អាមេរិក​និង​ចិន​សម្លឹងមើល ខណៈ​ពូ​ទីន​ស្វះ​ស្វែងរក​កិច្ចព្រមព្រៀង​លក់​អាវុធ​ទៅអោយ​ឥណ្ឌា

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានទៅដល់ឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ទី៤តុលា ដោយសង្ឃឹមថា នឹងសំរេចបានកិច្ចព្រមព្រៀងលក់អាវុធតំលៃរាប់ពាន់លានដុល្លារ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោកណារេនដ្រា ម៉ូឌី ដែលវាទំនងជានឹងធ្វើអោយចិននិងអាមេរិក ព្រមទាំងប៉ាគីស្ថានមិនពេញចិត្ត។ រដ្ឋាភិបាលវិមានក្រឹមឡាំង បាននិយាយនៅមុនដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ថា “ចំណុចសំខាន់” នឹងជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំលៃ ៥.០០០លានដុល្លារ សំរាប់ប្រគល់ប្រព័ន្ធការពារអាកាសទំនើបចុងក្រោយធុន S-400

Read more

កំពូល​រថយន្ត​ជប៉ុន​អាច​ស្ទុះ​ពី​០-១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើពេល​មិន​ដល់​២​វិនាទី តែតម្លៃ​ជាង​៤​លាន​ដុល្លារ​

ការបញ្ជាទិញ​ជាមុន​បានចាប់ផ្តើម​សម្រាប់​ម៉ូ​ដែល​ដំបូង​ នៃ​រថយន្ត​អគ្គិសនី​តម្លៃ ៤,០៤ លាន​ដុល្លារ ដែល​ក្រុមហ៊ុន​ផលិត​អះអាងថា​អាច​ស្ទុះ​ពី ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើពេល​មិន​ដល់​២​វិនាទី​។​ ​រថយន្ត​អនាគត Aspark Owl ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន Aspark កំពុង​ដាក់តាំង​បង្ហាញ​នៅ​ពិព័រណ៍​រថយន្ត​ទីក្រុង​ប៉ារីស​នៅ​សប្តាហ៍​នេះ​។​ ​នៅ​ពិធី​ដាក់តាំង​បង្ហាញ អ្នក​ផលិត​រថយន្ត​នេះ​បាន​និយាយថា វា​មាន​កម្លាំង ៤៣០ សេះ មាន​ទម្ងន់ ៨៦០

Read more

ភ័យបះសក់! ភ្ញាក់ពីដេកទៅដោះមង​ បែរជាជាប់ក្រពើនៅក្នុងស្ទឹងមេទឹក ខេត្តពោធិ៍សាត់

ពោធិ៍សាត់: បុរសម្នាក់ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសត្វក្រពើ ដ៏ធំមួយក្បាល ជាប់មងដែលខ្លួនបានដាក់រកត្រី​ ក្នុងស្ទឹងមេទឹក​។ ហេតុការណ៍​នេះ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម​ ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅក្នុងស្ទឹងមេទឹក​ ដែនជម្រកសត្វព្រៃភ្នំសំកុស​ ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​។ ប្រជាពលរដ្ឋឈ្មោះ មឿន​

Read more

ទស្សនាស្ពាន​កញ្ចក់​ថ្មី​គួរឱ្យ​ស្ញើប​មួយទៀត ​បើកសម្ពោធ​នៅលើ​ភ្នំ​ធៀន​មិន​ (មានវីដេអូ)

ស្ពានកញ្ចក់គួរឱ្យស្ញើបមួយទៀត ត្រូវបានបង្ហាញដល់អ្នកក្លាហានទាំងឡាយ។ ស្ពានក្រាលកញ្ចក់ឈ្មោះ ជ្រលងភ្នំនាគព័ន្ធ ដែលបានបើកសម្ពោធ កាលពីថ្ងៃទី១ ខែសីហា នៅលើភ្នំធៀនមិន ខេត្តហ៊ូណាន គឺជាកន្លែងទេសភាពថ្មី ដែលមានតម្លៃសម្រាប់ការដើររុករក។ ឈរនៅលើស្ពានកញ្ចក់នេះ អ្នកទេសចរនឹងរីករាយជាមួយនឹងទេសភាពលាតសន្ធឹងទូលាយ ដ៏ស្រស់ស្អាត នៃផ្លូវមាត់ទ្វារធំ ជាផ្លូវដែលមានប្រវែង ១១គីឡូម៉ែត្រ និងមានគន្លាក់បត់កោង ៩៩តង់ ទម្រាំឡើងទៅដល់កំពូលភ្នំ។

Read more

អង្គការ​ PETA ថ្កោលទោស​យាយ​ចាស់​ដែល​សម្លាប់​ក្រពើ​ ដើម្បី​សងសឹក​

លោកយាយ​ម្នាក់​បានសម្លាប់​ក្រពើ​ដ៏​ធំ​មួយ​ក្បាល ដែលមាន​ទម្ងន់​ដល់​ទៅ ២៦៣ គីឡូក្រាម​គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី​គាត់​អះអាងថា​វា​បាន​ស៊ី​សេះ​របស់គាត់ បណ្តាលឱ្យ​អង្គការ​ការពារ​សិទ្ធិ​សត្វ​ឈ្មោះ​ប៉េ​តា​( PETA) ថ្កោលទោស​គាត់​យ៉ាងខ្លាំង​។ លោកយាយ ជូ​ឌី ខូច​រែ​ន (Judy Cochran) អាយុ ៧៣ ឆ្នាំ ចៅហ្វាយក្រុង​លី​វី​ង​ស្តុ​ន (Livingston) ដែលជា​ក្រុង​តូច​មួយ​ស្ថិតក្នុង​រដ្ឋ​តិច​សាស សហរដ្ឋ​អាម៉េរិក

Read more

មុននេះបន្តិច ឆេះ​ក្លឹប​កម្សាន្ដ​ចិន​ “ENTERTAIMNENT CLUB” នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ​: នៅវេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់ ថ្ងៃ​២៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ មាន​អគ្គិភ័យ​កំពុង​ឆេះ​ក្លឹប​កម្សាន្ត​របស់​ជនជាតិ​ចិន​មួយកន្លែង ឈ្មោះ ENTERTAIMNENT CLUB ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​។​ ​សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា ភ្លាមៗ​នោះ​សមត្ថកិច្ច​ផ្នែក​ពន្លត់​អគ្គិភ័យ បាន​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​តាម​បច្ចេកទេស​។ គេ​នៅ​មិនទាន់​ដឹង​ពី​ដើមហេតុ អគ្គិភ័យ​នេះ​នៅឡើយ​។ ​យ៉ាងណាក៏ដោយ ក្នុង​អគ្គិភ័យ​នេះ ក្រៅពី​ខូចខាត​សម្ភារៈ​មួយចំនួន​នៅក្នុង​ក្លឹប មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​៕

Read more

សាហាវណាស់! គ្រាន់តែមើលមុខសោះ ក៏ខឹងដកកាំភ្លើងបាញ់ស្លាប់ម្នាក់ទាំងព្រឹកព្រលឹម!

ភ្នំពេញ: តាមសេចក្តីរាយការណ៍ ព័ត៌មានបឋមមកថា បុរសអ្នកអូសបន្លែម្នាក់ ត្រូវខ្មាន់កាំភ្លើង បាញ់ប្រហារត្រូវចំនួន ៤គ្រាប់ បណ្ដាលឲ្យស្លាប់ ផ្កាប់មុខក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម នៅម្ដុំផ្សារនាគមាស ទល់មុខផ្ទះសំណាក់A5 សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង៦ព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។

Read more

សុំប្រពន្ធរួមរ័កមិនបាន តូចចិត្តទៅចងកសម្លាប់ខ្លួន

កំពង់ស្ពឺ: បុរសម្នាក់ខឹងប្រពន្ធមិនឲ្យរួមរ័កសម្រេចចិត្តចងកសម្លាប់ខ្លួន។ ហេតុការណ៍នេះ កើតឡើងនៅចំណុចភូមិព្រៃទួល ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។ មន្ត្រីនគរបាលបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតខ្លួនឯងមានឈ្មោះ អ៊ឹម កេ អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រៃទួល ឃុំវល្លិសរ ស្រុកសំរោងទង។

Read more

ឱ្យតែ​ចង់​រៀន ទោះជា​ចំណាស់​ណា​ក៏​មិន​ហួសពេល​ដែរ​

លោកយាយ កាយ​សន ស៊ុ​ក​សើម (Kaysorn Sukserm) មាន​អាយុ ៨៤ ឆ្នាំ​ទៅហើយ ប៉ុន្តែ​គាត់​ទើបតែ​ចូល​ប្រឡង​ថ្នាក់​ទី​៦ ប៉ុណ្ណោះ​។ នោះ​គឺ​ដោយសារតែ​គាត់​ស្តាយ​ដែល​មិនបាន រៀន​កាលពី​ក្មេង​។ ​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែសីហា លោកយាយ​ជនជាតិ​ថៃ ដែល​រស់នៅ​តំបន់​ជនបទ​ក្នុង​ខេត្ត យ៉ា​សូ​ថុ​ន (Yasothon) ប្រទេស​ថៃ

Read more

ចេះៗ​គួរឱ្យ​ស្រឡាញ់​ណាស់​! ពេល​សត្វ​ទៅ​រំខាន​អ្នក​ថតរូប​សត្វព្រៃ

​សត្វ​ខ្លះ​ទំនងជា​អៀន​មិន​ហ៊ាន​ចូលចិត្ត​កាមេរ៉ា​ទេ ប៉ុន្តែ​សត្វ​ដែល​ចង់ដឹង​ចង់ឃើញ​ទាំងនេះ ហាក់​មិន​ខ្លាច​ទាល់តែសោះ នៅពេល​ពួកវា​ចូល​កៀក​អ្នក​ថតរូប ​ក្នុង​ដែន​ជម្រក​ធម្មជាតិ របស់​ពួកវា​។​ ​រូបភាព​គួរឱ្យ​ខ្នាញ់​ទាំងនេះ ​បង្ហាញ​ពី​សកម្មភាព​ខ្លា ខ្លាឃ្មុំ បក្សី​តូចធំ និង​សត្វ​ផ្សេងៗ​ចូលទៅ​រំខាន អ្នក​ថតរូប ខណៈពេល​អ្នក​ថតរូប​ទាំងនោះ​ កំពុង​រង់ចាំ​អង្ក​ត​មើល​អ្វីដែល​កំពុង​កើតឡើង​។ ​រូបភាព​ទាំងនេះ ​ត្រូវគេ​ថត​បាន​នៅ​ប្រទេស​បុ​ត​ស្វា​ណា ក្នុង​ទ្វីបអាហ្វ្រិក ប្រទេស​កាណាដា និង​ប្រទេស​អូទ្រីស ជាដើម​។

Read more

ផ្ទះ​ដែល​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​អ្នក​ចូលចិត្ត​រស់នៅ​ដាច់​សង្វែង និង​ត្រូវការ​ភាពស្ងប់ស្ងាត់​

​មនុស្ស​គឺជា​សត្វ​សង្គម​។ នេះ​បានសេចក្តីថា មនុស្ស​តែងតែ​រស់នៅ​ផ្តុំគ្នា​ជា​សហគមន៍​ពោលគឺ មិនអាច​រស់នៅ​ដាច់​សង្វែង​តែម្នាក់ឯង​បានឡើយ​។ ​ទោះជា​យ៉ាងណា​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​មិន​ដូចគ្នា​ឡើយ​។ ខណៈ​មនុស្ស​ភាគច្រើន ចូលចិត្ត ភាព​អ៊ូអរ​មាន​គ្នីគ្នា មនុស្ស​មួយចំនួន​តូច​ចូលចិត្ត​រស់នៅ​ដាច់​សង្វែង​ពី​គេឯង​ព្រោះតែ​ត្រូវ ការ​ភាពស្ងប់ស្ងាត់​។​ ​ប្រហែល​ដោយសារ​មនុស្ស​មួយចំនួន​តូច ដែល​ចូលចិត្ត​រស់នៅ​ដាច់​សង្វែង​ពី​គេឯង និង​ត្រូវការ​ភាព ស្ងប់ស្ងាត់​ខ្លាំង​បែបនេះហើយ បានជា​លេច​វត្ត​មានផ្ទះ​ដាច់​សង្វែង​បំផុត​នៅ​ទូទាំង​ពិភពលោក​។ ​ផ្ទះ​ទាំងនេះ​គឺជា​កន្លែង​ដ៏​ល្អ​បំផុត សម្រាប់​គេចចេញ​ពី​ការរស់នៅ​តាម​ទម្លាប់​ក្នុងសង្គម និង​ជីវិត រស់នៅក្នុង​ទីក្រុង​ដែលមាន​ការប្រកួតប្រជែង​គ្នា​គួរឱ្យ​ធុញទ្រាន់ ហើយ​រីករាយ​ទទួលយក​ភាព

Read more

ចាប់ខ្លួនជនសង្ស័យដែលឆក់ការបូបលោកអធិការរងខណ្ឌមានជ័យបានហើយ

ភ្នំពេញ៖ ជនសង្ស័យដែលបានធ្វើសកម្មភាពឆក់ការបូប លោកអធិការរងខណ្ឌមានជ័យពេលនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញឃាត់ខ្លួន កាលពីរវេលាម៉ោង ៦ល្ងាច នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ នៅចំណុចផ្ទះសំណាក់ទិតហួរ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស

Read more

ចរាចរណ៍តាមផ្លូវជាតិលេខ៤ ត្រូវបានកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀងសាជាថ្មី

ព្រះសីហនុ: ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ចរាចរ តាមដងផ្លូវជាតិលេខ៤ ទៀតហើយ នាល្ងាចថ្ងៃនេះ។ មន្ត្រីកងរាជអាវុធហត្ថ ស្រុកកំពង់សិលាបានថ្លែងថា គិតត្រឹមម៉ោងជិត ៥ល្ងាចថ្ងៃ១៧ កញ្ញា ២០១៨នេះ ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ម្តុំស្ពានស្ទឹងសំរោង ក្នុងស្រុកកំពង់សីលា បានបិទទាំងស្រុងហើយ ទាំងរថយន្តធំ និងរថយន្តតូចៗទាំងអស់ មិនអនុញ្ញាតឲ្យបើកបរឆ្លងកាត់ឡើយ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ផ្សេងៗ ក្រោយមានជំនន់ទឹកភ្លៀង

Read more

រឿងមេប៉េអឹមខេត្តព្រះវិហារស៊ីដាច់លុយឧបត្ថម្ភចំនួន ៨០លានរៀល ត្រូវនាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យធ្វើអធិការកិច្ចហើយ

ភ្នំពេញ: នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស បានបញ្ជាឲ្យគណៈកម្មការចំពោះកិច្ចចុះធ្វើអធិការកិច្ចរឿងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ត្រូវបានកូនចៅក្រោមឱវាទចោទប្រកាន់ថា បានស៊ីដាច់លុយឧបត្ថម្ថចំនួន ៨០លានរៀល ដែលជាលុយឧបត្ថម្ភដល់អង្គភាព ដើម្បីចែកមន្ត្រីអាវុធហត្ថ។ គណៈកម្មការចំពោះកិច្ចបានចុះទៅដល់ខេត្តព្រះវិហារហើយ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី១៨ ខែកញ្ញា

Read more

ក្រសួងពាណិជ្ជកម្ម: តម្លៃលក់ប្រេងឥន្ធនៈកើនឡើង១០០រៀលក្នុងមួយលីត្រ

ភ្នំពេញ: តាមកត់សម្គាល់តម្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយនានា ក្នុងរាជធានីភ្នំពេញបានកើនថ្លៃ ១០០រៀលក្នុងមួយលីត្រ នេះប្រៀបធៀបរយៈពេល១៥ថ្ងៃដូចគ្នាកន្លងទៅ សម្រាប់តម្លៃលក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨បានឲ្យដឹងថា តម្លៃលក់ប្រេងឥន្ធនៈ ដែលកំណត់ដោយអន្តរក្រសួងរយៈពេល១៥ថ្ងៃម្តង គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ក្រសួងកំណត់ឲ្យលក់សម្រាប់ប្រេងសំាងធម្មតាថ្លៃ៤.១៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតថ្លៃ៤.០០០រៀលក្នុងមួយលីត្រ។ ដោយឡែក

Read more

អ្នកនេសាទហ្វីលីពីន ចាប់បានត្រីមឹកដ៏ធំ ប្រវែងជាង២ម៉ែត្រកន្លះ​

សត្វមឹកដ៏ធំមួយប្រវែង២,៤៤ម៉ែត្រនេះ ត្រូវចាប់បានដោយអ្នកនេសាទហ្វីលីពីនម្នាក់ នៅសមុទ្រហ្វីលីពីននៅតំបន់កោះ Tawi-tawi របស់ហ្វីលីពីន​ កាលពីព្រឹកថ្ងៃសៅរ៍ទី៧មេសា សប្តាហ៍មុន។ ត្រីមឹកនេះ មាន​ប្រវែងទទឹង០,៤៥ម៉ែត្រ។ ត្រីមឹកដ៏ធំនេះ ត្រូវបានគេជឿថាជាមឹកដ៏ធំជាងគេបំផុត តាមតែធ្លាប់ចាប់បានកន្លងមកនៅតំបន់កោះនេះ។ ទោះជាយ៉ាងណាពួកអ្នកស្រុក ដែលចោមរួមមើលត្រីមឹកដ៏ធំនេះ ជឿថាទំនងជាមានមឹកធំៗដូចនេះជាច្រើនទៀតនៅតំបន់កោះនោះ៕

Read more

ជ្រូក​សិច​ស៊ី​បំផុត​លើ​លោក ដើរ​គ្រលែង​ចង្កេះ រំខាន​ចរាចរណ៍​លើផ្លូវ​ហាយ​វេ​ដ៏​មមាញឹក​ក្នុងប្រទេស​ចិន​ (មានវីដេអូ)

ជ្រូក​សិច​ស៊ី​មិន​គួរឱ្យ​ជឿ​មួយ​ក្បាល​ ជាមួយ​ចំណង់​ចំណូលចិត្ត​ដើរ​បង្ហាញ​ម៉ូត​ បាន​បោះបង់ចោល​ជីវិត​នៅតាម​កសិដ្ឋាន​ មក​ជ្រើស​យក​ជីវិត​នៅលើ​ផ្លូវថ្នល់​ហាយ​វេ​ដ៏​មមាញឹក​ក្នុងប្រទេស​ចិន​។ សត្វ​ជ្រូក​នេះ​បានធ្វើឱ្យ​ស្ទះចរាចរណ៍ ខណៈដែល​ក្រុម​អ្នកដំណើរ​ដ៏​ស្រឡាំងកាំង​នាំគ្នា​អើតមើល​តាម​បង្អួច​ឡានក្រុង​។​ ប៉ុន្តែ​បន្ទាប់ពី​មាន​អារម្មណ៍​កក់ក្តៅ​ដូច​ក្នុង​នៅក្នុង​ផ្ទះ​ខ្លួនឯង សត្វ​ជ្រូក​នេះ​បាន​បន្ត​ដើរ​លើផ្លូវ​ធ្វើ​ព្រងើយ ដោយ​គ្រលែង​ចង្កេះ​ទៅ​ឆ្វេង​ទៅ​ស្តាំ​។​ តាម​ដឹង ជ្រូក​រត់គេចខ្លួន​នេះ​បាន​ធ្លាក់​ពី​ទ្រុង​ឡាន​ដឹកទំនិញ​មួយ ដែល​បើកបរ​លើ​ស្ពាន​។​ ពួក​អ្នកដំណើរ​ដ៏​ស្រឡាំងកាំង​ម្នាក់​នៅលើ​ឡានក្រុង​បាន​ថត​កូនជ្រូក​នេះ​នៅ​ទីក្រុង​តា​លៀន ក្នុង​ខេត្ត​លាវ​នី​ង ប្រទេស​ចិន​៕

Read more

ដោយសារ​ព្យាយាម​ថត​ស៊ែ​ល​ហ្វី យុវជន​ម្នាក់​ធ្លាក់​ជ្រោះ​ស្លាប់​

យុវជន​អ៊ីស្រាអែល ម្នាក់​ដែល​ទៅ​ដើរលេង​កម្សាន្ត​នៅ​សហរដ្ឋអាមេរិក រយៈពេល ២ ខែ បាន​ស្លាប់​យ៉ាង​អាណោច​អាធ​ម​គួរឱ្យ​ស្លុត បន្ទាប់ពី​ធ្លាក់​ពី​ទឹកធ្លាក់ ណេ​វ៉ា​ដា ( Nevada Fall) នៅ​ឧទ្យាន​ជាតិ​យ៉ូ​សេ​ម៉េ​ទី (Yosemite National Park) ខណៈពេល​កំពុង​ព្យាយាម​ថត រូប​ស៊ែ​ល​ហ្វី​។ កំលោះ ថូ​មី ហ្វ្រែ​ង​ហ្វឺត​ទ័​រ

Read more

ឆ្មា​ឈ្មោល​រោគ​ចិត្ត​លួច​តែ​ខោអាវ​ទ្រនាប់​ស្រីៗ ធ្វើឱ្យ​ម្ចាស់​ខ្មាស​គេ

​ឆ្មា​ឈ្មោល​មួយ​ក្បាល​បានធ្វើឱ្យ​ម្ចាស់​របស់​វា​ខ្មាស​គេ​យ៉ាងខ្លាំង ​បន្ទាប់ពី​វា​បាន​លួច​ខោអាវ​ទ្រនាប់ របស់​ស្រីៗ​ដែល​រស់នៅ​ក្បែរ​ខាង​។ ឆ្មា​ឈ្មោល​រោគ​ចិត្ត​ឈ្មោះ បា​ស៊ី​ល (Basil) ខាងលើនេះ​បាន​ចូល​លួច​ខោអាវ​ទ្រនាប់​របស់ អ្នកជិតខាង​នៅ​តំបន់​ហា​ណូ​វើ (Hanover) ក្រុង​ប្រៃ​ថុ​ន (Brighton) ប្រទេស​អង់គ្លេស ច្រើន​ខែ​មកហើយ​។ វា​មាន​អាយុ​ត្រឹមតែ ៣ ឆ្នាំ ឆ្មា​ក្បាលខូច​នេះ​មិន​ត្រឹមតែ​លួច​ខោអាវ​ទ្រនាប់​ទេ វា​ក៏​លួច​ស្រោមជើង​ដែរ​។​ បន្ទាប់ពី​លួច​របស់​ទាំងអស់នេះ​មក​ដាក់​ផ្ទះ ម្ចាស់​របស់​វា​ឈ្មោះ

Read more

បេ​ក្ខ​នារី​ម្នាក់​រំភើប​ស្រក់​ទឹកភ្នែក​នូវ​លទ្ធផល​ប្រឡង​របស់ខ្លួន​ពី​និទ្ទេស​ D​ មក​និទ្ទេស​ A

ព្រះ​វិហារៈ​បន្ទាប់ពី​ការប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ជា​លើក​ទី​២​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​បេ​ក្ខ​នារី​មួយរូប​នៅ​ខេត្តព្រះវិហារ​មួយរូប​បាន​រំភើប​រហូត​ស្រក់​ទឹកភ្នែក​ក្រោយពី​និទ្ទេស​D​ប្រែ​មក​ទទួលបាន​និទ្ទេស​A​វិញ​។​ ​បេ​ក្ខ​នារី​រូបនេះ​ឈ្មោះ ជួប ណា​ម៉ាន អាយុ​១៨​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១២A មកពី​វិទ្យា​ល​យ័រ​វៀង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​ថា លទ្ធផល​ប្រឡង​បាក់​ឌុប ដែល​ប្រកាស​លើក​ទី​១ នាង​ទទួលបាន​និទ្ទេស D​។ នាង​មិនសូវ​សប្បាយចិត្ត នឹង​លទ្ធផល​បែប​នោះទេ ព្រោះ​ដោយសារ​មុខវិជ្ជា​គណិតវិទ្យា នាង​ធ្វើ​បានល្អ ប៉ុន្តែ​បែ​ជា​ធ្លាក់​ទៅវិញ​។​

Read more

ស្លាប់​ម្នាក់​និង​របួស​ម្នាក់ ក្នុងគ្រោះថ្នាក់ម៉ូតូបុកម៉ូតូ នៅ​ស្រុក​ចុងកាល់​

ឧ​ត្ត​រ​មានជ័យ​: មនុស្សម្នា​ក់បាន​ស្លាប់ និង​របួស​ម្នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ វេលា​ម៉ោង​៣​និង​១២​នាទី​រសៀល​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​ចំណុច​បឹង​ឈូក ស្ថិតនៅ​ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ អ្នកបើកបរ​ម៉ូតូ​បើកបរ​ម៉​តូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស្លាក​លេខ សៀមរាប 1X 3873 មានឈ្មោះ រ៉ែ​ម

Read more
error: Content is protected !!