ក្តៅៗ៖ ក្រសួង​វប្បធម៌​​ចាត់ការ​​​ម្ត​ង​ទៀតលើនាង​ដេនី ក្វាន់​ ចំពោះរឿង Live វី​ដេ​អូ​បង្ហោះ​​តាម​ហ្វេ​ស​ប៊ុ​ក​ក្នុង​សម្លៀក​បំពាក់​ស្ទើរ​បញ្ចេញ​សុដន់​ទាំងមូល​មក​​ក្រៅ

រាជធានីភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ត្រៀម​បើក​កិច្ចប្រជុំ​មួយ​​នៅ​ថ្ងៃ​ទី​២៥​ មេសា ខាង​មុខ​នេះ ដើម្បី​​ពិនិត្យ​ទៅ​លើ​បញ្ហា​ផ្លូវច្បាប់ ​ក្នុង​ចំណាត់ការ ការ​ដាក់​ពិន័យ​ទៅ​លើ​តារា​សម្តែង​​ដែល​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង គឺ​​នាង​ដេ​នី​ក្វា​ន់ ក្នុង​ពេល​​ដែល​តារា​រូប​នេះ​ នៅ​តែ​ធ្វើ​សកម្មភាព​គគ្លើន​ទៅ​នឹង​ចំណាត់ការ​របស់​ក្រសួង​ ។

ចំណាត់ការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈនា​ពេល​នេះ​ មិនមែន​ជា​លើក​ទី​មួយ​ទេ ពោល​កន្លង​មក​ក្រសួង ​ក៏​បាន​កោះហៅ​តារា​រូប​នេះ​ យក​មក​ដុះក្អែល​ម្តង​រួច​មក​ហើយ នៅ​ពេល​ដែល​តារា​រូប​នេះ ​បញ្ចេញ​រូបភាព​ស្ទើរ​អាក្រាត​កាយ​ជា​សា​ធារ​ណៈ ​។

ចំណាត់​ការ​ខាងលើ​នេះ​ផង​ដែរ ​បាន​ធ្វើ​ឡើងបន្ទាប់​ពី​កន្លង​ទៅ​ថ្មី​ៗ​នេះ​ តារា​សម្តែង​ដែល​មាន​មូលដ្ឋាន​មក​ពី​ខេត្តព្រះវិហារ​នាងដេ​នី​ ក្វា​ន់ បាន​Live វី​ដេ​អូ​បង្ហោះ​​តាម​ហ្វេ​ស​ប៊ុ​ក​ក្នុង​សម្លៀក​បំពាក់​ស្ទើរ​បញ្ចេញ​សុដន់​ទាំងមូល​មក​​ក្រៅ ដែល​ធ្វើ​ឲ្យ​អ្នក​បានឃើញ​បាន​ធ្វើការ​ស្តីបន្ទោស និង​រិះគន់​មិន​សំចៃ​មាត់​ ។

 

បើ​យោង​តាម​លិខិត​​អញ្ជើញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ​ដែល​ត្រូវ​បាន​ទម្លាយ​ដោយ​លោក​សុះ ម៉ាច ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ​​បាន​បញ្ជាក់​ថា លេខាធិការ​ក្រុមប្រឹក្សា​ពិន័យ ​សូម​អញ្ជើញ​អស់លោក​ ដែល​ជា​ក្រុមប្រឹក្សា​ពិន័យ​ទាំងអស់ ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២៥ ​មេសា នៅ​ទីស្តីការក្រសួង​ ។

លិខិត​ដដែល​នោះ​​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ ​ផ្តោត​ទៅ​លើ​ការ​ពិនិត្យ​ទៅ​លើ​ព្យសនកម្ម​នៃ​បទល្មើស​ដែល​បង្ក​ដោយ​កញ្ញាដេ​នី​ក្វា​ន់​។ ពិនិត្យ អនុម័ត​ដាក់​ពិន័យ​កញ្ញា ដេ​នី​ក្វា​ន់ ក្នុង​កម្រិត​ណាមួយ​ ឱ្យ​​ស្រប​ទៅ​តាម​ស្ថាន​នៃ​បទល្មើស​ដែល​គេ​បាន​ប្រព្រឹត្ត​។ពិនិត្យ​សម្រេច​ទៅ​លើ​ទម្រង់​លិខិត​ក្នុង​ការ​ដាក់​ពិន័យ​ ។ ប្រ​មើ​មើល និង​ទាញ​ការ​សន្និដ្ឋាន​ពី​លទ្ធផល​ជា​វិជ្ជមាន និង​អវិជ្ជមាន​បន្ទាប់​ពី​ចេញ​លិខិត​ដាក់​ពិន័យ​។ ពិភាក្សា​ស្វែងរក​បណ្តា​យន្តការ​បន្ថែម ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ក្នុង​ការ​ដាក់​ពិន័យ និង​បញ្ហា​ផ្សេង​ៗ​។

 

ទាក់ទង​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ ​កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ណាមួយ​ពីអ្នក​​នាង ដេ​នី​ក្វា​ន់ ឡើយ​នៅ​ថ្ងៃ​ទី​២១ ​មេសា ​នេះ ប៉ុន្តែ​ប្រធាន​សមាគម​សិ​ល្បករ​ខ្មែរ​លោក សុះ ម៉ាច បាន​ទទួលស្គាល់​ពី​បញ្ហា​ខាងលើ​នេះ និង​បាន​គាំទ្រ​ដល់​ការ​បង្កើត​ក្រុមប្រឹក្សា​ពិន័យ​នេះ​ឡើង ហើយ​ចំណាត់ការ​ទៅ​លើ​តារា​រូប​នេះ​យ៉ាងណា​នោះ​គឺ​នឹង​ដឹង​ទៅ​ថ្ងៃ​ទី​២៥​នេះ​។

លោក​បញ្ជាក់​ថា ការ​បង្កើត​ក្រុមប្រឹក្សា​ពិន័យ​នេះ​ឡើង​ គឺ​មាន​សា​រ​សំខាន់​ណាស់ សម្រាប់​ជា​ការ​តម្រង់​ទិស​ដល់​សិ​ល្ប​ករ សិ​ល្ប​កា​រិនី​​មួយ​ចំនួន​ ដែល​ភ្លេចខ្លួន​ ហើយ​បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​ ក្នុង​សង្គម​សិ​ល្បៈ​ខ្មែរ ហើយ​ការ​ធ្វើ​បែប​នេះ​ គឺជា​គំរូ​មួយ​ល្អ​សម្រាប់​សិ​ល្ប​ករ​ខ្មែរ​ជំនាន់​ក្រោយ​ផង​ដែរ ។

ប្រភព៖​ kohsantepheapdaily

Related Post

«ក្តៅៗ! ជួយស៊ែរផង» លោកតាបណ្ឌិត កុល ផេង ផ្តល់អាហារូបករណ៍ ១០០% ដល់កវីតូច ពេជ្រ ថៃ... ពិតជារីករាយជំនួសកវីតូចណាស់! តាមរយៈប្រភព Facebook ព្រះតេជគុណ Chhouk បានបង្ហោះដូចខាងក្រោម៖ #ដំណឹងដ៏រីករាយដល់ប្អូនប្រុស_ពេជ្រ_ថៃ នៅពេលដែលខ្ញុំផុសថានឹងជួយផ្ដល់សម្លៀកបំពាក់ដល់ប្អូនពេជ្រ ថៃ មានអ្នកសួរខ្ញុំថា ហេតុអីមិនជួយគាត់ផ្នែកសម្ភារៈសិក្សាវិញ ដូចជ...
រឿងមិននឹកស្មានដល់ក្រោយ គ្រូពេទ្យថៃចេញមុខបំភ្លឺរឿងដែលថា ទទួលទាន«ធុរេន»រួមជាមួយ«ស្រា»ផ្ទុះពោះវៀនស្លាប់... ថ្មីៗ​នេះ ព័ត៌មាន​ទទួលទាន​ធុ​រេ​ន​ជាមួយ​ស្រា ធ្វើឱ្យ​អ្នក​ដែល​ញ៉ាំ​ហើយ ស្រាប់តែ​ប្រឈម​នឹង​ការផ្ទុះ​បែក​ពោះវៀន កំពុងតែ​ធ្វើឱ្យ​ប្រជាជនមាន​ការភ័យខ្លាច​យ៉ាងខ្លាំង ។ ដើម្បី​ស្រាវជ្រាវ​ឱ្យ​ប្រាកដថា ការ​ទទួលទាន​បែបនេះ ពិតជា​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដូចខាងលើ​...
«តម្លៃមនុស្ស» គ្រូម្នាក់បង្ហាញក្រដាស់ប្រាក់២០ដុល្លារ១សន្លឹក ធ្វើអោយកូនសិស្សភ្លឺភ្នែកគ្រប់គ្នាដូចទើបងើបពីដេក…... លោកគ្រូមួយរូប កំពុងបង្រៀនសិស្សអោយស្គាល់អត្ថន័យថា #តម្លៃ លោកបានយកក្រដាសប្រាក់ ២០ ដុល្លារ ថ្មីស្រឡាងមួយសន្លឹក មកបង្ហាញអោយសិស្សក្នុងថ្នាក់៖ គ្រូ៖ នេះជាក្រដាសប៉ុន្មាន ?? សិស្ស៖ ២០ ដុល្លារ (សិស្សឆ្លើយព្រមគ្នា) គ្រូ៖ ចុះបើខ្ញុំញីក្រញីក្រញុក តើអ...
កង់បីបុកឡានគេទៀតហើយ! បុកឥតល្ហែរ! តែលើកនេះអត់សំពះសំទោសទេ…... 😤 កង់បីបុកឡានគេទៀតហើយ!!​ បុកឥតល្ហែរ! 😬 តែលើកនេះអត់សំពះសំទោសទេ 😡 តែបែរជារករឿងឈ្លោះជាមួយម្ចាស់ឡានវិញទៀត!​ យ៉ាងណាយើងមិនទាន់ដឹងខាងណាខុសខាងណាត្រូវទេ ចង់ដឹងសាច់រឿង សូមទស្សនាវីឌីអូ។​ បើមានអ្នកដឹងរឿងច្បាស់ក៏សូម Comment ប្រាប់ផង។ 👉 តោះ​ទស្សនាវីដេអូទា...
ញ៉ាក់សាច់! កំពូលមីស៊ីល៥​ប្រភេទ​ដ៏​មាន​ឥទ្ធិពល​និង​ធំ​​​បំផុត​​ ​​ធ្លាប់​បាន​​ធ្វើតេស្ត​ជោគជ័យ​ រុស្សុីជាប់លេខ១…... ថ្មី​ៗ​នេះ ​ព្រឹត្តិការណ៍​ដ៏​ក្ដៅ​គគុក​រវាង​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​ កំពុង​តែ​ធ្វើ​ឲ្យ​មហា​អំណាច​ក្នុង​ពិភពលោក​ក្ដៅ​ក្រហាយ​ ពិសេស​អាមេរិក​ និង​រុស្សី​ ដែល​សកម្មភាព​នេះ​អាច​បញ្ជាក់​បាន​ថា ​ពួក​គេ​កំពុង​ដាស់​សង្គ្រាម​លោក​លើក​ទី​៣​ឲ្យ​ភ្ញាក់...
error: Content is protected !!