ទស្សនាវិថីដ៏អស្ចារ្យទាំង ៨ ក្នុងពិភពលោក មួយជីវិតគួរបានទៅដល់ម្តង (រូបភាពស្អាតៗ)

ដំណើរកំសាន្តដ៏រីករាយមួយចាប់ផ្តើមពីទីកន្លែងកំសាន្ត ទេសភាព និងអនុស្សាវរីយ៍នានាដែលអ្នក ទទួលបានពីដំណើរកំសាន្តជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ តើអ្នកធ្លាប់បានគិតទេថា ការ​បើកបរលើវិថីមួយ ក៏អាចក្លាយជាដំណើរកំសាន្តដែលមិនអាចបំភ្លេចបាន ដែរឬទេ? មនុស្សមួយ​ចំនួនបានមើលរំលងចំណុចទាក់ទាញលើគន្លងផ្លូវដែលពួកគេធ្វើដំណើរ ហើយមានមួយចំនួនខ្លះមិន បានយកចិត្តទុកដាក់ពីផ្លូវធ្វើដំណើរទាំងនោះឡើយ។ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមក​ទស្សនាទេសភាពផ្លូវដ៏អស្ចារ្យទាំង៨ ដែលនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល ហើយប្រហែលជាអាចមាន​គម្រោងចង់ទៅដល់ទីនោះម្តងក៏ថាបាន។

៨. វិថី Halsema Highway

ត្រឹមឃើញរូបភាពនេះអាចធ្វើឱ្យអ្នកតក់ស្លុតខ្លាំង ហើយនេះគឺជាផ្លូវ Halsema Highway នៅក្នុង​ប្រទេសហ្វីលីពីន។ ផ្លូវនេះស្ថិតនៅជាប់នឹងជំរាលភ្នំ ដែលបង្កើតជាទស្សនីយភាពដ៏អស្ចារ្យ និងពោរ ពេញដោយគ្រោះថ្នាក់។

៧. ឆ្នេរ Amalfi

ឆ្លងកាត់តាមផ្លូវតូចចង្អៀតបត់បែនចុះឡើង ប្របតាមបណ្តោយឆ្នេរនៅក្នុងប្រទេសអ៊ីតាលី​ អ្នកនឹង​បានរីករាយជាមួយទេសភាពដ៏ស្រស់ត្រកាល ដែលអ្នកមិនធា្លប់បានឃើញពីមុនមក។

៦. ជួរភ្នំ Tianmen

តំបន់ជួរភ្នំ Tianmen នៃប្រទេសចិន ជាតំបន់ដែលមានទេសភាពគួរជាទីគាប់ចិត្តមួយ ប៉ុន្តែអ្នកនឹង​ត្រូវផ្តោតអារម្មណ៍ឆ្លងកាត់ផ្លូវដែលបត់បែនដូចពស់លូនជាមុនសិន។

៥. ផ្លូវ Trollstigen

ឬអាចហៅថា Troll Ladder នៅក្នុងប្រទេសន័រវេស មានភាពល្បីល្បាញដោយសារវាមានស្ថានភាព ផ្លូវជំរាល ៩% និងមានផ្លូវបត់បែន ដូចដង្កៀបសក់ ១១បត់ ដែលជាទីកន្លែងសក្តិសមសម្រាប់ការធ្វើ តេស្តជំនាញបើកបរ និងតេស្តគុណភាពរថយន្តរបស់អ្នក។

៤. វិថី Pacific Coast Highway

ឬ វិថី Highway 1 ជាផ្លូវមួយក្នុងចំណោមផ្លូវដ៏ស្រស់ស្អាត និងជាផ្លូវសម្រាប់ការធ្វើដំណើរមួយខ្សែ ក្នុងសហរដ្ឋអាមេរិក។ វាមានប្រវែង ២៥០០ម៉ៃ ហើយវាឆ្លងកាត់ទីកន្លែងដែលមានឈ្មោះល្បីៗមួយ​ចំនួនដូចជា ឆ្នេរ Laguna និងការធ្វើដំណើរឆ្លងកាត់ Golden Gate Bridge នៅក្នុងទីក្រុង​សាន់ហ្វ្រាន់ស៊ីហ្គូ។ ផ្លូវមួយខ្សែនេះក៏ជាផ្លូវដ៏ល្អសម្រាប់ការបើកបរ ដោយសារវាបត់បែនចុះឡើងស្រប តាមបណ្តោយឆ្នេរ។

. Nürburgring Nordschleife

អ្នកប្រាកដជាភ្ញាក់ផ្អើល ដោយសារអ្នកបានឃើញផ្លូវសម្រាប់ធ្វើការប្រណាំង មាននៅក្នុងទំព័រនេះ ប៉ុន្តែវិថី Nürburgring ជាផ្លូវដែលពោរពេញទៅដោយបច្ចេកវិទ្យា។ ហេតុផលតែមួយដែលផ្លូវនេះ​មិនអាចឈរនៅលំដាប់ជួរមុខនៅក្នុងការបង្ហាញនេះ ដោយសារស្ថានភាពផ្លូវដ៏លំបាក។

២. ផ្លូវ Transfagarasan

គឺជាផ្លូវមួយខ្សែ ដែលទទួលបានភាពល្បីល្បាញ ដោយសារអ្នកបើកបររថយន្តប្រណាំង។ តំបន់ Transfagarasan គឺជាតំបន់តែមានទេសភាពប្រទាក់ក្រឡាគ្នា និងមានផ្លូវបើកបរដ៏អស្ចារ្យមួយ​ខ្សែ។ អ្នកនឹងត្រូវបើកបរឆ្លងកាត់ជ្រលងភ្នំដែលមានភ្នំជាច្រើនព័ន្ធជុំវិញ។ មានន័យថាទាំងសងខាង​ផ្លូវអាចមើលឃើញ ១០០% ដែលជាផ្លូវមួយខ្សែអាចប្រើប្រាស់ជាផ្លូវសម្រាប់ការប្រណាំង។ បន្ទាប់​មក ពេលឡើងដល់លើភ្នំ អ្នកអាចទស្សនាទេសភាពខ្សែផ្លូវដែលអ្នកបានធ្វើដំណើរ។

១. ផ្លូវ Col de Turini

ស្ថិតនៅក្នុងវគ្គមួយនៃការប្រកួត Monte Carlo Rally ផ្លូវ Col de Turini មានឈ្មោះមួយទៀតថា «Night of the Long Knives» ដែលបានមកពីពន្លឺផ្លូវដែលចាំឆ្លុះនៅពេលយប់។ ផ្លូវដែលបើកបរ​ក្នុងល្បឿនលឿន គ្រោះថ្នាក់ និងផ្លូវបត់បែនយ៉ាងខ្លាំង ជាការធ្វើតេស្តសាកល្បងសតិអារម្មណ៍ក្នុង​ពេលបើកបរ។

ប្រភព៖ ទំនើប

https://www.carthrottle.com/post/top-15-awesome-driving-roads/

Related Post

«ស៊ែរ ចែកគ្នាដឹង» មូលហេតុចម្បងៗដែលនាំឲ្យកើតគ្រោះថ្នាក់ពេលបើកបររថយន្តតាមដងផ្លូវ... គ្រោះថ្នាក់ចរាចរណ៍គឺជាផ្ទាំងទស្សនីយភាពដ៏ឈឺចាប់ និងរន្ធត់មួយ។ នៅពេលដែលយានយន្តពីរមកប៉ះទង្គិចគ្នា ហើយលាន់ឮសំឡេងដ៏សន្ធឹក បន្ទាប់មកមនុស្សដេកដួលលើដី ស្ងាត់បាត់មាត់ មិនកម្រើក។ អ្នកខ្លះរួចផុតពីគ្រោះថ្នាក់ដល់ជីវិត តែមានបញ្ហាផ្លូវចិត្ត ដោយសារតែរន្ធត់ចិត្តពេក។ ...
រឿងមិននឹកស្មានដល់ក្រោយ គ្រូពេទ្យថៃចេញមុខបំភ្លឺរឿងដែលថា ទទួលទាន«ធុរេន»រួមជាមួយ«ស្រា»ផ្ទុះពោះវៀនស្លាប់... ថ្មីៗ​នេះ ព័ត៌មាន​ទទួលទាន​ធុ​រេ​ន​ជាមួយ​ស្រា ធ្វើឱ្យ​អ្នក​ដែល​ញ៉ាំ​ហើយ ស្រាប់តែ​ប្រឈម​នឹង​ការផ្ទុះ​បែក​ពោះវៀន កំពុងតែ​ធ្វើឱ្យ​ប្រជាជនមាន​ការភ័យខ្លាច​យ៉ាងខ្លាំង ។ ដើម្បី​ស្រាវជ្រាវ​ឱ្យ​ប្រាកដថា ការ​ទទួលទាន​បែបនេះ ពិតជា​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដូចខាងលើ​...
«រឿងមន្តស្នេហ៍» តែចង់បានខ្លួននារីដែលខ្លួនស្រលាញ់លួចដាក់ថ្នាំក្នុងកែវស្រា ចុងក្រោយ…... នាថ្ងៃឈប់សំរាកការងារប្រចាំឆ្នាំមួយមានបុរសម្នាក់ឈ្មោះចន គាត់បានទទួលការសំរាកលំហែពីក្រុមហ៊ុនដែលគាត់បានធ្វើការទៅកាន់កោះហាវ៉ៃ។ នៅពេលដែលគាត់បានមកដល់សណ្ឋាគារដែលកក់រួចមកគសត់ពិតជាពេញចិត្តកន្លែងនោះណាស់ អាកាសធាតុបរិសុទ្ធ ឆ្នេរខ្សាច់សក្បុសជាពិសេសស្រីៗស្អាតៗ។ ...
ក្តៅៗ៖ ក្រសួង​វប្បធម៌​​ចាត់ការ​​​ម្ត​ង​ទៀតលើនាង​ដេនី ក្វាន់​ ចំពោះរឿង Live វី​ដេ​អូ​បង្ហោះ​​តាម​ហ្វេ​ស​ប៊ុ​ក​ក្នុង​សម្លៀ... រាជធានីភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ត្រៀម​បើក​កិច្ចប្រជុំ​មួយ​​នៅ​ថ្ងៃ​ទី​២៥​ មេសា ខាង​មុខ​នេះ ដើម្បី​​ពិនិត្យ​ទៅ​លើ​បញ្ហា​ផ្លូវច្បាប់ ​ក្នុង​ចំណាត់ការ ការ​ដាក់​ពិន័យ​ទៅ​លើ​តារា​សម្តែង​​ដែល​ចូល​ចិត្ត​សម្ញែង​ដើមទ្រូ...
មិនគួរអោយជឿ៖ ប្រេងអូលីវមិនត្រឹមតែសម្រាប់ចំអិនអាហារទេ វាអាចជួយរក្សាក្រចកដៃនិងជើង…... ដោយ ចរិយា ឱសថផ្ទះបាយមានរបស់ខ្លះមិនត្រឹមតែប្រើសម្រាប់អាហារទេ អាចប្រើសម្រាប់ការថែរក្សាសម្រស់បានទៀតផង។ តួយ៉ាងដូចជាប្រេងអូលីវ អ្នកអាចយកទៅសម្រាប់ចំអិនអាហារ ហើយអ្នកក៏អាចប្រើប្រេងនេះមកថែរក្សាក្រចកដៃ និងជើងរបស់អ្នកបានដូចគ្នាដែរ។ ១. ផលប្រយោជន៍របស់ប្...
error: Content is protected !!