ការតុបតែងគេហដ្ឋាន (Home Decoration)ដើម្បីទទួលស្វាគមន៍ការមកដល់នៃនិទាឃរដូវ

សង្គមនៃការច្នៃម៉ូតតុបតែងធ្វើការប៉ាន់ប្រមាណអំពី ភាពពេញនិយម សោភណ្ឌភាពនៃការតុបតែង ផលិតផល និងវិធីសាស្រ្ត ដែលពួកគេគិតថានឹងក្លាយជាចំណុចដៅសម្រាប់ឆ្នាំថ្មីនេះ ហើយថ្ងៃនេះ ទំនើប នឹងនាំមកជូនប្រិយមិត្តអ្នកអាន អំពីគោលគំនិតថ្មីៗនៃការតុបតែងគេហដ្ឋាន សម្រាប់រដូវក្តៅ នេះ។

រូបភាពលើជញ្ជាំងទទួលបានការបង្កើតដ៏ធំបំផុតនៅក្នុងសតវត្សន៍ទី២១។ ជាមួយការច្នៃប្រឌិតថ្មី និង​បច្ចេកវិទ្យា ឆាប់ៗនេះនឹងមានចំនួនគេហដ្ឋានតិចតួចបំផុតដែលមិនមានចូលរួមពាក់ព័ន្ធនឹងភាព​ពេញនិយមមួយនេះ។ ថ្ងៃនេះ ទំនើប សូមនាំមកជូននូវគំនិត យោបល់ របស់អ្នកជំនាញតុបតែង​គេហដ្ឋានល្បីៗនៅក្នុងក្រុមហ៊ុនតុបតែងធំៗ សម្រាប់គោលគំនិតនៃការតុបតែងគេហដ្ឋាន សម្រាប់ឆ្នាំ ២០១៧នេះ មកជូនមិត្តអ្នកអានធ្វើការស្វែងយល់។

 

លោក Joe Nahem របស់ក្រុមហ៊ុន Fox-Nahem Associates

«ពណ៌បៃតងជាពណ៌ពេញនិយមនៅក្នុងឆ្នាំនេះ ដូច្នេះក្រុមហ៊ុនយើងបានសម្រេចចិត្តប្រើប្រាស់​ស្រមោលដែលមានលក្ខណៈស្រដៀងនឹងពណ៌បៃតងនៅក្នុងគម្រោងការងាររបស់យើង។​ យើងមាន អារម្មណ៍ថាពណ៌នេះជាតំណាងឱ្យការចាប់ផ្តើមដ៏ស្រស់ស្រាយ និងដំណើរការយ៉ាងល្អជា​មួយ​វាយនភណ្ឌតំបាញ។»

ក្រុមហ៊ុន Elizabeth Metcalfe Interior & Design Inc.

អតិថិជនរបស់យើងចង់បានគេហដ្ឋានដែលមានភាពទំនើបទាន់សម័យ តែរួមផ្សំជាមួយភាពកក់ក្តៅ ការរាក់ទាក់ស្វាគមន៍ ហើយអ្វីដែលសំខាន់បំផុតគឺភាពស្រស់ស្អាត។ ទាំងនេះមានន័យថា ពួកគេចង់បានការតុបតែងដែលមានលក្ខណៈផ្ទាល់ខ្លួនខ្ពស់ រួមជាមួយសិល្បៈដើម សម្ភារៈមាន​សោភណ្ឌភាព អំពូលភ្លើរៀបចំតាមលំដាប់ ឬគ្រឿងសង្ហារឹមមានលក្ខណៈផ្ទាល់ខ្លួន។

លោកស្រី Ohara Davies-Gaetano នៃក្រុមហ៊ុនតុបតែង Ohara Davies-Gaetano Interiors

«ការតុបតែងមិនគ្រាន់តែជាការជះឥទ្ធិពលពីបែបផែនជាក់លាក់ណាមួយទៅលើទីតាំង និងរចនាបទ នៃកន្លែងណាមួយឡើយ។ ក្នុងឆ្នាំ២០១៧នេះ ខ្ញុំមានអារម្មណ៍ថា ការតុបតែងផ្នែកខាងក្នុង នឹងក្លាយ​ចាក់ឬសគល់កាន់តែជ្រៅជាមួយធាតុផ្សំចម្រុះ និងរចនាបទនៃពេលវេលា»

លោកស្រី Karen Howes នៃក្រុមហ៊ុន Taylor Howes

«ស្បែកជ្រលក់ពណ៌គឺជានិន្នាការដ៏ធំមួយនៅក្នុងការតុបតែងរបស់ក្រុមហ៊ុន។ យើងក៏នឹងប្រើប្រាស់វា នៅក្នុងសមាសភាពផ្សេងៗទៀត ចាប់ផ្តើមពីការប្រមូលផ្តុំជាកន្សោមដំបូង ដែលយើងនឹងចាប់ផ្តើម ដំណើរការនៃឆ្នាំក្រោយ។

លោកស្រី Katie Leede នៃក្រុមហ៊ុន Katie Leede & Company

«ការបើក បន្ទប់ ឬទីតាំងដែលជាទីកន្លែងប្រមូលផ្តុំមិត្តភក្តិ និងក្រុមគ្រួសារមកញ៉ាំអាហារជុំគ្នា ជជែក កំសាន្ត សរសេរអត្ថបទ ធ្វើការងារ ការកំសាន្តសប្បាយ និងគេង នឹងបន្តពង្រីកប្រជាប្រិយភាពជាវិធី សាស្រ្តដើម្បីទទួលបានផាសុកភាពនៅក្នុងពិភពលោកមួយដែលតែងតែធ្វើការផ្លាស់ប្តូរក្នុងមួយ​ប៉ព្រិចភ្នែក»។

លោក Neal Beckstedt នៃស្ទូឌីយោ Neal Beckstedt

«ការកោតសរសើរ និងវាយតម្លៃខ្ពស់លើវត្ថុបូរាណ កំពុងមានការកើនឡើងយ៉ាងខ្លាំង នៅក្នុងស្រទាប់ យុវវ័យ និងក្មេងជំនាន់ក្រោយ។ ខ្ញុំជឿជាក់ថា ក្នុងឆ្នាំ២០១៧ យើងនឹងធ្វើការបញ្ចូលសមាសភាពវត្ថុ បូរាណ និងរសជាតិនៃបូរាណកាលកាន់តែច្រើនទៅក្នុងការតុបតែង បង្កើតភាពស្រស់ស្អាត និងការ​រៀបចំអាងហែលទឹកក្នុងគម្រោងរបស់ក្រុមហ៊ុន។»

លោក Ed Ku នៃក្រុមហ៊ុន​ Coffinier Ku Design

«ក្នុងឆ្នាំ២០១៧នេះ ខ្ញុំសង្ឃឹមថានឹងបានឃើញពីភាពថ្លាដូចកញ្ចក់កា្លយជាការពេញនិយម ក្នុងការ​តុបតែងគេហដ្ឋាន ក៏​ដូចជាពិភពលោកមួយទាំងមូល។ ការប្រើប្រាស់ផលិតផលផ្លាស្ទិចថ្លា Acrylic និងកញ្ចក់គ្រីស្តាល់ Lucite នឹងនាំមកនូវភាពថ្លៃថ្នូរ និងមានតម្លៃខ្ពស់។»

លោក Francis Sultana

«សម្រាប់ឆ្នាំ២០១៧នេះ ខ្ញុំគិតថានិន្នាការដ៏ធំបំផុតនៃការតុបតែងគេហដ្ឋាននឹងផ្តោតលើភាពបរិសុទ្ធ ជាមួយនឹងភាពត្រង់ស្មើធេងដូចបន្ទាត់

សង្ឃឹមថាមិត្តអ្នកអាននឹងចូលចិត្តអត្ថបទមួយនេះ ជាពិសេសមិត្តៗជាអ្នកជំនាញតុបតែងគេហ​ដ្ឋាន។ សូមរងចាំតាមដានបន្តទៀតពីគំនិតច្នៃប្រឌិត និងម៉ូតតុបតែងថ្មីៗទៀត

ប្រភព៖ ទំនើប

error: Content is protected !!