loading...

សហរដ្ឋអាមេរិកឆ្លើយតបដោយព្រមានខ្លាំងថា យោធាអាមេរិកត្រៀមជាស្រេច ដើម្បីផ្ទុះសង្គ្រាមជាមួយកូរ៉េខាងជើង

(វ៉ាស៊ីនតោន)៖ សេតវិមានបានត្រៀមជាស្រេចក្នុងការវាស់ស្ទង់កម្រិតសមត្ថភាពយោធារបស់ខ្លួន ដើម្បីត្រៀមទប់ទល់នឹងកូរ៉េខាងជើង នេះបើយោងតាមការលើកឡើង របស់មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដកស្រង់ដោយសារព័ត៌មាន AP ចេញផ្សាយនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ។

នៅពេលដែលចោទសំណួរអំពីការបាញ់សាកល្បងនុយក្លេអ៊ែរ មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់យើងមិនគួរសួរថា «តើវានឹងកើតឡើងឬទេ? តែត្រូវសួរថា តើវានឹងកើតឡើង នៅពេលណា?»។

គួរបញ្ជាក់ថា សេចក្តីព្រមានខ្លាំងនេះបានធ្វើឡើង បន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Han Song Ryol បានព្រមានថា ប្រទេសដ៏ឯកាមួយនេះ នឹងបាញ់សាកល្បងអាវុធប្រល័យលោក មួយគ្រាប់ទៀត «នៅពេលដែលយើងមើលឃើញថា វាជាពេលដ៏សាកសម» ហើយលោកបានលើកឡើងថា ស្ថានភាពនៅឧបទ្វីបកូរ៉េ នៅក្នុងពេលនេះកំពុងឈានដល់ដំណាក់កាលគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។

លោកអនុរដ្ឋមន្ត្រី Han Song Ryol បានលើកឡើងបែបនេះក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយនឹងភ្នាក់ងារសារព័ត៌មាន AP ក្នុងទីក្រុង ព្យុងយ៉ាង នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយមុននេះបន្តិច។

ស្ថានភាពសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅពេលនេះកំពុងស្ថិតឈានដល់ដំណាក់កាលតានតឹងជាលំដាប់ ខណៈដែលសហរដ្ឋអាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះ ទៅកាន់ឧបទ្វីបកូរ៉េ ព្រមទាំងធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។

ការថ្លែងបែបនេះរបស់លោកអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីថ្ងៃអង្គារ៍ក្នុងសប្តាហ៍នេះ បានបង្ហោះសារក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Tweeter ក្នុងន័យបញ្ឆេះសង្គ្រាម ថា «ប្រទេសកូរ៉េខាងជើងកំពុងស្វែងរកបញ្ហាដាក់ខ្លួន»។ ឆ្លើយតបសារនេះ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានលើកឡើងផងដែរថា «ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្កបញ្ហាដោយប្រើប្រាស់សារបែបឈ្លានពាន»៕

 

ប្រភពអត្ថបទ៖ freshnewasia

Related Post

ក្តៅៗរុស្សុី៖ Putin បញ្ចេញ មីស៊ីលជំនាន់ថ្មីមានឥទ្ធិពលខ្លាំងមិនគួរឲ្យជឿ បំពាក់​ទៅ​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​១៦​គ្រាប់... ប្រធានាធិបតី​រុស្សី លោក Vladimir Putin បាន​បញ្ចេញ​កំពូល​អាវុធ​មីស៊ីល​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ ​ដើម្បី​បំបែក​ប្រព័ន្ធ​ការពារ​របស់​អង្គការ​ណាតូ​ នេះ​បើ​តាម​ប្រភព​អ្នក​ជំនាញ​មីស៊ីល​របស់​រុស្សី។ កង​កម្លាំង​រុស្សី​បាន​អួត​ថា​មីស៊ីល​នេះ ​មាន​ល្បឿន​លឿន​បំផ...
ជើងខ្លាំងសង្រ្គាមលោកទី២ ជប៉ុនព្រួតដៃជាមួយអាមេរិកបញ្ជូននាវាសង្គ្រាមទៅកាន់ឧបទ្វីបកូរ៉េ ខណៈភាពតានតឹងកូរ៉េខាងជើងកំពុងឡើងកម្ត... កងនាវាជប៉ុននឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាមេរិកនៅក្បែរឧបទ្វីបកូរ៉េ នៅពេលភាពតាន តឹង បន្តឡើងកម្តៅរវាងកូរ៉េខាងជើង និងសម្ព័ន្ធមិត្តរបស់អាមេរិក។ កងស្វ័យការពារសមុទ្រជប៉ុន អាចធ្វើការចុះចតឧទ្ធម្ភាគចក្រលើនាវាផ្ទូកយន្តហោះចម្បាំងអាមេរិក USS Carl Vinson ...
BBC៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង Call ទៅ ដូណាល់ ត្រាំអំពាវនាវឲ្យអាមេរិក…... ចិន៖ យោងតាមការចុះផ្សាយសារពត៌មាន BBC បានអោយដឹងនៅល្ងាចនេះថា លោកប្រធានាធិបតី ស៊ី ជិនពីង បានអំពាវនាវដល់អាមេរិក និងកូរ៉េខាងជើងឲ្យអត់ធ្មត់ ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណល ត្រាំ នៅថ្ងៃច័ន្ទនេះ នៅពេលជប៉ុនបានចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយក្រុមនាវាវាយប្...
«កក្រើកខេត្តស្វាយរៀង» ជាមួយវត្តមានទូចាក់សាំងស្វ័យប្រវត្តស៊កលុយដំបូងស្រុកខ្មែរ ត្រឹម១០០០៛ ក៏អាចចាក់បាន (វីដេអូ)... កក្រើកស្វាយរៀងម៉ង! តាមគណនីហ្វេសប៊ុករបស់លោក Khiev Sokoy  បង្ហោះនូវរូបភាព និងវីដេអូ នៃការប្រតិបត្តការចាក់សាំងជាមួយទូរចាក់សាំងដ៏ទំនើបថ្មីស្រឡាងដែលអនុញ្ញាតិអោយអ្នកបើកបរអាចចាក់សាំងដោយខ្លួនឯង យ៉ាងដូច្នេះថា៖ «សូមស្វាគមន៍ ទូរចាក់សាំងរបស់ក្រុមហ៊ុនយើងខ្ញុំ ក្ន...
បុគ្គលិកវិទ្យុABCទាំងអស់ សុំលាឈប់ពីការងារ បើអាចារ្យ អេ មិនឈប់និយាយរឿងនយោបាយ (មានវីដេអូ)... 🙁 បុគ្គលិកវិទ្យុABCទាំងអស់ សុំលាឈប់ពីការងារ បើអាចារ្យ អេ មិនឈប់និយាយរឿងនយោបាយ...ជួយស៊ែអោយបានមើលទាំងអស់គ្នា☺️☺️💜🙏 សូមទស្សនាវីដេអូ៖ ...
error: Content is protected !!