមិនរស់”
ជីវិតចេះតែបែបនេះ ក្រោយមកដោយសារតែលេងហ្វេសប៑ុករាល់ថ្ងៃ នាងបានទាក់ទងអ្នកថ្មីដែលមានជាងខ្ញុំ ហើយនាងក៏ចាកចេញទៅបាត់បន្សល់នៅពាក្យមួយម៉ាត់ថា “សុំទោស ប្រុសល្អដូចបង មិនសមនឹងខ្ញុំទេ”
ខ្ញុំក៏នឹកដល់ភាពលំបាករបស់ប្រពន្ធមុនរបស់ខ្ញុំ ខ្ញុំចាប់ស្វែងយល់ថាហេតុអី នាងតែងមានទឹកមុខស្ងួតស្រពោន..
តើនាងហត់ប៉ុណ្ណាដែលត្រូវរ៉ាប់រងកិច្ចការផ្ទះតែម្នាក់ឯង ហើយត្រូវទៅធ្វើការទៀត?

សក់ក្បាលនាងរញ៉េរញ៉ៃ ព្រោះថា ក្រៅពីត្រូវមើលថែកូនតូច កុំថាដល់សិតសក់ សូម្បីពេលចូលបន្ទប់ទឹកមិនទាន់ហើយផង កូនយំបាត់ សួរថាខ្ញុំធ្លាប់ដឹងទេ ខ្ញុំតែងតែគិតថានាងធ្វើបាន ព្រោះគ្រប់យ៉ាងជាកាតព្វកិច្ចរបស់នាង…
ខ្ញុំមិនធ្លាប់បានសួរនាងថាហត់ទេ មិនធ្លាប់លួងលោមនាង មិនធ្លាប់លើកទឹកចិត្តនាង ព្រោះខ្ញុំយល់ថា វាមិនមានហេតុផលអីដែលត្រូវធ្វើបែបនេះដាក់ប្រពន្ធខ្លួនឯង… ហើយខ្ញុំក៏យល់ថា ហេតុអីក្រោយពេលលែងលះគ្នា ទោះជាពេលនេះខ្ញុំអង្វរទទួលកំហុស នឹងសន្យាកែរខ្លួនធ្វើជាប្តីល្អជាថ្មី ក៏នាងនៅតែចិត្តដាច់?

ប្រភព៖ tknews.me

Related Post

ទស្សនាវិថីដ៏អស្ចារ្យទាំង ៨ ក្នុងពិភពលោក មួយជីវិតគួរបានទៅដល់ម្តង (រូបភាពស្អាតៗ)... ដំណើរកំសាន្តដ៏រីករាយមួយចាប់ផ្តើមពីទីកន្លែងកំសាន្ត ទេសភាព និងអនុស្សាវរីយ៍នានាដែលអ្នក ទទួលបានពីដំណើរកំសាន្តជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ តើអ្នកធ្លាប់បានគិតទេថា ការ​បើកបរលើវិថីមួយ ក៏អាចក្លាយជាដំណើរកំសាន្តដែលមិនអាចបំភ្លេចបាន ដែរឬទេ? មនុស្សមួយ​ចំនួនបានម...
មិនគួរឲ្យជឿ! ពងមាន់ និងទឹកខ្មេះ អាចការពារជំងឺទឹកនោមផ្អែមបាន... បច្ចុប្បន្ន មានមនុស្សជាច្រើននៅទូទាំងពិភពលោកកំពុងតែរងគ្រោះដោយសារជំងឺទឹកនោមផ្អែម នេះក៏ព្រោះតែកត្តារស់នៅប្រចាំថ្ងៃ រួមជាមួយនឹងការទទួលទានរបបអាហារមិនត្រឹមត្រូវ។ ពពួកអាហារ ជាពិសេសភេសជ្ជ:ដែលមានផ្ទុកជាតិផ្អែមខ្លាំង អាចបង្កឲ្យដំណើរការនៃគ្លុយកូសក្នុងឈាមមានភាពម...
សូមជួយស៊ែរ៖ គូរស្នេហ៍១គូរដែលគ្រប់គ្នាច្រណែនតួប្រុសនោះ ពេលនេះរឿងពិតត្រូវបានលាតត្រដាង…... គូស្នេហ៍មួយគូដែលស្រឡាញ់គ្នារហូតបានរៀបការជាមួយគ្នា ទោះបីមានគេសើចចំអកថា ស្រលាញ់គ្នាយ៉ាងម៉េចកើត ម្នាក់ ស ម្នាក់ខ្មៅ ក៍ដោយក្តី ប៉ុន្តែពួកគេទាំង២បានធ្វើអោយ មនុស្សជាច្រើនភ្លឺភ្នែក នឹងពាក្យមួយម៉ាត់ថា ស្នេហ៍ពិតមិនប្រកាន់ពណ៌សម្បុរឡើយ។ ពេលនេះប្តីប្រពន្ធមួយគូនេ...
ចូលដល់ក្នុងផ្ទះ ហៅនរណាក៏មិនឆ្លើយ!! មួយសន្ទុះមកទើបមន្ទីរពេទ្យ ទូរស័ព្ទមកប្រាប់ថា…... ៚ពេលខ្ញុំឈានជើងចូលមកដល់ក្នុងផ្ទះ ខ្ញុំចម្លែកចិត្តយ៉ាងខ្លាំង ព្រោះអីម្នាក់ៗក្នុងផ្ទះ មិនចាប់អារម្មណ៍នឹងខ្ញុំសោះ។ គ្មាននរណាសួរនាំខ្ញុំទេថា តើខ្ញុំទើបមកពីណា? ហេតុអីថ្មើរនេះ ទើបមកដល់? ឬក៏នាំគ្នានិយាយលេង ដូចសព្វមួយដងក៏ទេដែរ។ វារឹតតែធ្វើឲ្យខ្ញុំប្លែកចិត្តជ...
«ដោតបេះដូងប្រុសៗណាស់» មិត្តបងចិត្តបានណាស់ប្តីសម្លាញ់ តាមពិតអូនមិនត្រូវការកម្លាំងចិត្តទេ…... នេះហើយទឹកចិត្តប្រពន្ធ រកនៅណាបាន ពេលបងចេញទៅផឹកសីុម្តងៗ​ បងអត់ដឹងថាអូនបារម្ភពីបងទេ បងថាបានជួបមិត្តចាស់ខានជួបគ្នាយូរ បបួលគ្នាទៅខារ៉ាអូខេ បងថាយប់បន្តិចបានបងត្រឡប់មកផ្ទះ អូនយល់ព្រម​ តែចុងក្រោយ…. ពេទ្យប្រាប់ថា បងនឹងត្រូវសន្លប់បែបនេះក្នុងពេលដ៏យូរបន្ទ...
error: Content is protected !!