loading...

ក្តៅៗ…ជួយ Share បន្ត! អាមេរិក និង​ កូរ៉េខាងជើង ប្រកាសសង្គ្រាម​ដែល​ត្រូវ​ប្រើ​ប្រើ​អាវុធ​កំរិតធ្ងន់…!

​កូរ៉េខាងជើង​បាន​ត្រៀម​រួចរាល់​ទីតាំង​បាញ់​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​។ នេះ​បើតាម​រូបភាព​ផ្កាយរណប​បង្ហាញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣​មេសា ដោយ​វិ​ប​សៃ​តិ៍​អាមេរិកាំង 38 North ដែល​តាមដាន​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង​។ អ្នកជំនាញ​វាយតម្លៃថា កូរ៉េខាងជើង​នឹង​អាច​បាញ់​សាកល្បង គ្រាប់បែកនុយក្លេអ៊ែរ​លើ​ក​ទី ៦ នាឱកាស​បុណ្យខួបកំណើត​លោក​គីម អ៊ី​ល​ស៊ុ​ង ជីតា​របស់លោក​គីម​ជុង​អ៊ុន​នៅ​ថ្ងៃ​សៅរ៍​ទី ១៥​មេសា​។​

នៅ​ថ្ងៃ​សៅរ៍​ខាងមុខ កូរ៉េខាងជើង​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ខួបកំណើត ១០៥​ឆ្នាំ របស់​ស្ថាបនិក​កូរ៉េខាងជើង គឺ​លោក​គីម អ៊ី​ល​ស៊ុ​ង ដែលជា​ជីតា របស់​មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន​។ បើសិន​ទីតាំង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ត្រៀមខ្លួន​រួចរាល់​ហើយ មានន័យថា កូរ៉េខាងជើង​នឹង​អាច​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ នៅ​ថ្ងៃបុណ្យ​ខួបកំណើត​ជីតា​របស់​មេដឹកនាំ​គីម ជុង​អ៊ុន​។ កន្លងមក នៅពេល​រៀបចំ​ពិធីបុណ្យ​ជាតិ​សំខាន់ កូរ៉េខាងជើង តែង​បាញ់​សាកល្បង​មី​ស៊ី​ល ដើម្បី បង្អួត បច្ចេកវិទ្យា និង​កម្លាំងយោធា​របស់​ខ្លួន​។​

​បើសិន​កូរ៉េខាងជើង​នៅតែ​ផ្គើន​អាច​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​មែន នោះ អាមេរិក​ប្រហែល​មិន​ជ្រើស​យក​ជម្រើស​យោធា ដើម្បី​ឆ្លើយតប​នឹង​កូរ៉េខាងជើង​ទេ​។ កូរ៉េខាងជើង​មិនមែន​ស៊ី​រី ដែល​អាមេរិក​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​មួយ​ប្រា​វហើយ ក៏​ចប់​នោះទេ​។ កូរ៉េខាងជើង​ដែលមាន​កងទ័ព និង​សព្វាវុធ​សន្ធឹកសន្ធាប់​បាន​ព្រមាន​រួចហើយ​នឹងធ្វើ​សង្គ្រាម​នុយ​ក្លេ​អ៊ែរ ដើម្បី ដើម្បី​វាយបក ប្រឆាំងនឹង​ការវាយប្រហារ ឈ្លានពាន​ណាមួយ​របស់​អាមេរិក​។

អាមេរិក​ដឹងថា ផ្លូវ​យោធា ទោះ​ជាមួយ​ជំហាន​តូច ដោយ​បាញ់​មី​ស៊ី​ល​ព្រមាន​កូរ៉េខាងជើង គឺ​នឹង​អាច​បណ្តាល​មាន​សង្គ្រាម​ផ្ទុះ​ឆាបឆេះ នៅ​ឧបទ្វីប​កូរ៉េ​ទាំងមូល​។ គេ​ជឿថា បើ​មើល​តាម​កម្លាំង​ទ័ព​កូរ៉េខាងជើង ដែល​ឈរជើង​នៅតាម​ព្រំដែន កូរ៉េ​ទាំងពីរ កូរ៉េខាងជើង​នឹង​អាច​បាញ់​ខ្ទេចខ្ទីរ​ទីក្រុង​សេ​អ៊ូ​ល បើសិន​មានការ​ផ្ទុះអាវុធ​ណាមួយ ចាប់ផ្តើម​ឡើង​ដោយ​អាមេរិក​។ រដ្ឋបាល​អាមេរិក របស់លោក​ដូ​ណា​ល់ បាន​បញ្ជូន​កង​នាវាចម្បាំង​ទៅ​ឧបទ្វីប​កូរ៉េ ដើម្បី គ្រាន់តែ​កំញើញ​ប៉ុណ្ណោះ ពោលគឺ​អាមេរិក​នៅ​មិនទាន់​ត្រៀមខ្លួន ហើយក៏​មិន​ចង់​ប្រឈមមុខ​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ដែរ​។ តាម​មន្ត្រី​របស់​សេត​វិមាន ដែល​បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​Reuters រដ្ឋបាល​អាមេរិក​អាច​ជ្រើស​រើសយក​ជម្រើស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ជាជាង​ប្រើ​ជម្រើស​យោធា ក្នុងករណី​ដែល​កូរ៉េខាងជើង​នៅតែ​ហ៊ាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ម្តងទៀត​នោះ​។ ម្យ៉ាងវិញទៀត រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ សង្ឃឹម​ច្រើន​ថា លោក​ប្រធានាធិបតី​ចិន នឹង​ជួយ​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។​

ប្រភព៖​ pageth

Related Post

នារីម្នាក់ត្រូវបាន សង្សារឃុំខ្លួន នៅក្នុងរណ្តៅមរណៈ អស់ ៨ ខែរស់ពិិបាកជាងស្លាប់ (មានវីដេអូ)... ប្រទេសតង់ហ្សានី៖​ មាសប្រាក់លុយកាក់ ហើយនិងទ្រព្យសម្បត្តិ៏វាមិនអាច ទិញនូវក្តីស្រឡាញ់ របស់មនុស្សយើងម្នាក់ៗនោះទេ ហើយពេលខ្លះវាអាចធ្វើអោយសេចក្តីស្រឡាញ់ដែលធ្លាប់មានចំពោះគ្នាបែរត្រូវបាត់បង់ទៅវិញ ជាក់ស្តែងបុរសម្នាក់បាន ឃុំខ្លួនសង្សារស្រីរបស់ខ្លួននៅក្នុងបន្ទប់...
ហេតុអ្វីកូរ៉េខាងជើង មានភាពក្អេងក្អាងខ្លាំងម្ល៉េះក្នុងឧបទ្វីបកូរ៉េ ហើយមិនញញើតមហាអំណាចដទៃ?... នៅពេលគេនិយាយដល់សន្តិសុខពិភពលោកសម័យទំនើបនេះ គេកម្រនឹងរំលងណាស់នូវបញ្ហាធំៗដូចជា អំពើភេរវកម្ម និង ការតម្លើងសាច់ដុំផ្នែកយោធារវាងប្រទេសមហាអំណាច តែក្នុង នោះគេក៏សង្កេតឃើញជារឿយៗផងដែរនូវប្រទេសមិនមែនមហាអំណាចតូចមួយដែលសារពត៌មានច្រើនចាប់អារម្មណ៍ ដែលនោះគឺ កូរ៉េខាងជ...
សូមប្រុងប្រយ័ត្នស្រាក្លែងក្លាយកំពុងតែចរាចរណ៍ច្រើនណាស់លើទីផ្សារ នេះជាសកម្មភាពផលិតស្រាក្លែងក្លាយ... ឃើញបែបនេះ តើ​ប្រិយមិត្ត​យល់​យ៉ាងណា ? នេះ​ជា​កន្លែង​ផលិត​ស្រា​ក្លែងក្លាយ ឬ និយាយ​បែប​ងាយ «​ស្រា​ផ្សំ​» មួយកន្លែង​នៅ​ប្រទេស​គេ ដែល​ព័ត៌មាន​មិនបាន បង្ហាញ​អ្នក​ផលិត​ជា​ជនជាតិ​អ្វី និង នៅ​ប្រទេស​ណា ? ​អ្នក​ផលិត​ស្រា​ក្លែងក្លាយ ដឹង​តែមួយ​មុខ គឺ «​ប្...
(ជួយស៊ែរផង) ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​សម្រេច​​ហាម​មិនឱ្យ​​តារា​សម្តែង​​ ដេ​នី ​ក្វា​ន់ ​​ប្រឡូក​​ក្នុងសិល្ប... រាជធានីភ្នំពេញ​ ៖ ​​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​សម្រេច​​ហាម​មិនឱ្យ​​តារា​សម្តែង​​នាង ដេ​នី​ក្វា​ន់ ​​ប្រឡូក​​ក្នុងសិល្បៈ​​បន្ត​ទៀត​ ក្នុងរយៈ​​ពេល​១​ឆ្នាំ ក្នុង​ពេល​ដែល​តារា​រូប​នេះ ​បាន​ធ្វើ​សកម្មភាព​ផ្គើន​ទៅ​នឹង​ការ​ណែនាំ​របស់​ក្រសួង​ «រ...
កង់បីបុកឡានគេទៀតហើយ! បុកឥតល្ហែរ! តែលើកនេះអត់សំពះសំទោសទេ…... 😤 កង់បីបុកឡានគេទៀតហើយ!!​ បុកឥតល្ហែរ! 😬 តែលើកនេះអត់សំពះសំទោសទេ 😡 តែបែរជារករឿងឈ្លោះជាមួយម្ចាស់ឡានវិញទៀត!​ យ៉ាងណាយើងមិនទាន់ដឹងខាងណាខុសខាងណាត្រូវទេ ចង់ដឹងសាច់រឿង សូមទស្សនាវីឌីអូ។​ បើមានអ្នកដឹងរឿងច្បាស់ក៏សូម Comment ប្រាប់ផង។ 👉 តោះ​ទស្សនាវីដេអូទា...
error: Content is protected !!