loading...

មិនគួរអោយជឿ៖ ប្រេងអូលីវមិនត្រឹមតែសម្រាប់ចំអិនអាហារទេ វាអាចជួយរក្សាក្រចកដៃនិងជើង…

ដោយ ចរិយា

ឱសថផ្ទះបាយមានរបស់ខ្លះមិនត្រឹមតែប្រើសម្រាប់អាហារទេ អាចប្រើសម្រាប់ការថែរក្សាសម្រស់បានទៀតផង។ តួយ៉ាងដូចជាប្រេងអូលីវ អ្នកអាចយកទៅសម្រាប់ចំអិនអាហារ ហើយអ្នកក៏អាចប្រើប្រេងនេះមកថែរក្សាក្រចកដៃ និងជើងរបស់អ្នកបានដូចគ្នាដែរ។

១. ផលប្រយោជន៍របស់ប្រេងអូលីវ
ប្រេងអូលីវជួយធ្វើឲ្យស្បែកគល់ក្រចកមានសុខភាពល្អ និងជួយដល់ក្រចកលូតលាស់។ វីតាមីន E នៅក្នុងប្រេងអូលីវជួយឲ្យក្រចកឆាប់ដុះលូតលាស់ល្អ ថែមទាំងជួយឲ្យក្រចកងាយស្រួលស្រូបយកជាតិកាល់ស្យូម និងបង្កើនជាតិរ៉ែ។
ក្រៅពីនេះ ប្រេងអូលីវជួយក្រចកមិនឲ្យផុយស្រួយ និងរឹងមាំល្អ។

២. របៀបប្រើ
អ្នកគ្រាន់តែជ្រលក់ក្រចករបស់អ្នកទៅក្នុងប្រេងអូលីវ រួចត្រាំ ២០នាទី សឹមលាងចេញនឹងទឹកធម្មតា។ អ្នកអនុវត្តរៀងរាល់សប្តាហ៍ បន្ទាប់មកអ្នកនឹងឃើញពីប្រសិទ្ធភាពរបស់ប្រេងអូលីវ។

៣. វិធីការពារផ្សេងៗ
ជាការពិតដែលប្រេងអូលីវអាចជួយដល់ក្រចករបស់អ្នក តែអ្នកក៏ត្រូវអនុវត្តវិធីដទៃទៀតដែរដើមី្បពង្រឹងភាពមាំ និងសុខភាពក្រចករបស់អ្នក។
វិធីការពារមានដូចជា៖


• កុំឲ្យក្រចកត្រូវទឹកច្រើនពេក។ ការលាងដៃញឹកញាប់អាចធ្វើឲ្យក្រចកអ្នកទន់ខ្សោយ។
• ឈប់ប្រើទឹកជូតថ្នាំក្រចក ព្រោះជាតិគីមីនៅក្នុងទឹកថ្នាំនោះអាចធ្វើឲ្យក្រចកអ្នកស្ងួត ដែលបណ្តាលឲ្យក្រចកស្រួយ។
• អ្នកត្រូវបរិភោគអាហារសុខភាពដែលសម្បូរសារធាតុ Biotin (ជាវីតាមីន B ៧) សារធាតុ Omega 3 និងអាហារគ្រាប់ធញ្ញជាតិ សណ្តែក ស៊ុត គ្រាប់ល្ពៅ ប្រូខូលី និងទឹកដោះគោដើមី្បជួយដល់សុខភាពក្រចករបស់អ្នក។
• អ្នកគួរពាក់ស្រោមដៃជើង ជាពិសេសពេលអាកាសធាតុត្រជាក់ ព្រោះធាតុត្រជាក់អាចធ្វើឲ្យក្រចកអ្នកឆាប់បាក់ ដូច្នេះការពាក់ស្រោមដៃស្រោមជើងការពារទាំងស្បែកក្រចក និងក្រចករបស់អ្នក។

វិធីសាស្ត្រនេះមិនចំណាយច្រើនទេ។ សុភាពនារីសុភាពបុរសទាំងឡាយអាចសាកល្បងប្រើប្រេងអូលីវដើមី្បជួយដល់ការលូតលាស់ និងសុខភាពរបស់ក្រចកដៃក្រចកជើងរបស់លោកអ្នក។ ជាធម្មតា វត្ថុធាតុធម្មជាតិមិនផ្តល់ផលរហ័សដូចផលិតផលគីមីទេ ដូច្នេះសូមលោកអ្នកអត់ធ្មត់បន្តិច ហើយប្រតិបត្តិឲ្យបានជាប្រចាំ នោះលោកអ្នកនឹងឃើញលទ្ធផលជាក់ជាមិនខាន៕

 

ប្រភព៖ ទំនើប

Related Post

អុីចឹងបានបុរសៗ បូករួមទាំងមិត្រៗខ្ញុំមួយចំនួន ឆ្ងាញ់និងខារ៉ាអូខេណាស់! (មានវីដេអូ)... អុីចឹងបានបុរសៗបូករួមទាំងប្រុសខ្ញុំផងដែរ ឆ្ងាញ់និងខារ៉ាអូខេ? ព្រោះជាកន្លែងក្រាបពង ទ្រូងនិងទ្រូងអង្រួនរកគ្នា អស់ប៉ុន្មានអស់ទៅអោយតែពៅផ្តល់ក្តីសុខដ៏អនាធិបតេយ្យចឹងៗដល់រៀមរា ទោះម៉ោងនេះអូនជារបស់បង ហើយម៉ោងក្រោយអូនជារបស់គេដោយ សំខាន់ទុកអោយបងជក់ខ្យល់មួយកម្រួលសិ...
«ជួយស៊ែរបន្ត» ការរួម​ភេទ​តាម​មាត់អាចប្រឈមមុខនូវ​ជំងឺមហារីក​ក្បាល…... ការសិក្សា​ថ្មី​មួយ​បាន​អះអាងថា ការរួម​ភេទ​តាម​មាត់ (Oral Sex) បាន​ជួយ​រួមចំណែក​ក្នុងការ​កើនឡើង​ជំងឺមហារីក​ក្បាល​ក្នុង​ចំនួន​យ៉ាងច្រើន​។ នេះ​បើតាម​វេ​ប​សាយ Metro ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី​១០ កក្កដា​។​អង្គការ​សមាគម​មហារីក​អាមេរិក បាន​និយាយថា អម​ជាម...
ចូលដល់ក្នុងផ្ទះ ហៅនរណាក៏មិនឆ្លើយ!! មួយសន្ទុះមកទើបមន្ទីរពេទ្យ ទូរស័ព្ទមកប្រាប់ថា…... ៚ពេលខ្ញុំឈានជើងចូលមកដល់ក្នុងផ្ទះ ខ្ញុំចម្លែកចិត្តយ៉ាងខ្លាំង ព្រោះអីម្នាក់ៗក្នុងផ្ទះ មិនចាប់អារម្មណ៍នឹងខ្ញុំសោះ។ គ្មាននរណាសួរនាំខ្ញុំទេថា តើខ្ញុំទើបមកពីណា? ហេតុអីថ្មើរនេះ ទើបមកដល់? ឬក៏នាំគ្នានិយាយលេង ដូចសព្វមួយដងក៏ទេដែរ។ វារឹតតែធ្វើឲ្យខ្ញុំប្លែកចិត្តជ...
ដល់ម្លឹងផង! ​អ្នក​​គួរតែឡើងឋានសួគ៌​​រាល់យប់ព្រោះវាមានប្រយោជន៍ខ្លាំងណាស់!... ការរួមភេទទៀងទាត់មានសារៈសំខាន់ខ្លាំងណាស់ចំពោះទំនាក់ទំនងស្នេហា ជាពិសេសអ្នកដែលទើបនឹងរៀបការថ្មោងថ្មី។ លើសពីនេះទៅទៀត វាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងក្រៃលែងសម្រាប់សុខភាព។ អត្ថប្រយោជន៍ផ្លូវចិត្ត ការរួមភេទមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខមាលភាពផ្លូវអ...
ប្រុសៗគួរយល់ដឹង៖​សុខភាពផ្លូវចិត្តមនុស្សស្រី ពេលមានរដូវ... មនុស្សស្រី ពេលកំពុងមានរដូវ តែងតែមានអារម្មណ៍ឆេវឆាវ។ ក្នុងអំឡុងនោះអ្នកត្រូវការអ្នកផ្ទះ និងអ្នកនៅជុំវិញថ្នាក់ថ្នមអារម្មណ៍ តែភាគច្រើន គឺគេមិនដឹង ហើយពេលខ្លះ គេដឹងតែគេមិនអើពើ មិនយកចិត្តទុកដាក់ឡើយ ដូច្នេះស្ត្រីត្រូវចេះថែផ្លូវចិត្តដោយខ្លួនឯង។ សូមសាកល្បងវិធីខ...
error: Content is protected !!