យ៉ូហ្កាសប្បាយៗ ៥ក្បាច់ អាចជួយឲ្យកូនតូចៗរបស់អ្នកគេងលក់ស្កប់ស្កល់

កូនតូចរបស់អ្នកដែលទើបនឹងចូលសាលាមត្តេយ្យ តែងតែមានកម្លាំងកំហែងរត់លេង ជាពិសេសពេលយប់ គេមិនងាយងងុយទេ។

ដើមី្បជួយសម្រួលដល់ការលំបាករបស់ម្តាយគ្រប់រូប ទំនើបសូមណែនាំនូវវិធីហាត់ប្រាណក្បាច់យ៉ូហ្កាបែបសប្បាយៗ ដែលអ្នកអាចឲ្យកូនរបស់អ្នកហាត់រៀងរាល់យប់៖

១. ក្បាច់មេអំបៅ

ឲ្យកូនរបស់អ្នកអង្គុយចុះ ខ្នងឲ្យត្រង់ រួចបត់ជើងទាំងពីរមកខាងមុខ ដោយឲ្យបាតជើងទាំងពីរផ្គុំគ្នា។ បន្ទាប់មក អ្នកប្រាប់ឲ្យកូនអ្នកទទះជើងទាំងពីរដូចស្លាបមេអំបៅ។

២. ក្បាច់ឆ្កែឃ្វាលចៀម

ឲ្យកូនរបស់អ្នកអោនក្បាលចុះ ចំកោងខ្លួន បាតដៃទាំងពីរ និងជើងទាំងពីរដាក់លើឥដ្ឋ គូទទយទៅលើ ។ បន្ទាប់មកឲ្យកូនរបស់អ្នកបោះជើងទាំងពីរថយក្រោយមួយឬពីរជំហាន (កម្រើកតែជើង មិនកម្រើកដៃ និងគូទ) ហើយលាតសន្ធឹងខ្លួន។

៣. ក្បាច់អណ្តើកសមុទ្រ

ឲ្យកូនរបស់អ្នកលុតជង្គង់ បន្ទាប់មកដាក់គូទអង្គុយលើកែងជើង ហើយពោបខ្លួនទៅមុខលើឥដ្ឋ ដោយសន្ធឹងដៃទាំងពីរចេញ (ទៅទិសខាងលើក្បាល)។ បន្ទាប់មក អ្នកប្រាប់កូនរបស់អ្នកថា ពេលនេះ កូនជាអណ្តើកសមុទ្រ ដូច្នេះត្រូវដកដង្ហើមវែងៗឲ្យបានច្រើនដង។

៤. ក្បាច់ឥន្ទ្រី

ក្បាច់នេះរាងពិបាកបន្តិច។ អ្នកឲ្យកូនរបស់អ្នកឈរត្រង់ខ្លួន បន្ទាប់មកឲ្យកូនបត់ជើងម្ខាងព័ទ្ធលើជើងម្ខាងទៀតមកក្រោយ ហើយឲ្យកូនលើកដៃទាំងពីរទៅលើ ខ្វែងដៃ ហើយឲ្យបាតដៃទាំងពីរផ្គុំគ្នាដូចកាយវិការសំពះ។ បន្ទាប់មកឲ្យកូនអ្នកផ្លាស់ប្តូរទៅជើងម្ខាងទៀត ដូចកាយវិការមុន។

៥. ដកដង្ហើម

ប្រាប់ឲ្យកូនអ្នកអង្គុយពែនភ្នែន រួចយកបាតដៃទាំងពីរដាក់លើគ្នា (ធ្វើដូចព្រះពុទ្ធតាំងសមាធិ) ឬដាក់ដៃដូចហាត់យ៉ូហ្កាឥណ្ឌា បន្ទាប់មកឲ្យកូនអ្នកបិទភ្នែក ហើយឲ្យគេផ្ចង់អារម្មណ៍លើដង្ហើមរបស់ខ្លួន។

ទាំងប្រាំនេះជាក្បាច់យ៉ូហ្កាដែលអាចជួយឲ្យកូនរបស់អ្នកឆាប់ងុយគេង។ ទំនើបសូមផ្តែផ្តាំថា នេះជាការហាត់ប្រាណបែបសប្បាយៗ ដូច្នេះអ្នកមិនគួរផ្តល់សម្ពាធឲ្យកូនអ្នកទេ ហើយក៏មិនចាំបាច់ធ្វើត្រឹមត្រូវតាមក្បាច់ ១០០ ភាគរយដែរ។ ធ្វើយ៉ាងណាឲ្យតែកូនអ្នកបានពត់ពេនខ្លួន និងធ្វើចលនាដោយរីករាយ។ ចំពោះរយៈពេលហាត់មិនបាច់យូរពេកទេ អ្នកអាចប៉ាន់ស្មានលៃឲ្យសមនឹងកម្លាំងក្មេង។ អ្នកអាចសាកល្បងវិធីនេះបាន ដើមី្បជួយដល់កូនអ្នកចូលដំណេកលឿន និងលង់លក់ស្រួល៕

ប្រភព៖​ ទំនើប

Related Post

តើអ្នកមានដឹងទេថា ចេកផ្ដល់អត្ថប្រយោជន៍អ្វ៉ខ្លះសុខភាពអ្នកអត់? សូមអានអត្ថបទមួយនេះអ្នកនិងដឹងច្បាស់ជាមិនខាន….... ចេក ជាផ្លែឈើដែលងាយស្រួលស្វែងរកបាន និងមានតំលៃថោកសមរម្យ ប៉ុន្តែវាផ្ដល់សារប្រយោជន៍ យ៉ាងច្រើនដល់រូបរាងកាយមនុស្សយើង ព្រោះវាសម្បូរទៅដោយវីតាមីន A,B6, B12, កាលស្យូម ផូស្វ័រ ប៉ូតាស្យូម ការបូអ៊ីដ្រាត ថាមពល ព្រមទាំងជួយព្យាបាលជំងឺផ្សេងៗ បានទៀតផង….។   ...
Wow! ស្រីៗមានដឹងអត់នឹង? ការគេងស្រាតមានប្រយោជន៍ច្រើនណាស់ដល់សុខភាព…... មនុស្សម្នាក់ៗតែងតែត្រូវការគេងជារៀងរាល់ថ្ងៃ។ ការគេងវាមានលក្ខណៈប្លែកៗពីគ្នាសម្រាប់មនុស្សស្រីទូទៅ។ យើងបានផ្ដោតសំខាន់ទៅដល់ការដេកស្រាតរបស់មនុស្សស្រី ។ តើមនុស្សស្រីបានដឹងពីអត្ថប្រយោជន៍អ្វីខ្លះពីការដេកស្រាតនោះ? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនសម្រា...
រឿងដែលអ្នកម្តាយត្រូវដឹង! ពេលកូនប្រសូតមុនកំណត់... ប្រសូត​មុន​កំណត់​របស់​ស្ត្រី ​មានគភ៌​អាច​កើតឡើង​បាន​តាមច្រើន​មូលហេតុ តើ​ត្រូវ​ទប់ទល់​យ៉ាងណា ដើម្បីឱ្យ​កូនតូច​មាន​សុខភាព​រាងកាយ​រឹងមាំ? ថ្ងៃនេះ យើងមានចំណេះដឹង​ក្នុងការ​ត្រៀមខ្លួន និង​មើលថែទាំ​នៅពេល​កូន​ប្រសូត​ចេញមក​មុន​កំណត់ ហើយ​តើ​មានរឿង​ណា​ដែល​ត្រូវ...
ដឹងទេ!!! ទទួលទាន​ទឹកដូងក្នុងអំឡុងពេល​មានគភ៌ ធ្វើអោយកូនស្អាត​តាំងពីនៅក្នុងពោះ... ការ​ទទួលទាន​ទឹកដូង​រាល់ថ្ងៃ គឺជា​រឿង​មួយ​ល្អ​ណាស់​សម្រាប់នារីៗយើង ព្រោះ​នឹងធ្វើ​ឱ្យ​សាច់ និង​ស្បែក​របស់​អ្នក​ស្អាត មាន​សុខ​ភាពល្អ ចុះបើ​ស្ត្រី​មានគភ៌​វិញ តើ​នៅតែ​អាច​ទទួលទាន​ទឹកដូង​ទៀត​បាន​ដែរឬទេ? ថ្ងៃនេះ​យើង​មាន​ចម្លើយ​អំពី​រឿងនេះ​មក​ជម្រាបជូន​ដូចខា...
លំហាត់ប្រាណ ៥ក្បាច់ធ្វើឲ្យ ជើង និងត្រគាក ​របស់អ្នក​ស្រឡូន​ស្អាត... មនុស្សស្រី​តែងតែប្រាថ្នា​ចង់បាន​ជើងស្រឡូន និងគ្មានជាតិខ្លាញ់ដោយ​មិនចាំបាច់​ធ្វើលំហាត់ប្រាណ។ អនុវត្ត​លំហាត់ប្រាណងាយៗ​ដែលអ្នក​អាច​ធ្វើនៅ​ផ្ទះបាន អ្នកនឹង​ត្រូវ​ការ​ភាព​អត់ធ្មត់ និងពេលវេលា​ខ្លះរហូត​ដល់អ្នក​បានឃើញ​លទ្ធផល។ ១. អង្គុយលោត ឈរបង្ហើប​កែង...
error: Content is protected !!